11 វិច្ឆិកា 2026

គម្រោងកាត់បន្ថយភាពក្រីក្រ បង្កើតមុខរបរ លើកស្ទួយជីវភាព និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងគោលបំណងបង្កើតឱកាសការងារកសិកម្មក្នុងស្រុក ជូនដល់កសិករក្រីក្រ មានជីវភាពខ្វះខាត និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស ដើម្បីផ្ដល់លទ្ធភាពបង្កើតមុខរបរក្នុងមូលដ្ឋាន និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។

តាមរយៈការអនុវត្តបច្ចេកទេស GAP ក្នុងគម្រោង ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានចូលរួមលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ទាំងបរិមាណ និងគុណភាព ស្របតាមតម្រូវការទីផ្សារ។ បច្ចុប្បន្ននេះ គម្រោងបាននិងកំពុងពង្រីកការអនុវត្តឱ្យកាន់តែទូលំទូលាយ ទៅតំបន់ដែលមានសក្តានុពលផ្សេងៗទៀត ដើម្បីផ្ដល់ឱកាសការងារ និងបង្កើតប្រភពចំណូលជូនដល់កសិករក្រីក្រ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

គម្រោងកាត់បន្ថយភាពក្រីក្រ
បង្កើតឱកាសការងារក្នុងមូលដ្ឋាន
លើកស្ទួយជីវភាពកសិករក្រីក្រ