12 វិច្ឆិកា 2026

គម្រោងកសិកម្មឆ្លាតវៃជួយលើកស្ទួយជីវភាពកសិករឱ្យកាន់តែប្រសើរ

ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ មានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

គម្រោងនេះ បានចូលរួមសកម្មភាពសំខាន់ៗរួមមាន៖
(១)-លើកកម្ពស់ផលិតផលកសិកម្មដែលមានគុណភាព, សុវត្ថិភាពខ្ពស់ និងឆ្លើយតបតម្រូវការទីផ្សារ
(២)-បង្កើតគំរូអាជីវកម្មថ្មី ដែលអាចចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់កសិករក្នុងមូលដ្ឋាន
៣-បង្កើតឱកាសការងារក្នុងមូលដ្ឋានជូនប្រជាកសិករ ជាពិសេសស្ត្រី និងពលករ ដើម្បីទទួលបានប្រាក់ចំណូលមានស្ថិរភាព និងកាត់បន្ថយការធ្វើចំណាកស្រុក។

បច្ចុប្បន្ននេះ សកម្មភាពអាជីវកម្មដែលកំពុងអនុវត្តក្នុងគម្រោង ស្របតាមស្តង់ដារ GAP រួមមាន៖

-ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់
-ការចិញ្ចឹមមាន់យកស៊ុត
-ការចិញ្ចឹមត្រីប្រា និង
-ការចិញ្ចឹមបំប៉នគោយកសាច់

រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បីកសាងវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនទាំងអស់គ្នា!