គម្រោង

no image
Local
គម្រោងកាត់បន្ថយភាពក្រីក្រ

ទិដ្ឋភាពទូទៅ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងគាំទ្រដោយធនាគារ ARDB ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB។ គម្រោងមានគោលដៅរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតលើការអភិវឌ្ឍវិស័យកសិកម្ម ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញឱ្យមានបរិយាប័ន្នហិរញ្ញវត្ថុ  តាមរយៈការផ្តល់ឥណទានដល់កសិករដើម្បីដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ គម្រោងមានគោលបំណងចម្បងៗ ចំនួន ៤ រួមមាន៖ ផ្ដល់លទ្ធភាពដល់កសិករក្រីក្រ/ពលករ/ជនងាយចំណាកស្រុក ដែលមានឆន្ទៈក្នុងការចូលរួមអនុវត្តការងារក្នុងវិស័យកសិកម្ម បង្កើតការងារ និងប្រាក់ចំណូលច្បាស់លាស់ នៅក្នុងមូលដ្ឋាន លើកកម្ពស់សុវត្ថិភាពចំណីអាហារ តាមរយៈការអនុវត្តស្របតាមបច្ចេកទេស GAP និង កាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស ឬគ្មានប្រភពច្បាស់លាស់ គុណតម្លៃ កសិករទទួលបានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកសិកម្ម កសិករត្រូវបានផ្សារភ្ជាប់ទីផ្សារជាមួយក្រុមហ៊ុនប្រមូលទិញ ដោយមានកិច្ចសន្យាច្បាស់លាស់ ទទួលបានឥណទានដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌសមស្របនឹងអាជីវកម្ម អតិថិជនគោលដៅ និងវិសាលភាពគម្រោង គម្រោងមានវិសាលភាពអនុវត្តគ្រប់ខេត្ត/ក្រុង ដែលមានសក្ដានុពលខ្ពស់ក្នុងការដាំបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ។ គម្រោងផ្ដល់អាទិភាពខ្ពស់ដល់សហគមន៍ ឬក្រុមផលិត ដែលមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ និងមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖ សហគមន៍/ក្រុមផលិត មានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញក្នុងវិស័យកសិកម្ម មានធនធានមនុស្សគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្មក្នុងគម្រោង មានសមត្ថភាពក្នុងការដឹកនាំ និងចាត់ចែងការងារក្នុងគម្រោង មានការទទួលខុសត្រូវខ្ពស់លើសកម្មភាពអាជីវកម្មរបស់គម្រោង មានកិច្ចសហការខ្ពស់ជាមួយគម្រោង និងដៃគូនានារបស់គម្រោង សមាជិកសហគមន៍/ក្រុមផលិត […]

no image
Local
គម្រោងកសិកម្មឆ្លាតវៃ

ទិដ្ឋភាពទូទៅ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងគាំទ្រដោយធនាគារ ARDB ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB។ គម្រោងនេះត្រូវបានឯកភាពឱ្យអនុវត្តថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គម្រោងនេះមានគោលដៅគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតការងារ, លើកកម្ពស់ជីវភាពកសិករ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះ ផ្តោតលើគោលបំណងចម្បងៗ ចំនួន ៤ រួមមាន៖ បណ្ដុះបណ្ដាលជំនាញដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស GAP ផ្សារភ្ជាប់ទីផ្សារ និងអ្នកប្រមូលទិញជាមួយកសិករ ស្របតាមកិច្ចសន្យាកសិកម្ម លើកកម្ពស់ការប្រើប្រាស់ថាមពលបៃតង ក្នុងគោលដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន បង្កើតការងារក្នុងមូលដ្ឋាន គុណតម្លៃ សម្របសម្រួលការផ្តល់ជំនួយបច្ចេកទេសដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ផ្ដល់កន្លែងស្នាក់នៅដល់អ្នកចូលរួមអនុវត្តគម្រោង និង ផ្តល់ឥណទានជាមួយអត្រាការប្រាក់ទាប និងវិធីទូទាត់សងត្រលប់មានភាពបត់បែន អតិថិជនគោលដៅ គម្រោងផ្ដល់លទ្ធភាពជូនកសិករមកពីគ្រប់បណ្ដាខេត្ត/ក្រុង ដើម្បីចូលរួមក្នុងការអនុវត្តគម្រោងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងលើកទឹកចិត្តសម្រាប់កសិករដែលរស់នៅក្នុងមូលដ្ឋានខេត្តកណ្ដាល។ កសិករដែលអាចចូលរួមក្នុងគម្រោងត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ គ្រួសារក្រីក្រ/ពលករ ឬសមាជិកនៃក្រុមងាយរងគ្រោះផ្សេងទៀត មានឆន្ទៈពិតប្រាកដក្នុងការចូលរួមអនុវត្តគម្រោងក្នុងវិស័យកសិកម្ម មានការប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការចូលរួមអនុវត្តគម្រោង មានទីលំនៅច្បាស់លាស់ និង មានជំនាញ និងបទពិសោធន៍ផ្នែកកសិកម្ម […]

no image
International
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

អំពីគម្រោង កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (GoKC) ដែលគ្រប់គ្រងការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះបានទទួលហិរញ្ញប្បទាន ជាប្រាក់កម្ចីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធី ASPIRE-AT មានគោលបំណងអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងមាននិរន្តរភាព តាមរយៈការជំរុញទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ដែលជួយលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ និងពលករនៅទីជនបទ។ ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ឥណទាន និងជំនួយឥតសំណងដល់អ្នកទទួលផលក្នុងគម្រោង ដោយគាំទ្រខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅ ចំនួន ៧ រួមមាន មាន់ស្រែ បន្លែ ពោត ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់ និងផ្លែឈើកែច្នៃសម្រាប់នាំចេញ។ កម្មវិធីនេះអនុវត្តរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៩ ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន ២១ រួមមាន បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ ក្រចេះ ត្បូងឃ្មុំ ព្រះវិហារ […]

no image
International
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

ទិដ្ឋភាពទូទៅគម្រោង គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) មានមូលនិធិសរុបចំនួន ១០១,៦៧ លានដុល្លារអាម៉េរិក ក្នុងនោះមានហិរញ្ញប្បទានឥណទានចំនួន ៩១,៦៧ លានដុល្លារអាម៉េរិក ពីធនាគារពិភពលោក និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០ លានដុល្លារអាម៉េរិក។ គម្រោងត្រូវបានរៀបចំឡើង ក្នុងគោលបំណងសម្របសម្រួល​លើការអភិវឌ្ឍពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មដែលនៅក្នុងទីតាំងភូមិសាស្រ្ត ដែលបានជ្រើសរើសក្នុងប្រទេសកម្ពុជា និងផ្តល់ការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះវិបត្តិ។ ធនាគារ ARDB ត្រូវបានជ្រើសរើសជាធនាគាររតនាគារ ដែលមានតួនាទីផ្តល់ឥណទានបោះដុំ ជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង (PFIs) ចំនួន ៣ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក និង ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។ គ្រឹះស្ថានហិរញ្ញវត្ថុមានតួនាទីផ្តល់ឥណទានបន្តជូនអ្នកទទួលផលក្នុងគម្រោង ដូចជា កសិករ ក្រុមអ្នកផលិត សហគមន៍កសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម ។ គម្រោងមានមូលនិធិសម្រាប់ផ្តល់ជាបន្ទាត់ឥណទាន​ចំនួន ៣០​ លាន​ដុល្លារអាមេរិក​ ដល់អ្នកទទួលផលដោយបានបែងចែកជាពីរច្រក រួមមាន៖ ច្រកទូទៅ (General Window): មានមូលនិធិសរុបចំនួន ២០​ លាន​ដុល្លារអាម៉េរិក សម្រាប់ផ្តល់ឥណទានទៅលើគ្រប់តួអង្គនៃខ្សែច្រវាក់ផលិតផលកសិកម្មលើកលែងតែស្រូវ។ Diversification […]

 

no image
International
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

ទិដ្ឋភាពទូទៅគម្រោង គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) មានការគាំទ្រមូលនិធិពីអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ គម្រោងនេះមានមូលនិធិសរុបចំនួន ៤៥ លានដុល្លារអាម៉េរិក ដោយមានបដិភាគពីរាជរដ្ឋាភិបាលចំនួន ៨,៧ លានដុល្លារអាម៉េរិក និង​ IFAD ចំនួន ៣៦,៣ លានដុល្លារអាម៉េរិក។ គម្រោង AIMS មានគោលបំណងជំរុញកំណើនប្រកប ដោយបរិយាប័ន្នលើទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងអភិវឌ្ឍចង្កោមផលិតផលតាមមូលដ្ឋាន និងអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រដែលអាចទទួលបានផលប្រយោជន៍រួមគ្នា។ ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ឥណទាន និងមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃដល់អ្នកទទួលផលក្នុងគម្រោង ដោយគាំទ្រខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅ ចំនួន ៥ គឺ៖ស្រូវ  មាន់ស្រែ បន្លែ ដំឡូងមី និងសូត្រឆៅ។ គម្រោងនេះបានអនុវត្តរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់២០២៣ ដោយអនុវត្តក្នុងខេត្តគោលដៅចំនួន ១៨ ខេត្ត-ក្រុង រួមមាន៖ ភ្នំពេញ កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី  ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត […]

 

ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម
CCFF
ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម

មូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (CCFF) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុអាកាសធាតុថ្នាក់ជាតិ ដែលរំពឹងថានឹងកៀរគរថវិកា ចំនួន ១០៥ លានដុល្លារអាម៉េរិក ដោយរួមបញ្ចូលគ្នានូវហិរញ្ញវត្ថុចំនួន ១០០ លានដុល្លារអាម៉េរិក និងជំនួយចំនួន ៥ លាន ដុល្លារអាម៉េរិក ដើម្បីជំរុញការវិនិយោគពីវិស័យឯកជនទៅក្នុងគម្រោងកាត់បន្ថយ និងបណ្ដុំអាកាសធាតុដែលរងផលប៉ះពាល់ ខ្លាំងស្របតាមគម្រោងអភិវឌ្ឍន៍ដែលអាចសម្រេចបានតាមតម្រូវការផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុនៅកម្ពុជា Nationally Determined Contribution (NDC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs)។CCFF នឹងស្ថិតក្រោមធនាគារគោលនយោបាយកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ ARDB គឺជាសហ គ្រាសសាធារណៈដែលមានម្ចាស់ភាគហ៊ុនតែមួយគត់គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នៃរាជរដ្ឋាភិបាល។ ARDB គឺជា ធនាគារពាណិជ្ជរបស់រដ្ឋដែលស្ថិតក្រោមការត្រួតពិនិត្យបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងការត្រួតពិនិត្យបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ដើម្បីបញ្ចេញឥណទានក្រោមក្របខ័ណ្ឌនៃកម្មវិធី CCFF, ARDB នឹងបង្កើតក្រុមការងារ CCFF សម្រាប់អនុវត្ត ការវាយតម្លៃ ឥណទាន និងបញ្ចេញឥណទាន និងការគ្រប់គ្រងតាមគោលការណ៍ណែនាំប្រតិបត្តិការរបស់ CCFF ។ Mekong […]

no image
International
គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)

ទិដ្ឋភាពទូទៅគម្រោង គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) មានការគាំទ្រមូលនិធិពីស្ថាប័នអន្តរជាតិមួយចំនួនដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), មូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (JFPR) និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងមានមូលនិធិសរុបចំនួន ១១០,០៦ លានដុល្លារអាម៉េរិក សម្រាប់គម្រោងទាំងមូល ក្នុងនោះមូលនិធិសម្រាប់បន្ទាត់ឥណទានសរុប មានចំនួន ៥១ លានដុល្លារអាម៉េរិក សម្រាប់ផ្តល់កម្ចីទៅអ្នកទទួលផលពីគម្រោង តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារស្ថាបនា។ គម្រោងនេះមានគោលដៅ៖ (i) អភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាព, និង (ii) អភិវឌ្ឍវិស័យឯកជន តាមរយៈការលើកកម្ពស់សហគ្រាសតូច និងមធ្យម (SMEs) និងសហគ្រិនភាព។ ធនាគារ ARDB និ​ងធនាគារស្ថាបនា ត្រូវបានជ្រើសរើសដើម្បីផ្តល់ឥណទានដោយផ្ទាល់ដល់កសិធុរកិច្ច, សហគមន៍កសិកម្ម និងកសិករ។ ផលិតផលកសិកម្មគោលដៅរបស់គម្រោងមានចំនួន ៥ រួមមាន​៖ ដំឡូងមី ស្វាយ ស្វាយចន្ទី បន្លែ និងមាន់។ គម្រោងនេះអនុវត្តរយៈពេល ៩ ឆ្នាំ (២០២១-២០២៩) […]

(English)