ឥណទាន
បច្ចុប្បន្ននេះផលិតផលឥណទានរបស់ ARDB មានច្រើនប្រភេទផ្សេងៗគ្នា ដូចមានរៀបរាប់ជូននៅក្នុងតារាងខាងក្រោម ៖
- ឥណទានបៃតង
- ឥណទានសម្រាប់សហគ្រាសធុនតូច មធ្យម និងធំ ដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និង កសិ-ឧស្សាហកម្ម
- ឥណទានគាំទ្រដល់សហគមន៍កសិកម្ម ដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម
- ឥណទានសម្រាប់ទ្រទ្រង់វិស័យកសិកម្មខ្នាតតូច
- ឥណទានគាំទ្រដល់សហគ្រិនស្ត្រីដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម
- ឥណទានកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្ដុក និងឡសម្ងួតស្រូវ ពោត ឬកសិផលផ្សេងទៀត
- ឥណទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល
- ឥណទានបោះដុំ
របៀបដាក់ពាក្យស្នើសុំ
សូមទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ (០៩៨ ៣០៤ ០៥៧/ ០២៣ ២២០ ៨១០|៨១១)។

