យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកផ្នែកទីផ្សារ
កាលបរិច្ឆេទ៖ 24/02/2025 - ថ្ងៃផុតកំណត់៖ 25/03/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- សហការជាមួយខាងផ្នែកទំនាក់ទំនងអតិថិន និងផ្នែកលក់ដើម្បីជំរុញការរៀបចំទិន្នន័យអតិថិជន និងកម្រងសំណួរមានភាពរលូន និងប្រសិទ្ធិភាព។
- សម្របសម្រួលរៀបចំរបាយការណ៍បឋមនៃការស្ទងមតិផ្អែកលើទស្សនៈ អាកប្បកិរិយា និងសំណួមពរដែលអតិថិជនបង្ហាញចេញអំឡុងពេលធ្វើការសាកសួរ ដើម្បីជាជំនួយដល់ការធ្វើការវាយតម្លៃទទួលបានប្រសិទ្ធិភាព។
- កំណត់អត្តសញ្ញាណអតិថិជន និងប្រមូលព័ត៌មានដើម្បីស្វែងយល់ដឹងពីតម្រូវការរបស់អតិថិជន
- រៀបចំយន្តការ និងអនុវត្តការតាមដាន ការវិវត្ត ជាប្រចាំនៃនិន្នាការទីផ្សារ
- ចូលរួមក្នុងការកំណត់ភាពខ្លាំង និងខ្សោយនៃដៃគូប្រកួតប្រជែង
- ចុះផ្សព្វផ្សាយជំរុញការលក់ផលិតផល និងសេវាកម្មដល់អតិថិជនសក្តានុពល
- ចូលរួមរៀបចំសិក្ខាសាលា ឬព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផល និងសេវាកម្ម តាមតំបន់គោលដៅ
- បង្កើត អភិវឌ្ឍន៍ និងធ្វើការទំនាក់ទំនងល្អដើម្បីថែរក្សាអតិថិជន
- រៀបចំរបាយការណ៍ជាប្រចាំសប្តាហ៍ និងប្រចាំខែ នៃគុណភាពទីផ្សាររបស់ធនាគារ និងដៃគូប្រកួតប្រជែង។
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម។
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាបត្រទីផ្សារ, ផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- មានបទពិសោធន៍ជាផ្នែកទីផ្សារ និងទំនាក់ទំនងអតិថិជន
- មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
- អាចប្រើប្រាស់ កម្មវិធីសម្រាប់ការស្ទង់មតិជាសាធារណៈ ឬកម្មវិធីផ្សេងទៀតដែលពាក់ព័ន្ធ
- ចេះប្រើប្រាស់កម្មវិធីចុះទិន្នន័យដែលបានពីកម្រងសំណួរស្ទង់មតិ
- អាចប្រើប្រាស់ កម្មវិធីសម្រាប់ការស្ទាបស្ទង់ទីផ្សារ ឬកម្មវិធីផ្សេងទៀតដែលពាក់ព័ន្ធ
- ចេះប្រើប្រាស់កម្មវិធីចុះទិន្នន័យ និងវិភាគរបាយការណ៍
- ទទួលខុសត្រូវចំពោះកិច្ចការងារ, មានប្រាស្រ័យទាក់ទងល្អក្នុងក្រុម និងក្រៅក្រុម
- មានភាពស្មោះត្រង់, មានការសហការ ចេះជួយធុរៈក្នុងកិច្ចការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
