យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកផ្នែកទូរទស្សន៍អនឡាញ

កាលបរិច្ឆេទ៖ 24/02/2025 - ថ្ងៃផុតកំណត់៖ 25/03/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • រៀបចំ និងសម្របសម្រួលដំណើរការទូរទៅបែបបទរដ្ឋបាល និងទំនាក់ទំនងក្នុងការិយាល័យ
  • ប្រមូល និងចងក្រងប្រភពក្នុងការសម្ភាសន៍
  • ចូលរួមរៀបចំដំណើរការផលិតកម្មវិធីគ្រប់ដំណាក់កាល (មុនថត ពេលថត និងក្រោយថត)
  • ចូលរួមជាពិធីករក្នុងកម្មវិធីផ្សាយផ្ទាល់ និងថតទុក
  • ផ្ដល់ជំនួយដល់ប្រធានក្នុងការតាមដានការអនុវត្តផែនការសកម្មភាព និងផែនការយុទ្ធសាស្រ្តរបស់ការិយាល័យ
  • រៀបចំ និងតាមដានលទ្ធផលការផ្សាយនៃកម្មវិធីដែលបានផលិត និងរៀបចំរបាយការណ៍វាយតម្លៃកម្មវិធីជាប្រចាំសប្តាហ៍ និងប្រចាំខែ
  • បំពេញភារកិច្ចផ្សេងៗទៀតតាមកំណត់របស់ប្រធានផ្ទាល់ និងប្រធាននាយកដ្ឋាន

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកសារព័ត៌មាន ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ក្នុងការផលិតកម្មវិធីផ្សាយយ៉ាងតិចចំនួន ២ឆ្នាំឡើងទៅ
  • មានជំនាញសរសេរអត្ថបទព័ត៌មាន និង ធ្វើបទសម្ភាសន៍
  • មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
  • មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Word, Excell , និង Power Point
  • អាចរៀបចំ Scenario ក្នុងការផលិតកម្មវិធី ពិនិត្យខ្លឹមសារ និងដំណើរការទូទៅនៃការផលិត
  • អាចប្រើប្រាស់កម្មវិធីសម្រាប់កាត់តវីដេអូសម្រាប់ធ្វើការផ្សាយ
  • ចេះប្រើកាមេរ៉ាក្នុងការថតរូប ឬ ថតវីដេអូ
  • មានទំនួលខុសត្រូវចំពោះកិច្ចការងារ និងមានភាពស្មោះត្រង់

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកផ្នែកទូរទស្សន៍អនឡាញ