យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកគ្រប់គ្រងហានិភ័យឥណទាន
កាលបរិច្ឆេទ៖ 10/02/2026 - ថ្ងៃផុតកំណត់៖ 28/02/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ពិនិត្យ និងវាយតម្លៃសំណុំឯកសារឥណទានដែលទទួលបានពីនាយកដ្ឋានពាក់ព័ន្ធ ដើម្បីផ្តល់យោបល់លើហានិភ័យឥណទាន សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តលើការផ្តល់ឥណទានថ្មី ការបន្ថែមឥណទាន ការផ្លាស់ប្តូរទ្រព្យធានា ការពន្យារពេលសងប្រាក់ ឬការកែប្រែលក្ខខណ្ឌឥណទានផ្សេងៗ។
- ចូលរួមកំណត់ និងធ្វើបច្ចុប្បន្នភាពកម្រិតពិន្ទុហានិភ័យឥណទាន (Credit Risk Rating/Scoring) របស់អតិថិជនឱ្យបានត្រឹមត្រូវ ផ្អែកលើលទ្ធផលនៃការសិក្សា និងវិភាគជាក់ស្តែង។
- ផ្តល់ធាតុចូល និងយោបល់បច្ចេកទេសលើការកំណត់អត្រាការប្រាក់ (Risk-Based Pricing) ដោយផ្អែកលើកម្រិតហានិភ័យរបស់អតិថិជន ឬប្រភេទសម្ពៀតឥណទាន (Loan Portfolio) នីមួយៗ។
- ចុះត្រួតពិនិត្យផ្ទាល់ (Post-Disbursement Review): ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់អតិថិជនដល់ទីតាំងអាជីវកម្ម ដើម្បីវាយតម្លៃឡើងវិញនូវលទ្ធភាពសងបំណុល និងកំណត់វិធានការបង្ការ ឬកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា។
- ចូលរួមសិក្សា ស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៃហានិភ័យឥណទានដែលកំពុងកើតមាន ឬអាចកើតមានឡើងជាយថាហេតុ ដែលអាចជះឥទ្ធិពលដល់ប្រតិបត្តិការរបស់ធនាគារ។
- ចូលរួមសិក្សា និងវិភាគទំហំនៃផលប៉ះពាល់ (Impact) និងលទ្ធភាពដែលអាចកើតមានឡើង (Probability) នៃហានិភ័យឥណទានដែលបានរកឃើញ ដើម្បីរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។
- បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
គុណវុឌ្ឍិនិងសមត្ថភាព
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ។
- បទពិសោធន៍៖ មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ទាក់ទងនឹងការងារផ្នែកឥណទាន និងផ្នែកដែលពាក់ព័ន្ធវិស័យធនាគារ។
- ចំណេះដឹងភាសា៖ ចេះភាសាអង់គ្លេស (អាចទំនាក់ទំនងបាន) និងភាសាខ្មែរច្បាស់លាស់។
- អាចប្រើប្រាស់ Microsoft Office (Word, Excel) និងប្រព័ន្ធធនាគារបានស្ទាត់ជំនាញ។
- មានភាពហ្មត់ចត់ ច្បាស់លាស់ និងមានទំនួលខុសត្រូវលើការងារឯកសារ។
- មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងមានទំនាក់ទំនងល្អ។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
