យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកតាមដានការប្រើប្រាស់ឥណទាន
កាលបរិច្ឆេទ៖ 10/02/2026 - ថ្ងៃផុតកំណត់៖ 28/02/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ត្រួតពិនិត្យ និងរៀបចំបញ្ជីផ្ទៀងផ្ទាត់ឯកសារឥណទាន (Checklist) ក្រោយទទួលបានពីនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងធ្វើបច្ចុប្បន្នភាព និងរក្សាទុកក្នុងប្រព័ន្ធទិន្នន័យ (Shared Drive) ឱ្យមានរបៀបរៀបរយ។
- តាមដាន និងបញ្ចូលទិន្នន័យស្ថានភាពបំណុល រួមនឹងព័ត៌មានអតិថិជន ដោយផ្អែកលើប្រព័ន្ធធនាគារស្នូល (Core Banking System) និងសំណុំឯកសារជាក់ស្តែង។
- រៀបចំបញ្ជីឈ្មោះអតិថិជន និងសំណើចុះតាមដានឥណទានតាមកាលកំណត់ (Quarterly/Monthly) រួមទាំងសម្របសម្រួលការស្នើសុំកញ្ចប់ថវិកាប្រតិបត្តិការ (បុរេប្រទាន)។
- ទំនាក់ទំនង និងចុះជួបអតិថិជនដល់ទីតាំងអាជីវកម្ម (On-site) ឬតាមដានតាមប្រព័ន្ធឌីជីថល ក្រោយពេលអតិថិជនប្រើប្រាស់កម្ចីលើសពី ៤៥ ថ្ងៃ ដើម្បីធានាថាឥណទានត្រូវបានប្រើប្រាស់ចំគោលដៅ។
- រៀបចំកំណត់ហេតុ និងរបាយការណ៍លទ្ធផលនៃការចុះតាមដាន ដោយផ្ដោតលើការផ្ទៀងផ្ទាត់ទិន្នន័យឥណទាន រូបភាពទ្រព្យធានា ស្ថានភាពអាជីវកម្ម និងលំនៅឋាន។
- តាមដានការអនុវត្តលក្ខខណ្ឌបន្ថែមនានាដែលតម្រូវឱ្យអតិថិជន ឬភាគីពាក់ព័ន្ធបំពេញតាមកិច្ចសន្យា ឬសេចក្តីសម្រេចរបស់គណៈកម្មការឥណទាន។
- សិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច ឥរិយាបទអតិថិជន ស្ថានភាពដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ប្រតិបត្តិការ ជាពិសេសវិស័យកសិកម្ម ដើម្បីជាមូលដ្ឋានក្នុងការផ្តល់ឥណទាន។
- ផ្ដល់យោបល់ និងសំណូមពរក្នុងការកែលម្អលំហូរការងារ និងផលិតផលឥណទាន នៅពេលរកឃើញចំណុចខ្វះខាត ឬហានិភ័យផ្សេងៗ។
- បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់អគ្គនាយក ឬប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ។
- បទពិសោធន៍៖ មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ទាក់ទងនឹងការងារផ្នែកឥណទាន និងការប្រមូលបំណុល ឬ ផ្នែកដែលពាក់ព័ន្ធវិស័យធនាគារ។
- យល់ដឹងពីឥណទានពាក់ព័ន្ធវិស័យកសិកម្ម ឥណទានគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទានសហគមន៍ និងឥណទានផ្សេងៗ។
- ចំណេះដឹងភាសា៖ ចេះភាសាអង់គ្លេស (អាចទំនាក់ទំនងបាន) និងភាសាខ្មែរច្បាស់លាស់។
- អាចប្រើប្រាស់ Microsoft Office (Word, Excel) និងប្រព័ន្ធធនាគារបានស្ទាត់ជំនាញ។
- មានភាពហ្មត់ចត់ ច្បាស់លាស់ និងមានទំនួលខុសត្រូវលើការងារឯកសារ។
- មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងមានទំនាក់ទំនងល្អ។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
