យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
អនុប្រធានការិយាល័យផ្នែកលក់
កាលបរិច្ឆេទ៖ 13/03/2026 - ថ្ងៃផុតកំណត់៖ 10/04/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
(English)
- ចូលរួមរៀបចំផែនការយុទ្ធសាស្ត្រលក់ផលិតផល និងសេវាកម្មប្រចាំឆ្នាំ
- អនុវត្តផែនការយុទ្ធសាស្ត្រលក់ផលិតផល និងសេវាកម្ម ដើម្បីសម្រេចបានតាមគោលដៅ
- សហការជាមួយអន្តរនាយកដ្ឋានក្នុងការផ្សព្វផ្សាយជំរុញការលក់ផលិតផល និងសេវាកម្មដល់អតិថិជនសក្តានុពល
- រៀបចំវគ្គបណ្ដុះបណ្ដាល និងរៀបចំផែនការដល់មន្រ្តីស្ថិតក្នុងផ្នែកលក់
- ចូលរួមរៀបចំសិក្ខាសាលា ឬព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផល និងសេវាកម្ម តាមតំបន់គោលដៅ
- បង្កើត អភិវឌ្ឍន៍ និងធ្វើការទំនាក់ទំនងល្អដើម្បីថែរក្សាអតិថិជន
- ធ្វើការទំនាក់ទំនងជាមួយអតិថិជនដើម្បីផ្សព្វផ្សាយលក់តាមរយៈទូរស័ព្ទ និងតាមមធ្យោបាយផ្សេងៗ
- ដោះស្រាយបញ្ហាជូនអតិថិជនទាន់ពេលវេលា ដើម្បីផ្តល់ភាពពេញចិត្តដល់អតិថិជនលើផលិតផល និងសេវាកម្មរបស់ធនាគារ ARDB
- វិភាគ និងធ្វើរបាយកាណ៍លក់ប្រចាំសប្តាហ៍/ប្រចាំខែ ជូនប្រធានការិយាល័យ
- គ្រប់គ្រងការផ្តល់សេវាកម្ម និងធ្វើរបាយការណ៍ពីតម្រូវការរបស់អតិថិជន បញ្ហា ចំណាប់អារម្មណ៍ ភាពប្រកួតប្រជែង សក្តានុពលទីផ្សារសម្រាប់ផលិតផល និងសេវាកម្មថ្មីៗ របស់ធនាគារ
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
(English)
- មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ, ផ្នែកទីផ្សារ, ផ្នែកហិរញ្ញវត្ថុ និងធនាគារ, ការគ្រប់គ្រងអាជីវកម្ម ឬសញ្ញាបត្រដែលពាក់ព័ន្ធ
- មានបទពិសោធន៍ផ្នែកលក់ និងទីផ្សារ យ៉ាងតិច ៣ឆ្នាំ
- មានជំនាញក្នុងការច្នៃប្រឌិត និងផ្សព្វផ្សាយលក់
- មានសមត្ថភាពក្នុងការរៀបចំផលិតផល និងសេវាកម្មរបស់ធនាគារ
- មានជំនាញក្នុងការសម្របសម្រួល និងទំនាក់ទំនងជាមួយអតិថិជន
- ស្ទាត់ជំនាញភាសារខ្មែរ និងភាសារអង់គ្លេស
- ចេះប្រើប្រាស់កម្មវិធី Microsoft Office-Microsoft Word- PowerPoint និង SPSS
- មានជំនាញក្នុងការវិភាគ ផ្តួចផ្តើម និងច្នៃប្រឌិត
- មានជំនាញក្នុងការសម្របសម្រួល និងទំនាក់ទំនងជាមួយអតិថិជន។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
