យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
ប្រធានការិយាល័យទីផ្សារ
កាលបរិច្ឆេទ៖ 13/03/2026 - ថ្ងៃផុតកំណត់៖ 10/04/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំ និងអនុវត្តយុទ្ធសាស្រ្តទីផ្សារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការទីផ្សារ ស្របតាមផែនការអាជីវកម្មរបស់
- គ្រប់គ្រង តាមដាន និងវាយតម្លៃនូវការអនុវត្តយុទ្ធសាស្រ្តទីផ្សារ
- រៀបចំយុទ្ធនាការដើម្បីបង្កើនកេរ្តិ៍ឈ្មោះស្ថាប័ន និងទាក់ទាញអតិថិជនសក្តានុពលថ្មីៗ
- រក្សា និងពង្រឹងសង្គតិភាពនៃអត្តសញ្ញាណធនាគារ រួមទាំងផលិតផល និងសេវាកម្ម
- គ្រប់គ្រងការរៀបចំយុទ្ធនាការដាក់ឱ្យដំណើរការ និងលើកកម្ពស់ការប្រើប្រាស់ ផលិតផល សេវាកម្មរបស់ធនាគារ។
- ត្រួតពិនិត្យ សិក្សា និងធ្វើការស្ទង់មតិអតិថិជនជាប្រចាំ ដើម្បីអភិវឌ្ឍន៍យុទ្ធសាស្រ្តនៃការផ្សព្វផ្សាយដែលអាចជួយដល់អាជីវកម្មរបស់ធនាគារបានជាអតិបរមា។
- គ្រប់គ្រង និងតម្រង់ទិសសមាជិកក្នុងក្រុមឱ្យបំពេញការងារបានសម្រេចតាមគោលដៅ។ បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
- មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ, ផ្នែកទីផ្សារ, ផ្នែកហិរញ្ញវត្ថុ និងធនាគារ, ការគ្រប់គ្រងអាជីវកម្ម ឬសញ្ញាបត្រដែលពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំក្នុងការគ្រប់គ្រងទីផ្សារ ឬតួនាទីពាក់ព័ន្ធក្នុងវិស័យធនាគារ ឬសេវាកម្មហិរញ្ញវត្ថុ។
- មានសមត្ថភាពវិភាគទីផ្សារ និងជំនាញផ្សព្វផ្សាយក្នុងការបង្កើនកេរ្តិ៍ឈ្មោះស្ថាប័ន និងស្វែងរកអតិថិជន
- មានជំនាញក្នុងការគ្រប់គ្រងយុទ្ធនាការ និងព្រឹត្តការណ៍
- មានជំនាញក្នុងការសម្របសម្រួល ទំនាក់ទំនង និងគ្រប់គ្រង
- អាចធ្វើការហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍ដល់សមាជិកក្នុងក្រុម
- ភាសាអង់គ្លេសអាចប្រើការបានល្អទាំងការអាន សរសេរ និងនិយាយ
- ចេះប្រើប្រាស់កម្មវិធី Microsoft Office, Word and Excel, Email
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
