យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ឥណទានបោះដុំ និងឥណទានគម្រោង
កាលបរិច្ឆេទ៖ 10/09/2025 - ថ្ងៃផុតកំណត់៖ 10/10/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- សម្របសម្រួលលើការផ្តល់ឥណទានបោះដុំ និងកិច្ចការងារផ្តល់ឥណទានក្រោមគម្រោង ដោយធានានូវប្រសិទ្ធភាព និងផលិតភាពខ្ពស់ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអាជីវកម្មរបស់ ARDB
- សិក្សា និងវាយតម្លៃពីស្ថានភាពអាជីវកម្ម លទ្ធភាពបង់សង និងទ្រព្យធានាបំណុលរបស់អតិថិជន
- រៀបចំរបាយការណ៍ផ្តល់ឥណទាន កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធ និងតាមដានការប្រើប្រាស់ ឥណទាន រួមនិងធ្វើរបាយការណ៍បំណុលយឺតយ៉ាវជូនប្រធាននាយកដ្ឋានឥណទាន។
- ប្រឹក្សាយោបល់ និងផ្សព្វផ្សាយផលិតផលឥណទានបោះដុំ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងផលិតផលឥណទានសម្រាប់ក្របខ័ណ្ឌនៃការអនុវត្តគម្រោងដល់អតិថិជនគោលដៅ
- ពិនិត្យពាក្យស្នើសុំខ្ចីបរិភោគ និងពន្យល់អតិថិជនពីគោលការណ៍ក្នុងការផ្តល់ឥណទានរបស់ ARDB
- ចុះពិនិត្យ និងសិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន ដើម្បីធ្វើការប្រមូលព័ត៌មានឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
- ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងទ្រព្យធានាបំណុលដែលអតិថិជនគ្រោងដាក់បញ្ចាំ
- រៀបចំរបាយការណ៍ចុះដល់ទីកន្លែង និងរបាយការណ៍ផ្តល់អនុសាសន៍ផ្តល់ឥណទាន
- រៀបចំសំណុំឯកសារឥណទានរបស់អតិថិជន (កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាដែលពាក់ព័ន្ធផ្សេងៗទៀត )
- តាមដានការប្រើប្រាស់ឥណទានរបស់អតិថិជន
- រៀបចំរបាយការណ៍បំណុលយឺតយ៉ាវ និងរបាយការណ៍វឌ្ឍនភាពឥណទានជាប្រចាំក្នុងក្របខ័ណ្ឌគម្រោង
- រៀបចំទុកដាក់ និងរក្សាទុកនូវសំណៅថតចម្លងមួយនៃរាល់ឯកសារជាពាក្យស្នើសុំឥណទានទុកជាប្រវត្តិឥណទាន
របាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានហិរញ្ញវត្ថុផ្សេងៗទៀត - ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឯកសារឥណទាន
- ចូលរួមក្នុងការផ្សព្វផ្សាយពីផលិតផលនានារបស់ ARDB
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពី ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- មានបទពិសោធន៍ការងារទាក់ទងនឹងឥណទានយ៉ាងតិច ០២ឆ្នាំ
- Microsoft office (Words, Advanced Excel, Power Point) Internet & Email
- ភាសាអង់គ្លេសអាចប្រើការបាន
- យល់ដឹងពីបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- វិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
- សិក្សាប្រមូលព័ត៌មាន និងវិភាគស្ថានភាពអាជីវកម្មរបស់អតិថិជន
- វាយតម្លៃ និងផ្តល់ជាអនុសាសន៍លើការផ្តល់ឥណទានដល់អតិថិជន
- ការសម្របសម្រួលដោះស្រាយបញ្ហា
- មានទំនួលខុសត្រូវខ្ពស់ក្នុងតួនាទី និងមានគំនិតច្នៃប្រឌិត
- ស្មោះត្រង់ និងអាចធ្វើការងារជាក្រុម
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
