យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកផ្នែកទីផ្សារជាន់ខ្ពស់
កាលបរិច្ឆេទ៖ 13/03/2026 - ថ្ងៃផុតកំណត់៖ 10/04/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំកម្រងសំណួរ និងរៀបចំវិធីសាស្រ្តក្នុងការសម្ភាសន៍ និងផែនការអនុវត្តការស្ទង់មតិទាំង ៣ដំណាក់កាលរួមមាន (Baseline, Survey, Evaluation)
- រៀបចំរបាយការណ៍នៃការស្ទង់មតិផ្អែកលើទស្សនៈ អាកប្បកិរិយា និងសំណូមពរដែលអតិថិជន
- តាមដានការវិវត្តនៃនិន្នាការទីផ្សារ (Market Trends) ជាប្រចាំ និងរៀបចំយន្តការឆ្លើយតប។
- ធ្វើការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ (SWOT Analysis) របស់ដៃគូប្រកួតប្រជែង ដើម្បីជួយឱ្យធនាគារមានប្រៀបក្នុងការប្រកួតប្រជែង
- កំណត់អត្តសញ្ញាណអតិថិជនគោលដៅ និងប្រមូលព័ត៌មានលម្អិតដើម្បីយល់ពីតម្រូវការជាក់ស្តែង
- រៀបចំស្នើនូវយន្តការ និងអនុវត្តការតាមដានការវិវត្តជាប្រចាំនៃនិន្នាការទីផ្សារដែលកំពុងកើតមាន
- បង្ហាញពីភាពខ្លាំង និងខ្សោយនៃដៃគូប្រកួតប្រជែងលើទីផ្សារ
- រៀបចំរបាយការណ៍ជាប្រចាំសប្តាហ៍ និងប្រចាំខែ នៃគុណភាពទីផ្សាររបស់ធនាគារ និងដៃគូប្រកួតប្រជែង
- សហការជាមួយផ្នែកទំនាក់ទំនងអតិថិជន (Customer Service) និងផ្នែកលក់ (Sales) ដើម្បីរៀបចំ និងគ្រប់គ្រងទិន្នន័យអតិថិជនឱ្យមានសណ្តាប់ធ្នាប់ និងងាយស្រួលប្រើប្រាស់
- បំពេញការងារបន្ថែមផ្សេងទៀតផ្អែកការចាត់ចែងរបស់ប្រធានគ្រប់គ្រង។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកទីផ្សារ, ហិរញ្ញវត្ថុ និងធនាគារ, ការគ្រប់គ្រងអាជីវកម្ម ឬសញ្ញាបត្រដែលពាក់ព័ន្ធ
- មានបទពិសោធន៍ផ្នែកគ្រប់គ្រងគម្រោងយ៉ាងតិច ២ឆ្នាំ
- មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
- មានសមត្ថភាពស្រាវជ្រាវ និងផ្តល់គំនិតថ្មីៗដើម្បីបង្កើតគម្រោង
- មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
- ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេស ព្រមទាំងអាចប្រើប្រាស់កម្មវិធី Microsoft Office និង SPSS
- មានភាពស្មោះត្រង់ និងចេះសម្របសម្រួលធ្វើការងារជាក្រុម
- មានទំនួលខុសត្រូវខ្ពស់ និងមានការបេ្តជ្ញាខ្ពស់ក្នុងការបំពេញការងារ
- រួសរាយរាក់ទាក់ និងមានទំនាក់ទំនងល្អ។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
