យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ នៃការិយាល័យស្រាវជ្រាវ

កាលបរិច្ឆេទ៖ 14/10/2025 - ថ្ងៃផុតកំណត់៖ 10/11/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ផ្ដួចផ្ដើមសិក្សាស្រាវជ្រាវ និងរៀបចំរបាយការណ៍ស្រាវជ្រាវ (Research Paper) បែបបរិមាណវិស័យនិង គុណវិស័យលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ, វិស័យកសិកម្ម,
    វិស័យសេដ្ឋកិច្ច និងវិស័យពាក់ព័ន្ធ។
  • សិក្សាវាយតម្លៃ វិភាគ និងព្យាករណ៍អំពីការវិវត្តនៃស្ថានការណ៍, និន្នាការ, ហានិភ័យ,​ បញ្ហាប្រឈម និងឧត្តមានុវត្តន៍នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, វិស័យសេដ្ឋកិច្ច និងវិស័យកសិកម្ម រួចរៀបចំ
    របាយការណ៍ជាករណីសិក្សា​ (Case Study), របាយការណ៍ជា Policy Brief និងរបាយការណ៍ជា Perspective។
  • ចូលរួមប្រមូលទិន្នន័យ និងរៀបចំឯកសារទស្សនាទាន, ឯកសារជំនួយស្មារតី និងឯកសារវិភាគ ដាក់ជូនថ្នាក់ដឹកនាំ។​
  • ចូលរួមរៀបចំ ចងក្រង និងបោះពុម្ពផ្សាយលើវិស័យធនាគារ និងហិរញ្ញវត្ថុ, វិស័យសេដ្ឋកិច្ច និងវិស័យ កសិកម្ម ជាពិសេសហិរញ្ញប្បទានបៃតង និងគម្រោងអភិវឌ្ឍន៍ជនបទ។
  • ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ វេទិកាពិភាក្សា និងសន្និសីទស្រាវជ្រាវក្នុងស្រុក និងក្នុងតំបន់ពាក់ព័ន្ធ ដើម្បីពង្រឹងការស្រាវជ្រាវ និងផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ធនាគារ។​
  • ចូលរួមស្រាវជ្រាវ​ និងគាំទ្រដល់គម្រោងសិក្សាស្រាវជ្រាវ ដែលស្ថិតក្រោមកិច្ចសហការរវាងធនាគារ និងសមាគមអភិវឌ្ឍន៍ក្នុងតំបន់។
  • ទំនាក់ទំនង និងចូលរួមរៀបចំឱ្យមានកិច្ចសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ, ស្ថាប័នជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យសាធារណៈ និងឯកជន លើកិច្ចការងារស្រាវជ្រាវ និងបោះផ្សាយ។
  • គាំទ្រដល់ដំណើរការរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ក្រោមអាណាព្យាបាលរបស់ធនាគារ រួមមាន មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM Center​ for Policy Studies and Training) និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតង ចំពោះវិស័យកសិកម្មរបស់សមាគម APRACA (ARDB ACE-GFA)
  • អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច, ទំនាក់ទំនងអន្តរជាតិ, គោលនយោបាយសាធារណៈ, សិក្សាអភិវឌ្ឍន៍, ពាណិជ្ជកម្មអន្តរជាតិ, ស្ថិតិ ឬបរិញ្ញាបត្រផ្នែកផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែល
  • មានបទពិសោធន៍ទាក់ទងនឹងការប្រមូល វិភាគទិន្នន័យ និងការសិក្សាស្រាវជ្រាវ រយៈពេល ១ឆ្នាំយ៉ាងតិច
  • មានសមត្ថភាពប្រើប្រាស់ភាសាខែ្មរបានស្ទាត់ជំនាញ
  • មានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់ អាចនិយាយ និងសរសេរជាផ្លូវការបាន
  • មានចំណេះដឹងប្រើប្រាស់កម្មវិធី Microsoft Office, Adobe Photoshop, Canva និងមានចំណេះដឹងអាចប្រើប្រាស់កម្មវិធីវិភាគទិន្នន័យជាការប្រសើរ
  • មានជំនាញក្នុងការស្រាវជ្រាវ វិភាគ និងបកស្រាយទិន្នន័យ
  • មានជំនាញក្នុងរៀបចំឯកសារ របាយការណ៍ស្រាវជ្រាវ និងរបាយការណ៍ពាក់ព័ន្ធនានា
  • មានភាពអត់ធ្មត់ និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ
  • មានការប្ដេជ្ញាខ្ពស់ក្នុងការរៀនសូត្រពីការងារ និងបំពេញការងារ
  • មានភាពស្មោះត្រង់ និងម៉ឺងម៉ាត់
  • មានភាពរហ័សរហួន និងបត់បែនតាមកាលៈទេសៈ
  • មានជំនាញប្រាស្រ័យទាក់ទង។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកជាន់ខ្ពស់ នៃការិយាល័យស្រាវជ្រាវ