យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកបណ្តុះបណ្តាលជំនាញជាន់ខ្ពស់

កាលបរិច្ឆេទ៖ 27/08/2025 - ថ្ងៃផុតកំណត់៖ 25/09/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

(English)

  • សម្របសម្រួលការរៀបចំ និងការប្រព្រឹត្តទៅនៃវគ្គបណ្តុះបណ្តាលជំនាញក្នុងធនាគារ ARDB, វគ្គបណ្តុះបណ្តាល​ជំនាញដែលស្ថិតក្រោមការសហការជាមួយដៃគូនៅថ្នាក់ជាតិ និងអន្តរជាតិ, វគ្គបណ្តុះបណ្តាលគ្រូបង្គោល។​
  • ស្វែងរកគ្រូ​ឧទ្ទេសនាម ដើម្បីធានាថាវគ្គបណ្តុះបណ្តាល​នីមួយៗអាចប្រព្រឹត្ត​ទៅ​បាន​ដោយរលូន។
  • ប្រមូលទិន្នន័យ និងចូលរួមពិនិត្យ តាមដាន និងវាយតម្លៃវគ្គបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវ​គុណភាព និងប្រសិទ្ធ​ភាព​នៃវគ្គបណ្តុះបណ្តាលនីមួយៗ។
  • តាមដានការចូលរួមវគ្គបណ្តុះបណ្តាល រក្សាកំណត់ត្រាវត្តមាន និងធានាឱ្យបាននូវការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​បាន​ត្រឹមត្រូវ និងទាន់ពេលវេលា។
  • ចូលរួមរៀបចំរបាយការណ៍ និងឯកសាររដ្ឋបាលនានាដែលពាក់ព័ន្ធនឹងការិយាល័យបណ្តុះបណ្តាល។
  • ចូលរួមរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្គោល និងបុគ្គលិកធនាគារ ARDB។
  • រៀបចំ និងចងក្រងឯកសារដែលត្រូវបានចែករំលែកក្នុងអំឡុងវគ្គបណ្តុះបណ្តាល ដែលត្រូវបាន​សម្របសម្រួល ឬរៀបចំ​ដោយការិយាល័យបណ្តុះបណ្តាលជំនាញ។
  • សម្របសម្រួលការធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់ការិយាល័យបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃការងារ។
  • ចូលរួមរៀបចំរបាយការណ៍វឌ្ឍនភាពការងាររបស់ការិយាល័យបណ្តុះបណ្តាលជំនាញ។
  • បំពេញភារកិច្ចការផ្សេងទៀតតាមការណែនាំរបស់ប្រធាន។

គុណវុឌ្ឍិនិងសមត្ថភាព

(English)

  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្ស ធនាគារ និងហិរញ្ញវត្ថុ អប់រំ និងបណ្តុះបណ្តាល ឬសញ្ញាបត្រពាក់ព័ន្ធ។
  • បទពិសោធន៍បង្រៀន ឬសម្របសម្រួល និងវាយតម្លៃគម្រោងបណ្តុះបណ្តាលជំនាញពី ១ ទៅ ៣ ឆ្នាំ។
  • អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសបានល្អទាំងការអាន ស្តាប់ សរសេរ និងនិយាយ។
  • យល់ដឹងពីការរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងតាមអនឡាញ។
  • ចេះប្រើប្រាស់កម្មវិធី Microsoft Word, Excel, PowerPoint, Outlook និង Canva។
  • មានសមត្ថភាពធ្វើបទបង្ហាញ និងនិយាយជាសាធារណៈ។
  • មានភាពអត់ធ្មត់ ស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តរៀនសូត្រ។
  • មានភាពរហ័សរហួន អាចបត់បែន និងមានទំនាក់ទំនងល្អ។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកបណ្តុះបណ្តាលជំនាញជាន់ខ្ពស់