យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកកិច្ចការរតនាគារជាន់ខ្ពស់

កាលបរិច្ឆេទ៖ 16/06/2025 - ថ្ងៃផុតកំណត់៖ 20/07/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • គាំទ្រការត្រួតពិនិត្យសមតុល្យសាច់ប្រាក់ប្រចាំថ្ងៃរបស់ធនាគារដើម្បីធានានូវភាពគ្រប់គ្រាន់ និងរៀបចំការព្យាករលំហូរសាច់ប្រាក់ចូល និងចេញសម្រាប់នាពេលអនាគត  និងវាយតម្លៃភាពគ្រប់គ្រាន់នៃ  សមតុល្យសាច់ប្រាក់របស់ធនាគារ។
  • គាំទ្រការវិភាគពីឥរិយាបថសន្ទនីយភាពរបស់ធនាគារដើម្បីព្យាករណ៍ពីលំហូរសាច់ប្រាក់របស់ធនាគារ។
  • គាំទ្រការគ្រប់គ្រងទីតាំងសាច់ប្រាក់របស់ធនាគារ ដោយត្រូវធ្វើការផ្លាស់ប្តូរមូលនិធិរវាងគណនី  ការស្វែងរកហិរញ្ញប្បទានរយៈពេលខ្លី  និងការដាក់បញ្ចូលសាច់ប្រាក់លើសរបស់ធនាគារជាមួយធនាគារផ្សេងទៀត  និងការវិនិយោគលើ NCDs  ឬផលិតផលផ្សេងទៀត។
  • គាំទ្រការគ្រប់គ្រងកម្រិតការប្រាក់សុទ្ធរបស់ធនាគារ តាមរយៈការគ្រប់គ្រងចំណូលការប្រាក់សុទ្ធរបស់ធនាគារ  និងវិធីសាស្រ្តប្រមូលមូលនិធិផ្សេងទៀត។
  • គាំទ្រការវាយតម្លៃប្រភពមូលនិធិដែលអាចរកបានសម្រាប់ធនាគារដើម្បីធ្វើពហុកម្មប្រភពមូលនិធិរបស់ធនាគារ។
  • គាំទ្រការធានាបាននូវភាពគ្រប់គ្រាន់នៃប្រាក់កម្ចីធានាដើមទុនដែលធនាគារបានកាន់កាប់គ្រប់ពេលវេលា នៅពេលដែលប្រាក់បញ្ញើត្រូវបានប្រមូលពីអតិថិជនរបស់ធនាគារ។
  • បង្កើតទំនាក់ទំនងជាមួយធនាគារដៃគូបរទេស ដើម្បីគាំទ្រដល់ធនាគារទាក់ទងនឹងការផ្ទេរប្រាក់ជំនួសអតិថិជន  ការបង្កើតកម្រិតឥណទានបណ្តោះអាសន្ន និងកម្រិតឧបករណ៍និស្សន្ទដែលត្រូវការ។
  • អនុវត្តការដោះស្រាយរូបិយប័ណ្ណបរទេសជារៀងរាល់ថ្ងៃ ដោយផ្តល់ការដកស្រង់ប្រចាំថ្ងៃសម្រាប់កិច្ចសន្យានៅនឹងកន្លែង  និងបន្តកិច្ចសន្យាក៏ដូចជាធានាកិច្ចសន្យា  ដើម្បីធានាថាធនាគារគោរពតាមរាល់បទប្បញ្ញត្តិដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។
  • គាំទ្រការរៀបចំរបាយការណ៍ពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល  និងក្រុមប្រឹក្សា-ភិបាល។
  • គាំទ្រការរៀបចំរបាយការណ៍ពាក់ព័ន្ធផ្សេងៗដែលថ្នាក់ដឹកនាំផ្តល់ជូន។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និង​ធនាគារ ឬបរិញ្ញាបត្រប្រហាក់ប្រហែល។
  • មានបទពិសោធន៍ការងារទាក់ទងនឹង ធនាគារ ហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ចយ៉ាងតិច ១​ឆ្នាំ។
  • ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា។
  • ជំនាញក្នុងការទំនាក់ទំនងល្អជាមួយធនាគារដៃគូ និងអតិថិជន។
  • ជំនាញក្នុងការរៀបចំរបាយការណ៏។
  • ជំនាញក្នុងការ​ស្រាវជ្រាវ ប្រមូល និងវិភាគលើទន្និន័យ និងព័ត៌មានផ្សេងៗតាមបច្ចេកទេស ធនាគារនិងសេដ្ឋកិច្ច។
  • រួសរាយរាក់ទាក់ ស្លូតបូត អត់ធ្មត់ និងស្មោះត្រង់ មានគំនិតច្នៃប្រឌិត។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកកិច្ចការរតនាគារជាន់ខ្ពស់