10 មិថុនា 2025

កិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ក្រុមការងារគម្រោង ASPIRE-AT នៃធនាគារ ARDB បានចូលរួមកិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅស្នាក់ការ
កណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីពិនិត្យមើលវឌ្ឍនភាពគម្រោង បញ្ហាប្រឈម និងពិភាក្សាអំពីផែនការបញ្ចេញឥណទានឆ្នាំ២០២៥។