ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច មទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ

12 សីហា 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ ក្នុងគោលបំណងដើម្បីពង្រឹងអភិបាលកិច្ច​និងប្រតិបត្តិការរបស់ធនាគារប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ស្របតាមផែនទីចង្អុលផ្លូវ ១០ឆ្នាំ និងផែនការអាជីវកម្ម៣ឆ្នាំរបស់ធនាគារ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB

11 សីហា 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងរបៀប វារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ល្ អៗជូន​ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB។

ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ”

8 សីហា 2025

ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ” រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅទីស្នាក់ការកណ្តាលធនាគារ ARDB នាថ្ងៃទី៨ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៣ថ្ងៃដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ”។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB, លោក កៅ ភិរុណ ទីប្រឹក្សាបច្ចេកទេស នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់និងទីផ្សារនៃធនាគារ ARDB រួមនិងសិក្ខាកាមចូលរួមសិក្សាផ្ទាល់និងតាមប្រព័ន្ធអនឡាញសរុបជាង២០០នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនបានបន្តដំណើរទៅវត្តប្រាសាទគោគបេង ដើម្បីប្រគេនភត្តាហារ, ចតុបច្ច័យ និងបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា

5 សីហា 2025

ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រ៉ោងម៉ាស៊ីនកិនស្រូវ ស៊ីវឡាយ និងជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរទៅវត្តប្រាសាទគោគបេង ដើម្បីប្រគេនភត្តាហារ, ចតុបច្ច័យ និងបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។ ជាពិសេស ដោយអំណាចនៃគុណព្រះរតនត្រៃកែវទាំងបីសូមផ្សាយមេត្តាធម៌ដល់ចោរសៀមឱ្យរម្លត់នូវមហិច្ឆតារំលោភឈ្លានពានដែនដីខ្មែរ និងសូមរក្សាឃុំគ្រងកងទ័ពខ្មែរយើងឱ្យទទួលបានជ័យជំនះឈ្នះខ្មាំងសត្រូវឈ្លានពាន និងទទួលបានតែសេចក្តីសុខសុវត្ថិភាពគ្រប់កាលៈទេសៈ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរស បន្តអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពាន

5 សីហា 2025

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និង ជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសសៀម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បាននាំយក នូវថវិកា, ផ្លែឈឺ ម្ហូបអាហារ និង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនវិរកងទ័ពយើង ដើម្បីសំដែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេងដើម្បីការពារបូរណៈភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម ។ ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជនក្នុង និងក្រៅប្រទេសបានឃើញហើយគួរឱ្យស្រណោះអាណិតយ៉ាងខ្លោចចិត្តនូវវីរភាពតស៊ូប្ដូរជីវិតដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនខ្មែរយើង រហូតដល់ពិការ និងរងរបួស។ យើងខ្ញុំសូមប្តេជ្ញាបន្តនូវស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ និងដឹងគុណ ចំពោះវីរភាពរបស់កងទ័ព ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជាយើង។

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវចុះសួរសុខទុក្ខ នាំយកអំណោយចែកជូនភៀសសឹក និងវីរកងទ័ពនៅជួរមុខ នៅខេត្តឧត្តរមានជ័យ

4 សីហា 2025

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព។ ជាពិសេស បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងស្បៀងអាហារផ្ញើជូនវីរកងទ័ពនៅជួរមុខ ដោយការដឹងគុណ ចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន 2,650 គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌល និងសម្ភារសំខាន់ៗមួយចំនួនជូនវីរកងទ័ពកម្ពុជាជួរមុខ គិតជាទឹកប្រាក់សរុបរួមចំនួន 73,508.29 ដុល្លារអាមេរិក ដោយក្នុងនោះទទួលបានការចូលរួមពី៖ (ទី១). ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ARDB ចំនួន 39,901.29 ដុល្លារ, (ទី២) ក្រុមហ៊ុន City Rice ចំនួន 8,300 ដុល្លារ, […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB

31 កក្កដា 2025

រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB, ការពិនិត្យ តាមដានពីស្ថានភាពថ្មីៗ និងការរៀបចំយន្តការដោះស្រាយចាំបាច់បន្ទាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

ឯកឧត្តមបណ្ឌិត កៅ ថាច រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវអញ្ជើញមកពី Australia Awards Cambodia ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី

24 កក្កដា 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវអញ្ជើញមកពី Australia Awards Cambodia ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី ពិគ្រោះយោបល់សម្រាប់ការសិក្សាស្រាវជ្រាវលើប្រធានបទស្តីពី “Unlocking New Source of Agriculture’s Growth: Assessing Roles of Finance to Modern Agriculture”។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងស្វែងយល់ពីតួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការគាំទ្រដល់សហគមន៍កសិកម្មទំនើប ដើម្បីមានមូលដ្ឋានរៀបចំគោលនយោបាយដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បំពេញទស្សនកិច្ចសិក្សា នៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms) ប្រទេសឥណ្ឌា

19 កក្កដា 2025

ដោយមានការសម្របសម្រួលពី ធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទ ឥណ្ឌា (NABARD) , នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ ARDB បំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms) ដែលជាកសិដ្ឋានដ៏ធំមួយ ក្នុងប្រទេសឥណ្ឌា ផ្តោតលើការធ្វើសមាហរណកម្មនៃខ្សែច្រវាក់តម្លៃផលិតកម្មបន្លែ និងផ្លែ-ឈើ។ កសិដ្ឋាន សាយាទ្រី គឺជាកសិដ្ឋានមួយដែលទទួលបានការគាំទ្រពី ធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទ ប្រទេសឥណ្ឌា (NABARD) និងជាកន្លែងប្រមូលផ្តុំកែច្នៃកសិផល (Argo-processing Complex) ចម្បងៗ ដូចជា គ្រាប់ស្វាយចន្ទី គ្រាប់អ៊ាល់ម៉ុន ផ្លែស្វាយ ផ្លែទំពាំងបាយជូ ពោត ប៉េងប៉ោះ ផ្លែទទឹម និងផ្លែក្រូច ជាដើម។ កសិដ្ឋាន សាយាទ្រី នេះផងដែរ ត្រូវបានបង្កើតឡើងក្រោមទម្រង់ជាក្រុមហ៊ុនសហករ (Farmers Producers Company) ដែលមានប្រជាកសិករជាម្ចាស់ភាគហ៊ុន ក្នុងគោលដៅបង្កើនផលចំណេញ […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ

18 កក្កដា 2025

សេចក្តីប្រកាសព័ត៌មានស្តីពីការចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development – NABARD) នាថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development – NABARD) ដែលជាធនាគារអភិវឌ្ឍន៍ឥណ្ឌាផ្តោតលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅតំបន់ជនបទ។ អនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍នៃប្រទេសឥណ្ឌា ក្រោមទម្រង់ការបង្កើតជាថ្នាលសម្រាប់ការចែករំលែកឧត្តមានុវត្តន៍លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ពិសេសការធ្វើឌីជីថលូបនីយកម្មទៅក្នុងការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។ លើសពីនេះទៅទៀត, […]