ព័ត៌មានថ្មីៗ
ជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE)
14 វិច្ឆិកា 2024ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា បើក កម្មវិធី កិច្ចប្រជុំអន្តរជាតិ នៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ឋ្ញវត្ថុអភិវឌ្ឍន៍មួយចំនួនដែលជាសមាជិកនៃសមាគមន៍នេះផងដែរ។ ក្នុងនាម លោក Edgardo Alvarez តំណាង អោយ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន បានសំដែងសេចក្តីអរគុណ ចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ADFIAP ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។ ឯកឧត្តមបណ្ឌិត កៅ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញ ផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍ទូរទស្សន៍ CNN ប្រចាំប្រទេសឥណ្ឌូណេស៊ី
13 វិច្ឆិកា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារARDB បានអញ្ជើញ ផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍ទូរទស្សន៍ CNN ប្រចាំប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេលបំពេញបេសកម្ម នៅ កោះបាលី -ឥណ្ឌូណេស៊ី នៅថ្ងៃទី៦ – ៨ ខែវិច្ចិកា ឆ្នាំ២០២៤។
កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ
11 វិច្ឆិកា 2024នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារប្រចាំខែរបស់ធនាគារ ARDB ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ, ការត្រៀមការងាររៀបចំកិច្ចជួបជុំបុគ្គលិកប្រចាំឆ្នាំ 2024 របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗទៀត ។
វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII)
8 វិច្ឆិកា 2024សេចក្តីប្រកាសព័ត៍មានស្តីអំពី ការអញ្ជើញចូលរួមជាអធិបតីភាព របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ក្នុងវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច”។
វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII
6 វិច្ឆិកា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ” ។ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ ចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិក របស់ សមាគម ADFIAP។ វេទិកាអន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច” ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចថាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍គឺជាកាតាលីករសម្រាប់ការបោះជំហានប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលបញ្ចេញកាបូនតិច។
ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ
24 តុលា 2024ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៅថ្ងៃទី២៤ខែតុលានេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់បន្ថយភាពក្រីក្រ។ នៅក្នុងពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួមពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។ សម្រាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា អនុស្សារណៈយោគយល់គ្នានេះមានគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកថា ពិធីចុះហត្ថលេខានេះជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋពីរ ដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ […]
កិច្ចប្រជុំពិភាក្សាការងាររវាងធនាគារ ARDB និងតំណាង ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស របស់សាធារណៈរដ្ឋប្រជាមាណិតចិន ប្រចាំខេត្ត ក្វាងស៊ី ( Cross-Border Inter Bank Payment System (CIPS) )
25 កញ្ញា 2024ណាននិញ- ចិន៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB និងសហការី បានអញ្ជើញចូលរួមប្រជុំ ជាលក្ខណៈទ្វេភាគី ជាមួយ ស្ថាប័នទូទាត់ អន្តរធនាគារឆ្លងប្រទេស ( CIPS) ដើម្បីធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ១.អំពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា ២. អំពីការចូលរួមជាសមាជិកនៃប្រព័ន្ធ CIPS សម្រាប់សម្រួលដល់ការវិនិយោគគិន ចិន នៅកម្ពុជា ៣. ពិនិត្យ និងជុំរុញកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និង CIPS តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំងពីរ នៅពេលខាងមុខ។ សូមបញ្ជាក់ថា ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) គឺជាប្រព័ន្ធទូទាត់របស់សាធារណៈរដ្ឋប្រជាមាណិតចិនដែលផ្តល់សេវាកម្មលើការទូទាត់ ជាប្រាក់យ័ន សម្រាប់ ពាណិជ្ជកម្មឆ្លងដែន ។ CIPS ត្រូវបានគាំទ្រដោយ ធនាគារកណ្តាល របស់ ប្រទេសចិន ( People’s Bank of China ) […]
កម្មវិធីចុះអនុស្សរណៈយោគយល់រវាង ធនាគារ ARDB និង បណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science )
24 កញ្ញា 2024ណាននិញ-ចិន៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ , ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចូលរួមពិភាក្សា ការងារ និងចុះអនុស្សរណៈយោគយល់ រវាង ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី (GXAS) ដែលមានមូលដ្ឋាននៅទីក្រុងណាននិញ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមាណិតចិន។ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នា របស់ក្រុមការងារទាំងពីរបាន ដែលសម្រេចនិងបានឈានដល់ការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយគ្នានាឱកាសនេះ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនេះនឹងបង្កើតអោយ មានសមិទ្ធិផលធំៗជាច្រើន ដែលមានប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេប្រយោជន៍ដល់កសិករខ្មែរ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើទៅកាន់ ភាគីពាក់ព័ន្ធជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ ក្វាងស៊ី ពិនិត្យលទ្ធភាពធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយនាំទៅជាមួយនូវបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ទំនើបកម្មកសិកម្មនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប, តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានសំដែងនូវសេចក្តីពេញចិត្ត និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលធនាគារ ARDB បានអនុវត្ត និងសម្រេចបាននាពេលកន្លងមក ហើយរាល់សកម្មភាព និងស្នាដៃរបស់ធនាគារ ARDB បានបង្ហាញពីការព្យាយាម […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលជួប ពិភាក្សាការងារ , ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY
22 កញ្ញា 2024ហៃណាន- ចិន៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ តបតាមអញ្ជើញរបស់រោងចក្រ ផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាននៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណៈរដ្ឋប្រជាមាណិតចិន, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចូលជួប ពិភាក្សាការងារ , ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY ។ តាមការអោយដឹងពីតំណាងខាងរោងចក្រ, បច្ចុប្បន្ន រោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ, មានរថយន្តក្រឡុកស៊ីម៉ង់, ឡានពេទ្យ, រថយន្តដឹកកុងទីន័រ ,រថយន្តដឹកទំនិញ ជាដើម។ល។ បន្ថែមពីនេះ, ការដំឡើង និងផលិតរថយន្តអគ្គសនី គឺត្រូវ បានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid (សាំង+អាគុយអគ្គិសនី), (មេតាណុល+អាគុយអគ្គិសនី) ដែលមានលក្ខណៈទំនើប, និងសន្សំសំចៃខ្ពស់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានការចាប់អារម្មណ៍ និងធ្វើការកោតសរសើរចំពោះបច្ចេកវិទ្យាផលិត និងការដំឡើងរថយន្តអគ្គិសនីគ្រប់ខ្នាត […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell)
20 កញ្ញា 2024តបតាមការអញ្ជើញរបស់មន្ទីពេទ្យ CELL LIFE BANK នៅទីក្រុងក្វាងចូវ ប្រទេសចិន, នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេងៗ មានមហារីក ,ស្ត្រីពិបាកយកបុត្រ, ភ្នែកស្រវាំង, ជំងឺស្ទះសរសៃឈាម (Stroke) ជាដើម និងថែរក្សាសម្ផស្ស នៅទីស្នាក់ការកណ្តាលរបស់មន្ទីពេទ្យ cell life bank ។ តាមការអោយដឹងត្រួសៗ ពីតំណាងមន្ទីពេទ្យ បានអោយដឹងថា មន្ទីពេទ្យ បាន ចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៥៦ ហើយក្រោយមកមន្ទីពេទ្យ បានធ្វើកិច្ចសសហប្រតិបត្តិការជាមួយមន្ទីពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវធំៗ នៅសហរដ្ឋអាមេរិក ដើម្បី សិក្សាលើការបង្កើត និងស្រាវជ្រាវ លើ ការយកសំណាក ស្ទីមស៊ែល […]
