ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកលប្រចាំឆ្នាំ២០២៥ (Finance in Common Submit ២០២៥)
26 កុម្ភៈ 2025រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកលប្រចាំឆ្នាំ២០២៥ (Finance in Common Submit ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុសាធារណរដ្ឋអាហ្វ្រិកខាងត្បូង, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ, ទេសាភិបាលនៃធនាគារកណ្តាលសាធារណៈរដ្ឋបារាំង និងជាប្រធានធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS), ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, ក្រោមប្រធានបទស្តីពី ß ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព (Fostering Infrastructure and Finance for Just and Sustainable Growth) à។ សន្និបាតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ។ កំណត់សម្គាល់ (AFD )Agence Française de Développement: […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI)
25 កុម្ភៈ 2025រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) និងដោយមានការចូលរួមពីលោកអគ្គលេខាធិការរបស់សមាគមផងដែល។ កិច្ចប្រជុំនេះស្របពលនៃសន្និបាតហិរញ្ញវត្ថុជាសកលដោយការប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រមាណជាង ៥៣០ ស្ថាប័ន មកពីជុំវិញពិភពលោកជាសមាជិករបស់ WFDFI។ សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញពិភពលោក រួមមាន៖ ទី១. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក – ADFIAP មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន(៤១ ប្រទេស), ទី២. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ អាមេរិកឡាទីន និងខារីប៊ែន – ALIDE មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ (២២ ប្រទេស), ទី៣. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក – […]
ឯកឧត្តមបណ្ឌិត កៅ ថាច បញ្ជាក់ជុំវិញការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើន ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង
23 កុម្ភៈ 2025កិច្ចសម្ភាស៖ ឯកឧត្តមបណ្ឌិត កៅ ថាច បញ្ជាក់ជុំវិញការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើន ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំក្រុមការងារអញ្ជើញចូលរួម ក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ ខាងក្រោមនេះជាកិច្ចសម្ភាសរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបណ្តាញព័ត៌មាន Fresh News: 1: តើអ្វីទៅជាសន្និបាតហិរញ្ញវត្ថុជាសកល (Finance in Common Summit – FiCS)? សន្និបាតហិរញ្ញវត្ថុជាសកល (FiCS) គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ […]
ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទានសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី
21 កុម្ភៈ 2025ខេត្តកំពង់ចាម៖ ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទានសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី របស់ឃ្លាំង៩៩៩ នៅស្រុកចំការលើ ខេត្តកំពង់ចាម។ តាមការបញ្ជាក់ពី លោក ងួន វណ្ណ: ម្ចាស់ឃ្លាំង, ក្នុងដើមរដូវប្រមូលផលនេះ ឃ្លាំង៩៩៩ អាចប្រមូលទិញស្វាយចន្ទី បានប្រមាណ ១០០ តានក្នុងមួយថ្ងៃ សម្រាប់គ្រាប់ស្រស់ M-23 ក្នុងតម្លៃ ៦,៤០០ រៀល ក្នុង ១ គីឡូក្រាម។ តម្លៃគ្រាប់ចន្ទីស្រស់នេះថ្លៃខ្ពស់នៅដើមរដូវនេះ បើធៀបនឹងដើមរដូវឆ្នាំ២០២៤។ ឃ្លាំង៩៩៩ បានប្រមូលទិញគ្រាប់ចន្ទីស្រស់ពីកសិករមកពីតាមបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម ព្រះវិហារ សៀមរាម កំពង់ធំ កំពង់ឆ្នាំង។ ធនាគារ ARDB នៅតែបន្តគាំទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាទុនបង្វិលដល់ម្ចាស់ឃ្លាំងស្តុក សហគមន៍កសិកម្ម ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទី ជាពិសេសក្នុងរដូវប្រមូលផលធំនេះ។ លក្ខណៈពិសេសនៃទុនបង្វិលនេះគឺអាចយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតជាសន្និធិធានាបំណុលបាន។ […]
ឯកឧត្តមអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា (Industrial Energy Efficiency Financing Program for Cambodia)
21 កុម្ភៈ 2025ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តមអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា (Industrial Energy Efficiency Financing Program for Cambodia)” ដែលបានរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល សហការជាមួយធនាគារពិភពលោក នៅសណ្ឋាគារ Rosewood។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងស្វែងរកធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការរៀបចំគម្រោង ដែលនឹងចូលរួមគាំទ្រដល់ការអនុវត្តវិធានការគោលនយោបាយក្នុងវិស័យឧស្សាហកម្មរបស់គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមសម្រាប់ចូលរួមក្នុងកិច្ចប្រជុំ Finance in Common Summit 2025
20 កុម្ភៈ 2025ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំដើម្បី៖ (១) ត្រួតពិនិត្យឯកសារពាក់ព័ន្ធសំខាន់ៗត្រៀមសម្រាប់ចូលរួមក្នុងកិច្ចប្រជុំ Finance in Common Summit 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូង ក្នុងនាមប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific- ADFIAP) និងធនាគារ ARDB។ (២) ពិនិត្យលើសំណើ របស់អ្នកប្រឹក្សាឯករាជ្យ ស្តីពី ការវាយតម្លៃដោយឯករាជ្យលើការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ច នៅធនាគារ […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយ អនុគណៈកម្មាធិការសមាជិកភាព នៃសមាគម ADFIAP
18 កុម្ភៈ 2025ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific- ADFIAP) ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃ ធ.អ.ជ.ក. បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយ អនុគណៈកម្មាធិការសមាជិកភាព នៃសមាគម ADFIAP នារសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងគោលបំណងពិភាក្សាពីយុទ្ធសាស្រ្តក្នុងការទាក់ទាញសមាជិកថ្មីៗ ការជំរុញឱ្យមានការចូលរួមច្រើនជាងមុនពីសមាជិកទាំងអស់ និងការផ្តល់យោបល់ទៅលើគម្រោង ADFIAP Ambassador Program for Fellows in Development Finance។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជានៅវិមានសន្តិភាព
7 កុម្ភៈ 2025ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជានៅវិមានសន្តិភាព។ ……………………………. ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអមជាមួយថ្នាក់ដឹកនាំនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា។ សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយចន្ទីច្រើនជាងគេ។ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដីប្រមូលផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស។ សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត១៣គីឡូម៉ែត្រ។ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រហែល ៥៨ម៉ឺនហិកតាកំពុងប្រមូលផល និងប្រហែល […]
ឯកឧត្តម រស់ សីលវ៉ា ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី២០ នៃជំនួយបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន-អាស៊ាន
29 មករា 2025ឯកឧត្តម រស់ សីលវ៉ា ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី២០ នៃជំនួយបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន-អាស៊ាន ភ្នំពេញ៖ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី២០នៃជំនួយបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន-អាស៊ាន ដែលរៀបចំឡើងនៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីនេះមានការអញ្ជើញចួលរួម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
ក្រុមការងារបច្ចេកទេសនៃធនាគារ ARDB បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយអគ្គលេខាធិការនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP)
27 មករា 2025នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសនៃធនាគារ ARDB បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយអគ្គលេខាធិការនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP) ក្នុងគោលបំណងនៃការពិនិត្យលើវឌ្ឍនភាព និងផែនការសកម្មភាពការងារជាបន្តបន្ទាប់ ក្នុងដំណើរការរៀបចំរបាយការណ៍និរន្តរភាព (Sustainability Report) ដែលអនុលោមតាមស្តង់ដារនៃគោលការណ៍ការអនុវត្តជាសកល (Global Reporting Initiative – GRI)។
