ព័ត៌មានថ្មីៗ
ក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ បានទទួលការអនុញ្ញាតដើម្បីធ្វើបទបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួន
19 កញ្ញា 2024នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០២៤នេះ ក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ បានទទួលការអនុញ្ញាតដើម្បីធ្វើបទបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួនស្តីអំពីការរៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយលើកកម្ពស់ការផលិតប្រកបដោយគុណភាព មាននិរន្តរភាពនិងតម្លៃសមរម្យផ្តល់ជូនអតិថិជន អ្នកលក់បន្ត ភោជនីយដ្ឋាន សណ្ឋាគារ នៅក្នុងប្រទេស និងក៍ដូចជាធ្វើការនាំចេញទៅក្រៅប្រទេស។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តាក់ការកណ្តាលរបស់ធនាគារ ARDB ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអក្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីរបស់ធនាគារ ARDB ។ នៅក្នុងការធ្វើបទបង្ហាញនោះផងដែរ, ឯកឧត្តមបណ្ឌិត ប្រតិភូបានផ្តល់ការណែនាំ ក៍ដូចជាគំាទ្រជាគោលការណ៍ និងជួយសម្របសម្រួលទំនាក់ទំនងរវាង អាណាចក្រផលិតផលខ្មែរ និងសហគមន៍ដំាបន្លែ ចិញ្ចឹមសត្វ ដែលជាអតិថិជនដៃគូរបស់ធនាគារ ARDB ដើម្បីសហការជំរុញលើគម្រោងការនេះ៕
ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom
19 កញ្ញា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, បានផ្តោតលើ៖ ការពិនិត្យពិភាក្សាលើសេចក្ដីព្រៀងអនុក្រឹត្យ ស្ដីពីការចុះឈ្មោះប្រជាជននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចែករំលែក នៅក្នុងវេទិការចែករំលែកចំណេះដឹងថ្នាក់ជាតិ
19 កញ្ញា 2024នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញចែករំលែកស្តីពី យុទ្ធសាស្រ្តប្រកបដោយបរិយាប័ន្នរបស់ ARDB ក្នុងការជំរុញកសិកម្មវៃឆ្លាត នៅក្នុងវេទិការចែករំលែកចំណេះដឹងថ្នាក់ជាតិ
ឯកឧត្ដមបណ្ឌិត កៅ ថាច បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
29 សីហា 2024នៅរសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើការធ្វើសន្ទស្សន៍ថ្លៃទំនិញ ការងារប្រតិបត្តិការដែលមានកិច្ចធានា ការសហការក្នុងការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច និងកិច្ចសហប្រតិបត្តិការដទៃទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥
29 សីហា 2024ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ ដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល ហើយកិច្ចប្រជុំ ក្នុងបំណង ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាង ផែនទីបង្ហាញផ្លូវ ១០ ឆ្នាំរបស់ (ធ.អ.ជ.ក.) ឆ្នាំ២០២៤-២០៣៣។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក៏បានស្នើសុំពិនិត្យនិងបង្កើតលើការកែសម្រួល គោលការណ៍ និងនីតិវិធីឥណទានគាំទ្រដល់ សហគមន៍កសិកម្ម ដែលស្ថិតនៅក្នុង ខ្សែច្រវាក់ផលិតកម្ម និងកសិ-ឧស្សាហកម្ម។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន
27 សីហា 2024នៅរសៀល ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។ ឆ្លៀតក្នុងឱកាសជំនួបនេះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលតែងតែផ្ដល់ការសហការ និងការជ្រុំជ្រែងដល់ធនាគារ ARDB ក្នុងការសម្រេចបាននូវការយកទុនពីមូលនិធិអាកាសធាតុបៃតង Green Climate Fund (GCF) ថ្មីៗកន្លងទៅនេះ។ កិច្ចពិភាក្សានៅរសៀលនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាក្នុងការបន្តកិច្ចការសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យបរិស្ថាន ជាពិសេសលេីហិរញ្ញប្បទានបៃតងដល់សហគមន៍បរិស្ថានផងដែរ។
គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) បានជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច
26 សីហា 2024ភ្នំពេញ៖ នារសៀលថ្ងៃទីថ្ងៃទី២៦ខែសីហា នៅទីស្នាក់ការកណ្តាលធនាគារ ARDB គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) បានជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ព្រមទាំងសហការី។ នៅក្នុងជំនួបនោះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) ដឹកនាំដោយ អ្នកស្រី យូ យ៉ាន នាយកផ្នែកទំនាក់ទំនងអតិថិជន និងសហការី ក៏បានថ្លែងអំណរគុណ ចំពោះ អនុសាសន៍របស់ ឯកឧត្តបណ្ឌិត កៅ ថាច ដែលបានចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជា សេវាកម្មធនាគារនៅកម្ពុជា នឹងចក្ខុវិស័យ(ARDB)សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅជនបទ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP
26 សីហា 2024ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការនៃសមាគមស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោកស្រី Sandra Honrado ប្រធានក្រុមនៃវិទ្យាស្ថាន ADFIAP និងសមាជិក ព្រមទាំងលេខាធិការដ្ឋាន ADFIAP។ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP រយៈពេល ៤ថ្ងៃនេះ នឹងជំរុញថ្នាក់គ្រប់គ្រង និងមន្ត្រីជាន់ខ្ពស់របស់ធនាគារ បង្កើនការយល់ដឹងអំពីរបាយការណ៍និរន្តរភាព និងការគ្រប់គ្រង ព្រមទាំងពង្រឹងសមត្ថភាព ស្របតាមចក្ខុវិស័យរបស់ធនាគារ។ ចំណែកគោលការណ៍ និងការអនុវត្តដែលបានពិភាក្សា ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាលនឹងត្រូវបានអនុវត្តតាមរយៈការដាក់បញ្ចូលទៅក្នុងដំណើរការសម្រេចចិត្ត និងកិច្ចការប្រចាំថ្ងៃនៃនាយកដ្ឋាននីមួយៗផងដែរ។ លើសពីនេះ ផែនការសកម្មភាព និងការផ្ទេរចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាលនេះនឹងត្រូវផ្តល់ដល់បុគ្គលិកផ្សេងទៀតដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរួម […]
ឯកឧត្តម ឌិត ទីណា និង ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យការដាំបន្លែនៅ “កសិដ្ឋានប្រសិទ្ធ”
23 សីហា 2024ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យការដាំបន្លែនៅ “កសិដ្ឋានប្រសិទ្ធ” របស់លោកស្រី កៅ លីនដា កាលពីរសៀលថ្ងៃទី២២ ខែសីហា ដែលមានទីតំាងស្ថិតនៅឃុំឈ្លាំង ស្រុកពញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ននេះ កសិដ្ឋានប្រសិទ្ធ បានដំាដំណាំសុវត្ថិភាពច្រើនប្រភេទដូចជា ស្ពៃច្រើនមុខ ខាត់ណាផ្កាស ដើមខាត់ណាប៉ោង ម្ទេសប្លោក ប៉េងប៉ោះ ត្រសក់និងបន្លែបបង្ការផ្សេងៗទៀត ដែលកំពុងទទួលបានទិន្នផលល្អមានការគាំទ្រច្រើន។កសិកដ្ឋានប្រសិទ្ធ បានដាំដុះបន្លែចម្រុះក្នុងផ្ទៃដី ៧ហិកតា មានផ្ទះសំណាញ់៥០ខ្នង ខណៈក្នុង១ថ្ងៃអាចប្រមូលផលបានពី ៥០០គីឡូក្រាម ទៅ ១តោន សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងទីផ្សារទំនើបផ្សេងៗ។
រដ្ឋមន្ត្រីចំនួន៣រូប និងអគ្គនាយកធនាគារARDB បាន អញ្ជើញធ្វើទស្ស នកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ២កន្លែងក្នុងពេលតែមួយ
23 សីហា 2024រដ្ឋមន្ត្រីចំនួន៣រូប និងអគ្គនាយកធនាគារARDB បាន អញ្ជើញធ្វើទស្ស នកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ២កន្លែងក្នុងពេលតែមួយ (កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងចំនួន៣រូប គឺ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ព្រមទាំងសមាជិកសហព័ន្ធស្រូវកម្ពុជា បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែងក្នុងពេលតែមួយ។ ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងនៅរសៀល ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺដែលក្នុងនោះគឺ ទី១ ទៅពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ អប្សារារ៉ាយស៍ (ខេមបូឌា) ឯ.ក និងទី២ ពិនិត្យនៅរោងម៉ាស៊ី នកិនស្រូវរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ខបភើរេសិន។ សូមជម្រាបថា ការអញ្ជើញដំណើរទស្សនកិច្ច ក្នុងគោលបំណង […]
