ព័ត៌មានថ្មីៗ
បុគ្គលិកនៃការិយាល័យចល័តខេត្តព្រះវិហារ បានចូលរួមវេទិកាស្តីពី ភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមផលិត ក្រោមប្រធានបទ “ ការអភិវឌ្ឍទីផ្សារ ខ្សែច្រវាក់តម្លៃបន្លែ”
5 វិច្ឆិកា 2023ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តព្រះវិហារ បានចូលរួមវេទិកាស្តីពី ភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមផលិត ក្រោមប្រធានបទ “ ការអភិវឌ្ឍទីផ្សារ ខ្សែច្រវាក់តម្លៃបន្លែ” នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ មន្ទីរពាណិជ្ជកម្ម ខេត្តព្រះវិហារ។ វេទិការនេះ មានគោលបំណងបង្កើនភាពជាដៃគូ រវាងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងខ្សែច្រវាក់តម្លៃ ដើម្បីចែករំលែកចក្ខុវិស័យ បទពិសោធន៍ ពិភាក្សាលើបញ្ហាប្រឈម រិះរកដំណោះស្រាយសមស្រប និងឳកាសសក្តានុពលផ្សេងៗ ដើម្បីសម្រេចអោយបានផលប្រយោជន៍រួមគ្នាប្រកបដោយតម្លាភាព សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់និងស្វែងរកកិច្ចសហប្រតិបត្តិការ ជំរុញអោយដំណើរការអាជីវកម្មទទួលបានជោគជ័យ។
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី២
23 តុលា 2023ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី២ របស់ខ្លួន ដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តលើ៖ សេចក្តីព្រាងគម្រោងផែនការថវិកាឆ្នាំ២០២៤ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃចន្ទ ប្រាំបួនកើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩ និង ៣០ នាទី ព្រឹក។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកសិកម្មវៃឆ្លាត នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
21 តុលា 2023ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកសិកម្មវៃឆ្លាត ដែលមានទីតាំងនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ការអុនវត្តកសិកកម្មវៃឆ្លាតនេះ មានគោលបំណងបង្តើតការងារជូនប្រជាជនក្នុងតំបន់ លើកកម្ពស់ការដាំបន្លែសុវត្តិភាព និងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តភាព ។
ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសិស្សាក្នុងស្រុកខ្សាច់កណ្តាលនុសិស្សថ្នាក់ទី១២
20 តុលា 2023ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់ កណ្តាល ដែលពិធីនេះប្រព្រឹត្តទៅដោយរួមបញ្ចូលគ្នា នៃវិទ្យាល័យទាំង២ ក្នុងស្រុកខ្សាច់កណ្តាល និងដោយមានការចូលរួមពីអាជ្ញាធរស្រុក-ឃុំ និងក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក-ឃុំ សរុបប្រមាណ ៧៥០ នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ តែងឧបត្ថម្ភគាំទ្រជារៀងរាល់ឆ្នាំចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅវិទ្យាល័យទាំង២ក្នុងស្រុកខ្សាច់កណ្តាល […]
ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង បានចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងប្រាក់បញ្ញើ ព្រមទាំងសេវាផ្សេងទៀត
20 តុលា 2023ខេត្តបាត់ដំបង៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង បានចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងប្រាក់បញ្ញើ ព្រមទាំងសេវាផ្សេងទៀតរបស់ធនាគារ ដល់ថ្នាក់ដឹកនាំ និង សមាជិកសហគមន៍កសិកម្ម រកាមានឫទ្ធិ ស្ថិតនៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមប្រមាណជាង ២០នាក់ និងបានបើកគណនីសន្សំជូនសហគមន៍ និងសមាជិកសហគមន៍មួយចំនួនផងដែរ។
ប្រជាពលរដ្ឋងាកមកបរិភោគបង្កងបែបធម្មជាតិច្រើនក្នុងរដូវភ្ជុំបិណ្ឌ
16 តុលា 2023នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៣ នេះ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ហាក់មានការនិយមបរិភោគបង្កងដែលចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងស្រុកគួរឱ្យកត់សម្គាល់ ជាងពេលធម្មតា។ ជាក់ស្តែងបើយោងតាមលោក សាប់ សារុន ដែលជាម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា បន្ទាប់ពីថ្ងៃកាន់បិណ្ឌទីមួយចូលមកដល់ ការលក់បង្កងរបស់លោកហាក់ចាប់ផ្តើមមានតម្រូវការកើនឡើង ដោយមួយថ្ងៃអាចលក់បានពី១០គីឡូក្រាមឡើងទៅ ពិសេសនៅថ្ងៃបុណ្យភ្ជុំធំ គាត់អាចលក់បានរហូតជិត៦០គីឡូក្រាមក្នុងមួយថ្ងៃ។ បើតាមកសិករចិញ្ចឹមបង្កងបែបធម្មជាតិនៅខាងភូមិឃុំខាងលើ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៣ នេះលក់បង្កងបានប្រហែល៥០០គីឡូក្រាម ក្នុងនោះបង្កងលេខ២ថ្លៃ៨មុឺនរៀល និង លេខ៣ថ្លៃ៧ម៉ឺនរៀល៕ ព័ត៌មានលម្អិតបន្ថែមសូមតាមដាន នៅតាមទូរទស្សន៍អនឡាញ របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB TV)។
ការផលិតពូជស្រូវសុទ្ធបានកើនឡើងដែលជាមូលដ្ឋានសម្រាប់ពង្រីកការផលិតពូជស្រូវផ្ការំដួលនៅឆ្នាំ ២០២៤
14 តុលា 2023ក្រុមការងារនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនិស្សិតស្ម័គ្រចិត្ត បានចូលរួមត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវផ្ការំដួល ស្ថិតនៅឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីធានាថាការដាំដុះថែទាំពិតជាបានអនុវត្តន៍តាមគោលការណ៍និងស្តង់ដាពូជសុទ្ធល្អ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលថ្ងៃទី ០៣ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកការងារផលិតពូជស្រូវសុទ្ធ បានគូសបញ្ជាក់ថា ចំនួនកសិករចូលរួមការផលិតគ្រាប់ពូជស្រូវសុទ្ធនៅឆ្នាំ ២០២៣ មានការកេីនឡេីង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកការផលិតពូជស្រូវផ្ការំដួលនៅរដូវ ឆ្នាំ ២០២៤៕
សហគមន៍កសិកម្មមួយខាងខេត្តពោធិ៍សាត់អាចផលិតបន្លែបានរហូតដល់៥តោនក្នុង១ថ្ងៃ
12 តុលា 2023សហគមន៍កសិកម្មអូរថ្កូវរីកចំរើន ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានសមត្ថភាពផលិតបន្លែបានរហូតដល់៥តោននៅក្នុងមួយថ្ងៃ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និង ជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា បង្ហាញថាហគមន៍កសិកម្ម មានសមាជិក ៥៤ នាក់ ផ្ទៃដី សរុប ១៩៣ ហិកតា (ផ្ទៃដីដាំដុះបន្លែសរុប ៥៧ ហិចតា) ចំនួនផ្ទះសំណាញ់ ៣៧ខ្នង (គិតជាផ្ទៃដី ១០ ៣០០ម៉ែត្រការ៉េ ជាពិសេសសហគមន៍នេះមានផ្ទះសំណាញ់ខ្នាតធំ ២០x៥០ ប្រមាណជា១០ខ្នង ដែលផលិតដំឡើងដោយខ្លួនឯង )។ ប្រភេទបន្លែផលិតបាន រួមមាន: តាសក់ ត្រឡាច ននោង (ប្រហើរ និង ជ្រុង) ល្ពៅ ត្រប់ (ត្រប់វែង ត្រប់ក្រាម ត្រប់ស្រួយ ត្រប់) ម្ទេស (ដៃនាង អាចម៌សត្វ ហាវ៉ៃ) ប៉េងប៉ោះ (ឈឺរី ផ្លែធំ) សណ្តែកទ្រើង […]
លោក ជិន ជ័យាបុត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំយកបច្ច័យ ទេយ្យវត្តុ និង គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេចព្រះមហាវិមលធម្ម ពិន សែម នៅវត្តរាជបូណ៍
3 តុលា 2023នាថ្ងៃ ចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី៣, លោក ជិន ជ័យាបុត្រ ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការីនៃធនាគារ ARDB បាននាំយកបច្ច័យ ទេយ្យវត្តុ និង គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេចព្រះមហាវិមលធម្ម ពិន សែម នៅវត្តរាជបូណ៍ ក្រុងសៀមរាប សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា ដោយសេចក្តីជ្រះថ្លា តាមប្រពៃណី ព្រះពុទ្ធសាសនា។
ឯកឧត្តម ប៉ិច សានី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំយកបច្ច័យ ទេយ្យវត្តុ និង គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេច ព្រះពុទ្ធជ័យ មុនី បណ្ឌិត ឃឹម សន នៅវត្តបទុមវតី
3 តុលា 2023នាព្រឹកថ្ងៃ ចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី៣, ឯកឧត្តម ប៉ិច សានី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំង លោក លោកស្រី ប្រធាន-អនុប្រធាន នាយកដ្ឋាន អង្គភាព នៃធនាគារ ARDB បាននាំយកបច្ច័យ ទេយ្យវត្តុ និង គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេច ព្រះពុទ្ធជ័យ មុនី បណ្ឌិត ឃឹម សន នៅវត្តបទុមវតី ដោយសេចក្តីជ្រះថ្លា តាម ប្រពៃណី ព្រះពុទ្ធ សាសនា ដើម្បីព្រះអង្គចាត់ចែងទំនុកបម្រុងចង្ហាន់ និងបច្ច័យ៤ សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបទុមវតីចំនួន ៤៥១ អង្គ។
