ព័ត៌មានថ្មីៗ
ឯកឧត្តម បាន លឹម បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank
11 កញ្ញា 2023ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank ដែលជាធនាគារអន្តរការី (Correspondent Bank) របស់ធនាគារ ARDB នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការរបស់ធនាគារ Guangxi Beibu Gulf Bank ក្នុងទីក្រុងណាននីង សាធារណៈរដ្ឋប្រជាមានិតចិន។ ជំនួបនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពី លោក Chen Jie អនុប្រធានធនាគារ (Vice President) និងសហការី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងធនាគារទាំងពីរ និងចែករំលែកនូវបទពិសោធន៍អំពីផលិតផលហិរញ្ញប្បទាន។
គណៈប្រតិភូនៃ ធនាគារ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA)
7 កញ្ញា 2023ទីក្រុងណាននីង, សាធារណៈរដ្ឋប្រជាមានិតចិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), គណៈប្រតិភូនៃ ធនាគារ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA) និងវេទិកាតំបន់ស្តីពី “ហិរញ្ញប្បទានបៃតង និងអាកាសធាតុក្នុងវិស័យកសិកម្ម៖ កតា្តជំរុញចម្បងសម្រាប់ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព” នៅទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍កសិកម្ម នៃប្រទេសចិន (Agricultural Development Bank of China – ADBC)។ កិច្ចប្រជុំប្រចាំឆ្នាំ និងវេទិកានេះ បានផ្តោតការពិភាក្សាសំខាន់ទៅលើ ១). ការចែករំលែកបទពិសោធន៍លើការផ្តល់ហិរញ្ញប្បទានបៃតងនិងការប្រែប្រួលអាកាសធាតុ ក្នុងការដោះស្រាយបញ្ហាវិស័យសន្តិសុខស្បៀង និង ២). គោលនយោបាយក្នុងការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះត្រួតពិនិត្យគម្រោង ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់
2 កញ្ញា 2023ស្រុកខ្សាច់កណ្តាល៖រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យគម្រោង ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ ក្រោមការគាំទ្រគម្រោងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
2 កញ្ញា 2023ស្រែគំរូ ប្រើប្រាស់ពូជ ៣០គីឡូក្រាមក្នុងមួយហិកតា ទទួលផល បានជាង ៨ តោន ———————— ព្រៃវែង៖ ក្រោមការសម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ, ថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយហិកតា ហើយទទួលបាន ផលរហូតដល់ទៅជាង ៨ តោន ក្នុងមួយហិកតា។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសិករជុំវិញស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ ជិត ១០០ នាក់៕
ឯកឧត្ដមបណ្ឌិត កៅ ថាច បានដឹកនាំសហការី អញ្ជើញ ចុះទស្សនកិច្ចសិក្សា ខ្សែចង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទី នៅក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក
2 កញ្ញា 2023ខេត្តព្រះវិហារ៖ រសៀលថ្ងៃសុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី អញ្ជើញ ចុះទស្សនកិច្ចសិក្សា ខ្សែចង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទី នៅក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ បានបញ្ជាក់ពីការជួយគាំទ្រដល់ក្រុមហ៊ុន និងលើកទឹកចិត្ត និងជម្រុញអោយក្រុមហ៊ុនបន្តការវិនិយោគពង្រីកលើការដាំដុះ និងកែច្នៃស្វាយចន្ទី អោយបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចអោយបានស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល៕
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្ករ និងការប្រមូលទិញស្រូវរបស់ធនាគារស្រូវ
1 កញ្ញា 2023បាត់ដំបង៖ ថ្ងៃព្រហ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្ករ និងការប្រមូលទិញស្រូវរបស់ធនាគារស្រូវ ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និងបានលើកទឹកចិត្ត និងបន្តស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករតាមលទ្ធភាព និងតាមតំលៃទីផ្សារ៕
ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែ
1 កញ្ញា 2023ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែក្នុងគោលបំណង៖ (១) ពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ (២) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ (៣) ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម (៤) ពិភាក្សាលើបញ្ហាប្រឈមនានា, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង សូមបញ្ជាក់ផងដែរថា នេះ ជាកិច្ចប្រជុំ ធ្វើឡើងជារៀងរាល់ខែ និងជាប្រចាំ ដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវ ចាំង គនម៉េង
31 សីហា 2023ពោធិ៍សាត់៖ ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីន និងបានលើកទឹកចិត្ត និងបន្តស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករតាមលទ្ធភាព និងតាមតំលៃទីផ្សារ៕
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ
5 សីហា 2023នារសៀលថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ ការនំាចេញអង្ករ និងបញ្ហាប្រឈម នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ។ បរិមាណផលស្រូវ និងថ្លៃស្រូវ មានការកេីនឡេីងគួរកត់សម្គាល់ នាដេីមរដូវកាលប្រមូលផលឆ្នំានេះ ទោះបីមានបញ្ហាប្រឈមមួយចំនួនក្តី។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ
31 កក្កដា 2023ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលត្រូវប្រមូលផលនៅខែខាងមុខនេះ។
