ព័ត៌មានថ្មីៗ
បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២៤”
29 កុម្ភៈ 2024ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២៤” នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំគិរីរម្យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះបានដឹកនាំសម្របសម្រួលដោយលោក ញឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្ម និងជាប្រធានគ្រប់គ្រងគម្រោងAIMS ខេត្តកំពង់ស្ពឺ ដោយមានសមាសភាពចូលរួមពីអនុប្រធានមន្ទីរតំណាងប្រធានHub, អនុប្រធានHub និងក្រុមការងារ Hub, មន្ត្រីបង្គោល VCI, ARDB, GIC, BCFs។ កិច្ចប្រជុំបូកសរុបសមិទ្ធផលប្រចាំខែរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នេះបានលេីកឡេីងដូចជា៖ ១) វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម និងដំណោះស្រាយ ២) ការផ្តល់នូវធាតុចូលល្អៗ សម្រាប់រៀបចំផែនការខែបន្ទាប់
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមកិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាពឆ្នាំ២០២៤ និងបង្ហាញពីផលិតផល និងសេវាកម្ម
28 កុម្ភៈ 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB មន្ត្រីធនាគារបានចូលរួមកិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជា ប្រកបដោយនិរន្តរភាពឆ្នាំ២០២៤។ កម្មវិធីនេះរៀបចំឡើងដោយ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការដៃគូដើម្បីជីវភាពវិស័យកសិកម្មកម្ពុជា ដែលប្រព្រឹត្តិទៅនៅ CAMBODIANA Hotel នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមមកពីក្រសួងស្ថាប័នភាគីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ក្នុងក្រុមហ៊ុន និងសហគមន៍កសិកម្ម សរុបប្រមាណជាង២០០នាក់។
បុគ្គលិកស្នាក់ការកណ្តាលរបស់ធនាគារ ARDB បានសហការជាមួយ បុគ្គលិកធនាគារ ARDB សាខាខេត្តបាត់ដំបង ចូលរួមកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់
28 កុម្ភៈ 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកធនាគារ ARDB ស្នាក់ការកណ្តាល និងសាខាខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំ ក្រោមប្រធានបទ “កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅមជ្ឃមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។ វេទិការនេះ មានគោលបំណង: ១) ចូលរួមពិភាក្សាបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធដេីម្បីជំរុញអាជីវកម្មវារីវប្បកម្មនៅកម្ពុជា។ ២) កសាងបណ្តាញទំនាក់ទំនង និងរៀបចំផែនការពង្រឹង និងពង្រីកអាជីវកម្មវារីវប្បកម្មដេីម្បីឈានឆ្ពោះទៅទីផ្សារប្រកួតប្រជែងនៅក្នុងតំបន់។ ជាលទ្ធផល កម្មវិធីកិច្ចសន្ទនានេះបានផ្តល់នូវចំណេះដឹង និង ដំណោះស្រាយដែលបានស្នើឡើងសម្រាប់វិស័យវារីវប្បកម្មដូចជា: ១) ដំណោះស្រាយនៅក្នុងផ្នែកផលិតកម្ម ២) ដំណោះស្រាយជួយដល់ការកែច្នៃ ៣) ដំណោះស្រាយ ផ្នែកទីផ្សារ និងហិរញ្ញវត្ថុ ៤) ដំណោះស្រាយ ផ្នែកបរិស្ថាន
ឯកឧត្ដមបណ្ឌិត កៅ ថាច រួមជាមួយសហការីចុះពិនិត្យមេីលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងនៅទីតាំងស្រែគំរូ
22 កុម្ភៈ 2024ខេត្តព្រៃវែង៖ ព្រឹកថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសហការីចុះពិនិត្យមេីលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងនៅទីតាំងស្រែគំរូ ដែលស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គួររំឭកថាទីតាំងស្រូវគំរូនេះ ធ្លាប់បានពិសោធន៍ម្តងរួចមកហើយ ដោយទាំងពីរលេីក គឺទទួលបានទិន្នផលជាង ៨តោន ក្នុងមួយហិចតាដូចគ្នា
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមទស្សនាផលិតក្នុងពិធីបើកពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ
16 កុម្ភៈ 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឆ្លៀតពេលវេលាអញ្ចើញចូលរួមទស្សនាផលិតផលក្នុងពិធីបើកពិព័រណ៍កសិកម្មវាលបៃតង និងអាហារ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នំា២០២៤ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងដំណើរទសន្សាពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមទស្សនា និងសំណេះសំណាល ជាមួយស្តង់បន្លែសុវត្ថភាពដែលបានដាំដុះដោយប្រជាកសិករ និងសហគន៍កសិកម្ម, ស្តង់បង្ហាញពីការចិញ្ចឹមសត្វ, តង់បង្ហាញពីការកែច្នៃចំណីអាហារ ព្រមទាំងស្តង់ដាក់បង្ហាញអំពីផលិតផលស្រូវ-អង្ករកម្ពុជា ផងដែរ។ ក្នុងឱកាសនេះ ផងដែរ, ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរអំពីផលិតផល ដែលបានដាំដុះដោយប្រជាកសិករ និងបានបង្ហាញអំពីការបន្តគាំទ្រដល់ប្រជាកសិករ, សហគមន៍កសិកម្ម, និងសហគ្រាសកែច្នៃក្នុងវិស័យកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម។
ឯកឧត្តម បាន លឹម បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៤ ក្រោមក្របខណ្ឌនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)
16 កុម្ភៈ 2024នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៤ ក្រោមក្របខណ្ឌនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដែលកិច្ចប្រជុំនេះ បានរៀបចំឡើងនៅអគារមជ្ឈមណ្ឌលធុរកិច្ច រាជធានីភ្នំពេញ។សូមគូសបញ្ជាក់ផងដែរ ក្នុងក្របខណ្ឌនៃគម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន ៦ រួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលគាំទ្រដល់សហគា្រសកសិធុរកិច្ច ,សហគមន៍កសិកម្ម ,សមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រែ ទៅលើខ្សែច្រវាក់តម្លៃកសិកម្មចំនួន៥ រួមមាន៖ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ ដែលក្នុងនោះមានធនាគារពីររួមមាន៖ធនាគារស្ថាបនា និងធនាគារ ADRB មានតួនាទីក្នុងការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ដើម្បីគាំទ្រដល់អាជីវកម្មរបស់តួរអង្គដែលពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្មខាងលើ។
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)ចូលរួមពិព័រណ៍កសិកម្មវាលបៃតង និងអាហារ បង្ហាញពីផលិតផល និងសេវាកម្ម
16 កុម្ភៈ 2024នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម នៅក្នុងកម្មវិធី «ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ»ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ មានគោលបំណងសំខាន់ៗដូចជា៖ (១)-ផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ៗ ដែលសាកលវិទ្យាល័យបាននឹងកំពុងអនុវត្ត និងអភិវឌ្ឍន៍, (២)- តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃផ្សេងៗរបស់និស្សិតទៅកាន់សាធារណៈជន, (៣)-ការបង្កើតឱកាសដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតក្នុងការអនុវត្តន៍ ជាក់ស្តែងអំពីអាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ,(៤) ចូលរួម និងបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាពជាដៃគូសហការជាមួយសាកលវិទ្យាល័យ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះនឹងចាប់ផ្តើមបើកកម្មវិធីពិព័រណ៍នៅល្ងាចម៉ោង៥:០០នេះតទៅ៕
ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យមេីលកសិដ្ឋានជ័យធំ ដែលជាកសិករបន្លែសុវត្ថិភាពគំរូស្ថិតនៅក្រោមគម្រោងរបស់ធនាគារ ARDB
15 កុម្ភៈ 2024ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យមេីលកសិដ្ឋានជ័យធំ ដែលជាកសិករបន្លែសុវត្ថិភាពគំរូស្ថិតនៅក្រោមគម្រោងរបស់ធនាគារ ARDB ដែលមានទីតាំងស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គួរបញ្ជាក់ថា កសិដ្ឋាននេះបាន និងកំពុងពង្រីកការសង់ផ្ទះសំណាញ់បន្ថែម ក៏ដូចជាការចញ្ចឹមត្រីផងដែរ។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ដែលកំពុងរៀនវគ្គបំប៉នត្រៀមសម្រាប់ការប្រឡងធម្យមសិក្សាទុតិយភូមិឆ្នាំ២០២៤
15 កុម្ភៈ 2024ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ដែលកំពុងរៀនវគ្គបំប៉នត្រៀមសម្រាប់ការប្រឡងធម្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅវិទ្យាល័យហ៊ុនសែនខ្សាច់កណ្ដាល និងវិទ្យាល័យហ៊ុនសែន រ៉ូតា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ក៏បានចុះពិនិត្យតារាងបាល់ទាត់ដែលកំពុងសាងសង់ក្រោមការឧបត្ថម្ភរបស់ឯកឧត្ដមបណ្ឌិតប្រតិភូ និងសប្បុរសជននានា។
បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ចាម បានចូលរួមវេទិកាស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក
15 កុម្ភៈ 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ចាម បានចូលរួមវេទិកាស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក របស់គម្រោង ACSEP នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ វេទិការនេះ មានគោលបំណង៖ រៀបចំ និងផ្សព្វផ្សាយ អំពីស្តង់ដាគោលការណ៍ណែនាំផ្សេងៗ លើការអនុវត្តផលិតកម្មល្អ (GMP) និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (GHP/HACCP)។ ធ្វើឱ្យប្រសើឡើងនូវការយល់ដឹង និងបង្កើនសមត្ថភាពដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មអំពីការអនុវត្ត GMP, GHP/HACCP។ ចូលរួមគាំទ្រ និងបណ្តុះបណ្តាលដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រព្រឹត្តកម្ម ឧបករណ៍សម្ភារៈផ្សេងៗ រួមទាំងឃ្លាំងស្តុក។ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលគោលការណ៍ និងយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ផ្សាភ្ជាប់ និងកសាងភាពជាដៃគូអាជីវកម្មបរិយាបន្នរវាង សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម។ ផ្សព្វផ្សាយ អំពីការត្រួតពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារ តាមរយៈការវិភាគដោយមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា
