ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ជួបសំដែងការគួរសម​ និងពិភាក្សាការងារជាមួយ លោកស្រី Cecilia C. Borromeo អគ្គនាយកធនាគារ​ (President and CEO) Land Bank of the Philippines នៅស្នាក់ការកណ្តាល​នៃ​ Land Bank of the Philippines​ ប្រទេសហ្វីលីពីន

24 តុលា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម​ និងពិភាក្សាការងារជាមួយ លោកស្រី Cecilia C. Borromeo អគ្គនាយកធនាគារ​ (President and CEO) Land Bank of the Philippines នៅស្នាក់ការកណ្តាល​នៃ​ Land Bank of the Philippines​ ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០២២ ដោយមានការសម្របសម្រួលដោយ ADFIAP។ ជំនួបនេះ​ គឺធ្វេីឡេីងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ (Development Financing) ដោយមានការធ្វើបទបង្ហាញ ក្រោមមូលបទ Sustainability Growth Vision, Innovation of Sustainable Business Model and Strategies, និង Data-Driven in Agriculture, […]

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារ Access Advisory ដែលជា Consulting Team

21 តុលា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយ ឯកឧត្តម បាន លឹម និង ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារ Access Advisory ដែលជា Consulting Team របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីរបកគំហើញនៃការសិក្សាសមិទ្ធិលទ្ធភាពលើការរៀបចំ និងការធ្វើផែនការទាក់ទងនឹងការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុ (ឥណទានបៃតង) ក្រោមមូលនិធិរបស់ AFD។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង

21 តុលា 2022

វិទ្យាល័យហ៊ុនសែន ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយ លោកនាយក នាយករង នាយិការង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង សរុប ៣២៥ នាក់ ។ ឆ្លៀតឱកាសនេះ, ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់។ ជាពិសេស ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយស្មោះស្ម័គ្រ ជូនចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបង្រៀនបំប៉នបន្ថែមម៉ោងដល់ប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ […]

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ក្រុមការងារបច្ចេកទេស នៃធនាគារ ARDB បានចុះណែនាំបច្ចេកទេសបន្ថែមដល់អតិថិជនធនាគារ ARDB ក្នុងការពង្រឹងសមត្ថភាពបច្ចេកទេស លើការដាំដុះបន្លែក្នុងផ្ទះសំណាញ់

21 តុលា 2022

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារបច្ចេកទេស នៃធនាគារ ARDB បានចុះណែនាំបច្ចេកទេសបន្ថែមដល់អតិថិជនធនាគារ ARDB ក្នុងការពង្រឹងសមត្ថភាពបច្ចេកទេស លើការដាំដុះបន្លែក្នុងផ្ទះសំណាញ់ដើម្បីទទួលបានទិន្នផលខ្ពស់, វិធីសាស្រ្ត ថែទាំលើដំណាំស្ពៃក្តោបដែលកំពុងជួបប្រទះបញ្ហារលួយ ដល់សមាជិកសហគមន៍បៃតងគោកស្រុក ស្ថិតនៅស្រុកតំបែរ ព្រមទាំងផ្សព្វផ្សាយគម្រោងដាំខ្ទឹមស្លឹក (ខ្ទឹមខ្យល់) ដែលកំពុងមានតម្លៃខ្ពស់ និងមានទីផ្សារល្អ ទៅដល់សមាជិកសហគមន៍ក្តីសង្ឃឹមកសិករ ដែលស្ថិតនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។  

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំនួន២

21 តុលា 2022

ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយ លោកនាយក នាយករង នាយិការង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំនួន២ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គឺវិទ្យាល័យ ហ៊ុន សែន បានដាវ ដែលមានវត្តមានចូលរួមសរុប ៩៨ នាក់ និងវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល មានវត្តមានចូលរួមសរុប ៤២១ នាក់ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយស្មោះស្ម័គ្រ និងគោរពដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបង្រៀនបំប៉នបន្ថែមម៉ោងដល់ប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលឆាប់ៗខាងមុខនេះ។ […]

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីពិនិត្យ និង អនុម័តលើសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៣

20 តុលា 2022

នាថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលា ២ និង ៣០នាទី រសៀល មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) នៅបន្ទប់ប្រជុំនៃ ធ.អ.ជ.ក. ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ធ.អ.ជ.ក. ដើម្បីពិនិត្យ និង អនុម័តលើសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៣ របស់ ធ.អ.ជ.ក. និងពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច និងកសិកម្ម នាពេលបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារ ដែលបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់

17 តុលា 2022

ខេត្តកំពង់ធំ៖ ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារ ដែលបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ក្នុងនោះដីស្រែរបស់បងប្អូនបានទទួលរងការលិចលង់ និងបំផ្លាញស្រូវស្ទើតែទាំងស្រុង។ ដោយមើលឃើញពីការលំបាក, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយបងប្អូនធ្វើពិនិត្យលទ្ធភាពដាក់ពាក្យស្នើសុំពន្យាការសងប្រាក់ដើម និង ឬ អាចដាក់ពាក្យស្នើសុំខ្ចីបន្ថែមសម្រាប់យកមកប្រើប្រាស់នៅពេលទឹកស្រកចុះវិញ។ ជាមួយគ្នានេះ,ឯកឧត្តមបណ្ឌិត បានធ្វើការឧបត្ថម្ភអង្ករ, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់បងប្អូនផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានលើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក

17 តុលា 2022

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានលើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក ដែលមានទីតាំងក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នកសិដ្ឋានបានពង្រីកការចញ្ចឹមត្រីអណ្តែង ត្រីពោធិ៍ ត្រីរ៉ស់ ឆ្ពិន ជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ, ម្ចាស់កសិដ្ឋានបានធ្វើការថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ឱកាស់ទំលាក់ឥណទានក្នុងអត្រាការប្រាក់ទាបដល់កសិកដ្ឋានដើម្បីធ្វើការពង្រីកអាជីវកម្ម។ ឯកឧត្តមបណ្ឌិតបានធ្វើការណែនាំបន្ថែមដល់ម្ចាស់កសិដ្ឋានគួរពិនិត្យលទ្ធភាពសិក្សាស្វែងយល់បន្ថែមរបៀបបង្កាត់ពូជកូនត្រីអណ្តែង និងរបៀបធ្វើចំណីត្រីដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងសន្សំចៃថវិកា។ បន្ថែមលើនេះ, ដោយមើលឃើញការខិតខំប្រឹងប្រែងរបស់កសិដ្ឋានដោយប្រើប្រាស់ឥណទានចំគោលដៅ, ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានក្នុងករណីមានតមនរូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។

ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងប្រមូលទិញកសិផល (សាយឡូ)

17 តុលា 2022

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរបេសកកម្មចុះពិនិត្យមើលការប្រើប្រាស់ឥណទាន និងការទិញស្រូវតាមរោងម៉ាងស៊ីន មួយចំនួន និងពិនិត្យមើលអាជីវកម្មអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានឆ្លៀតអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងប្រមូលទិញកសិផល (សាយឡូ) មានដូចជា ពោត ដំឡូង ជាដើម ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងជំរុញដល់ម្ចាស់សាយឡូ សូមបន្តជួយទិញកសិផលរបស់បងប្អូនកសិករ ដែលនឹងត្រូវប្រមូលផលខាងមុខ អោយសមស្របតាមតំលៃទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី

14 តុលា 2022

សេរីសោភ័ណ្ឌ-ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី នៅក្នុងភូមិសាស្ត្រ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់។ តាមការអោយដឹងត្រួសៗ ពីសំណាក់បងប្អូន, ការចញ្ចឹមទាយកពង កំពុងជួបបញ្ហាប្រឈម ដោយសារទឹកជំនន់ និងស្របពេលបរិមាណស៊ុតទានឹងថយចុះ។ ដោយឡែកបញ្ហាប្រឈមមួយទៀត គឺការស្វែងរកទីទួលសម្រាប់ទា។ មួយវិញទៀត អ្វីដែលជាក្តីបារម្មណ៍របស់បងប្អូនសហគមចញ្ចឹមទា គឺបញ្ហាចំណីទាពង ឡើងថ្លៃ ដែលនាំអោយការចំណេញមានការថយចុះ។ យកឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយនេះ។ មួយវិញទៀត, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន ធ្វើការគិតគូរគ្នាចងក្រងគ្នាជាបណ្តុំអ្នកចញ្ចឹមទា ឬជាសហគម ដើម្បីពិនិត្យលទ្ធភាពកាត់ស្តុកចំនីទាពងចេញពីរោងចក្រផ្ទាល់តែម្តងដោយប្រើប្រាស់កញ្ចប់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ ការណ៍នេះ ដើម្បីទទួលបានតំលៃសមរម្យ និងធូរថ្លៃជាងទិញចំនីពីដេប៉ូ និងជួយកាត់បន្ថយថ្លៃដើមផលិតបានមួយកំរិត។ បន្ទាប់ពីទឹកស្រកវិញ, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនសហគម អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងករណីដែលបងប្អូនមានតម្រូវការឥណទានបន្ថែមដើម្បីស្តារអាជីវកម្មឡើងវិញ។ ចុងបញ្ចប់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូនដែលកំពុងជួបប្រទះដោយសារទឹកជំនន់, ឯកឧត្តមបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ […]