ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប

5 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប តាមបែបទំនើបដែលផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដែលជាការដាំដុះសាកល្បងលើកទី១លើផ្ទៃដី​៣៥០ហិកតារបស់ក្រុមហ៊ុន ហ្គាងស៊ីហេងបារហ្វេង អេគ្រីខាលឈឺរ៉ល ឌីវេឡុបម៉ិន។ ក្រុមហ៊ុន គ្រោងនឹងធ្វើការដាំដុះសាកល្បងលើកទី២ នារដូវប្រាំងខាងមុខនេះ​ ប្រសិនផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដដែលនោះក្រុមហ៊ុន នឹងពង្រីកផ្ទៃដីដាំដុះរហូតដល់ ១៥០០ ហិកតា ។ ជាមួយគ្នានេះ​ឯកឧត្តមបណ្ឌិត អមដោយឯកឧត្តមអគ្គនាយករង និងសហការី ក៏បានបន្តចុះពិនិត្យស្រះចិញ្ចឹមបង្កងទឹកសាប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ​ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)

29 សីហា 2022

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយឯកឧត្តមអគ្គនាយករង និងក្រុមការងារ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលដឹកនាំដោយ លោក ម៉េង ស័ក្តិភូសិទ្ធ តំណាងអង្គការ IFAD ប្រចាំនៅកម្ពុជា អមដោយ Madam. Girija Srinivisan ប្រធានក្រុមបេសកកម្មត្រួតពិនិត្យគម្រោងអេមស៍, ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍, លោក សៀង កុមិរ៉ា នាយករងគម្រោងអេមស៍ និងក្រុមការងារ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយុទ្ធសាស្រ្តពង្រឹងការផ្តល់ឥណទានដល់កសិករខ្នាតតូចក្នុងគម្រោង និងការបង្កើតឧបករណ៍នវានុវត្តន៍ផ្សេងៗសម្រាប់គាំទ្រដល់ខែ្សចងា្វក់តម្លៃកសិកម្ម ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តចុះជួបកសិករផលិតស្រូវនៅឃុំដូនកែវ និងរោងម៉ាស៊ីនកិនស្រូវ ភូ ប៊ូយ និងរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី នៅខេត្តពោធិ៍សាត់

26 សីហា 2022

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបកសិករផលិតស្រូវនៅឃុំដូនកែវ និងរោងម៉ាស៊ីនកិនស្រូវ ភូ ប៊ូយ និងរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីស្ថានភាពទីផ្សារ តម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផល និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាប សម្រាប់ជាទុនដើម្បីជួយដល់កសិករពង្រីកការដាំដុះបន្ថែម។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅ នៅខេត្តបន្ទាយមានជ័យ

25 សីហា 2022

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅដូចខាងក្រោម៖ ១-ប្រជាកសិករដាំដុះស្រូវ នៅភូមិចំណោមខាងកើត ឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពប្រមូលផលស្រូវ, តម្លៃស្រូវ និងតម្រូវការឥណទានការប្រាក់ទាបរបស់ធនាគារសម្រាប់ជាទុនពង្រីកការដាំដុះបន្ថែម។ ២-ចុះជួបរោងម៉ាស៊ីនកិនស្រូវចំនួន៤ រួមមានរោងម៉ាស៊ីន ឆាយ គឹមទីង, កៅ ង៉ែត, ហ្វាងលី, និង ឌី ឆាយ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដើម្បីពិនិត្យទុនឥណទានសម្រាប់ប្រមូលទិញស្រូវពីកសិករ។ ៣-ពិនិត្យការដាំដុះបន្លែនៅសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ីន ស្រុកថ្មគោល ខេត្តបាត់ដំបងក្រោយទទួលបានឥណទានពី ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះជួបសមាគមមៀនប៉ៃលិន នៅខេត្តប៉ៃលិន

24 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញចុះជួបសមាគមមៀនប៉ៃលិន នៅភូមិទឹកចេញ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះមៀនប៉ៃលិន និងពិនិត្យលទ្ធភាពទទួលបានអត្រាការប្រាក់ទាប ព្រមទាំងពង្រីកការដាំដុះមានលទ្ធភាពនាំចេញ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ នាព្រឹកដដែលនេះ ឯកឧត្តមបណ្ឌិត ក៏បានចុះពិនិត្យស្ថានភាពដាំដុះបន្លែចម្រុះដែលជាអតិថិជនរបស់ ARDB នៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  

ឯកឧត្តមបណ្ឌិត កៅ ថាចនិងសហការី បានអញ្ជើញចុះជួបប្រជាកសិករលក់ស្រូវ និងអាជីវករប្រមូលទិញស្រូវ នៅខេត្តបន្ទាយមានជ័យ

24 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះជួបប្រជាកសិករលក់ស្រូវ និងអាជីវករប្រមូលទិញស្រូវ នៅឃុំប៉ោយចារ្យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពតម្លៃស្រូវនៅក្នុងរដូវវស្សា ដែលអាជីវករកំពុងប្រមូលទិញ, នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត កៅ ថាច, និងសហការី បានបន្តចុះជួបសហគមន៍កសិកម្ម នៅខេត្តឧត្តរមានជ័យ

23 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបសហគមន៍កសិកម្មនៅភូមិជើងទាន ឃុំជើងទាន ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវ, ដាំដុះបន្លែ, ចិញ្ចឹមសត្វ, និងសិក្សាពីលទ្ធភាពផ្តល់ឥណទានមានការប្រាក់ទាបរបស់ធនាគារ ដល់សហគមន៍កសិកម្ម នៅភូមិជើងទាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត កៅ ថាច, បានបន្តចុះជួបប្រជាកសិករ និងក្រុមគ្រួសារកងទ័ព នៅខេត្តព្រះវិហារ

23 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបប្រជាកសិករ និងក្រុមគ្រួសារកងទ័ព នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះបន្លែ, ចិញ្ចឹមសត្វដែលកសិផលទាំងនោះកំពុងជួបបញ្ហាលើទីផ្សារនិងដើម្បីសិក្សាពីលទ្ធភាពផ្តល់ឥណទានមានការប្រាក់ទាបរបស់ធនាគារ លើការដាំដុះក្នុងផ្ទះសំណាញ់​ និងចិញ្ចឹមសត្វ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តចុះជួបសហគមន៍កសិកម្មស្រូវសរីរាង្គចំនួន១០ សហគមន៍

22 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបសហគមន៍កសិកម្មស្រូវសរីរាង្គចំនួន១០ សហគមន៍ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តព្រះវិហារ រួមមាន ស្រុកគូលេន, ឆែប, សង្គមថ្មី, និងជ័យសែន ដោយមានការចូលរួមពីក្រុមហ៊ុនប្រមូលទិញស្រូវ (Signature of Asia) ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវសរីរាង្គ និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាប នៅស្រុក ឆែប ខេត្តព្រះវិហារ នាព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះជួបសហគមន៍កសិកម្មឃុំកំពង់គោ

22 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះជួបសហគមន៍កសិកម្មឃុំកំពង់គោ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវដែលទទួលរងផលប៉ះពាល់ពីទឹកភ្លៀង និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាបដល់សហគមន៍កសិកម្មឃុំកំពង់គោ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២។