ព័ត៌មានថ្មីៗ
កម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
26 មិថុនា 2023ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលឯកឧត្តមបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់បងប្អូនកសិករ នៅក្នុងកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ——————– ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅ៖ 1. សហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ 2. សហគមន៍កសិកម្មនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយអ្នកជំនាញដាំដុះស្វាយចន្ទី ធ្វើបទបង្ហាញអំពីបច្ចេកទេសស្តីពីការដាំដុះស្វាយចន្ទី អោយទទូលបានជោគជ័យ និងបានទិន្នផលខ្ពស់ ជូនដល់បងប្អូនដើម្បីជាដើមទុន និងធ្វើការកែប្រែទម្លាប់ពីការដុះតាមគ្នា ដោយគ្មានបច្ចេកទេស ទៅជាការដាំដុះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ លើកទឹកចិត្តដល់បងប្អូនកសិករដាំដុះស្វាយចន្ទីគួររៀបចំ ពិនិត្យ និងសិក្សាលម្អិតពីផែនការដាំដុះ បច្ចេកទេស ក្នុងការថែទាំ និងប្រមូលផល និងសិក្សាស្វែងយល់ពីបញ្ហាប្រឈមមួយចំនួននៃការដាំដុះស្វាយចន្ទី។ ក្នុងនោះបងប្អួនគួរសួរ នូវសំណួរមួយចំនួនមានដូចជា៖ […]
កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ
26 មិថុនា 2023កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ————————— សភាពាណិជ្ជកម្ម ខេត្តបាត់ដំបង : រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំ និងជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលមានវត្តមាន ថា៖ 1. សម្រាប់រដូវប្រមូលផលស្រូវដែលនឹងមកដល់ ខាងមុខ ឯកឧត្តមបណ្ឌិត សូមធ្វើការស្នើសុំ និងបន្តជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ពីលទ្ធភាពក្នុងតំលៃទីផ្សារ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ១លានតោនរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។ 2. សម្រាប់រដូវប្រមូលផលស្រូវ ឯកឧត្តមបណ្ឌិត ស្នើសុំម្ចាស់រោងម៉ាស៊ីនកិនស្រូវ រៀបចំបង្កើតទីផ្សារទិញស្រូវក្នុងតំបន់របស់ខ្លួន អោយបានច្រេីនកន្លែង […]
កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ
26 មិថុនា 2023ស្រុកគាស់ក្រឡ – បាត់ដំបង៖ កសិករទំនើប ឬសហគ្រិនវិស័យឌីជីថល ជាពាក្យលើកទឹកចិត្ត និងជំរុញដល់បងប្អូនកសិករ អោយមានការគិត និងកែប្រែទម្លាប់ ដែលឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងនៅក្នុង កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ —‐—————————— ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានធ្វើការបង្ហាញអំពីវត្ថុបំណង ចង់អោយបងប្អូនកែប្រែខ្លួនទៅជាកសិករទំនេីប ឬសហក្រិនវិស័យឌីជីថល ក្នុងវិស័យកសិកម្ម គឺ៖ 1. រៀបចំផែនការដាំដុះ ថែទាំ និងប្រមូលផល 2. គិតពីប្រាក់ចំណេញ 3. សិក្សាបញ្ហាប្រឈម 4. គិតពីការកាត់បន្ថយចំណាយ 5. ការផ្គត់ផ្គង់ទីផ្សារ និងតភ្ជាប់ទីផ្សារ ដូចនេះ ដេីម្បីសម្រេចកម្មវត្ថុទាំង ៥ ខាងលើនេះ ឯកឧត្តមបណ្ឌិតចង់អោយ […]
កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី ទុរេន ស្វាយ ស្រូវ ចិញ្ចឹមសត្វ និងដំណាំហូបផ្លែ ផ្សេងៗទៀត និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី
26 មិថុនា 2023ស្រុកសំឡូត ខេត្តបាត់ដំបង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី ទុរេន ស្វាយ ស្រូវ ចិញ្ចឹមសត្វ និងដំណាំហូបផ្លែ ផ្សេងៗទៀត និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម លេីដំណាំ ឬដំណាំហូបផ្លែ មួយចំនួនមានដូចខាងក្រោម៖ • ស្វាយចន្ទី និងផលិតកម្មស្វាយចន្ទី • ទុរេន សាវម៉ាវ ដូង ស្វាយ ប័រ ។ ល។ • ចិញ្ចឹមសត្វ និង • ដាំបន្លែចំរុះក្នុងផ្ទះសំណាញ់ និងនៅទីវាល។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ គឺ 1. ដេីម្បីផ្សព្វផ្សាយអំពីផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចង់ក្លាយជា អធិរាជស្វាយចន្ទី នាពេលអនាគត ។ 2. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់
26 មិថុនា 2023បាត់ដំបង- ប៉ៃលិន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ———————— ថ្ងៃសុក្រ ៦កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យមើលការប្រើប្រាស់ឥណទានគាំទ្រដល់សមកម្មភាពដាំដុះបន្លែស្ពៃក្រញាញ់ ខាត់ណាផ្កា និងបន្លែចំរុះ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ស្របពេលជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងសហការីបានចុះពិនិត្យមើលផលប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់លេីផ្ទះសំណាញ់ចំនួន ៤ខ្នងផ្ទះសំណាញ់ ដោយខូចខាត់ប្រហែល ៤០% នៃផ្ទះសំណាញ់សរុបចំនួន ១០ខ្នង ដែលបងប្អូនបានទទួលកម្ចីពី ធនាគារ ARDB ដើម្បីយកពង្រីកផ្ទះសំណាញ់។ ឯកឧត្ដមបណ្ឌិត បានចូលរួមសោកស្តាយ ជាមួយបងប្អូនកសិករ និងបានធ្វើការណែនាំ អោយជួសជុល និងកែសម្រួលឡេីងវិញ នូវ៖ […]
កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី
23 មិថុនា 2023កំពង់ឆ្នាំង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទី ដំឡូងឈ្វា ស្រូវ ចិញ្ចឹមសត្វ និងដាំបន្លែ ជូនដល់បងប្អូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត មានវត្ថុបំណង៖ 1. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ។ 2. ធ្វើការណែនាំអោយបងប្អូនផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។ ការណ៍នេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ យូធូប ជាដើម ដើម្បីទទួលបានចំណេះដឹងថ្មីៗ។ 3. បងប្អូន គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវ និងមានទីផ្សារ។ 4. ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣
19 មិថុនា 2023នាថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដោយមានការចូលរួមពី ឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន/អង្គភាព និងគណៈកម្មការ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់លើសមិទ្ធផលការងារ និងវឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៣ និងលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំធនាគារបន្តអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការផ្តល់សេវា ពិសេសការផ្តោតលើការធ្វើឌីជីថលភាវូបនីយកម្មលើការផ្តល់សេវា និងការសម្របទៅតាមបច្ចេកវិទ្យាថ្មី។
ឯកឧត្តម បាន លឹម អមដោយសហការី បានទទួលជួបពិភាក្សាជាមួយតំណាង GIZ លើគម្រោង EU-Cambodia Partnership
16 មិថុនា 2023ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានទទួលជួបពិភាក្សាជាមួយតំណាង GIZ លើគម្រោង EU-Cambodia Partnership for Sustainable Agriculture Value Chains and Food System (CAPsafe)។ ក្នុងជំនួបនេះ, តំណាង GIZ បានបង្ហាញអំពីគោលដៅ និងក្របខ័ណ្ឌនៃ CAPsafe ដែលគ្រោងនឹងអនុវត្តក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៤-២០២៩) ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ប្រជាកសិករខ្នាតតូច, សហគមន៍កសិកម្ម, និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម និងវិស័យកែច្នៃផលិតផលកសិកម្ម។ បន្ថែមនេះ, ឯកឧត្តម បាន លឹម ក៏បានចែករំលែកបទពិសោធការងារ លើការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់កសិកម្ម […]
កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ
12 មិថុនា 2023ថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និងប្អូនៗជាសិស្សនិស្សិតសកលវិទ្យាល័យក្រចេះ ប្រមាណជាង ១០០នាក់ ។ ជាកិច្ចចាប់ផ្តេីម ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាកសិករ បងប្អូនតំណាងសហគមន៍ និងសិស្សនិស្សិត ដែលមានវត្តមាននៅក្នុងទីនេះ អំពីការរស់នៅ ការសិក្សា និងការប្រកបមុខរបរដាំដុះស្វាយចន្ទី និងដំណាំផ្សេងៗទៀត ហេីយបន្ទាប់មកឯកឧត្តមបណ្ឌិត បានអនុញ្ញាតឲ្យបងប្អូនលេីកឡើងនូវបញ្ហាប្រឈមនានា ព្រមជាមួយនឹងសំណូមពរផ្សេងៗមកកាន់ធនាគារ ARDB។ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់បងប្អូនប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះហើយដើម្បីកម្ពុជាក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី នាពេលអនាគតបាន បញ្ហាប្រឈមផ្សេងៗដែលបងប្អូនបានលើកឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។ ឯកឧត្ដមបណ្ឌិត ក៏បន្តស្នើសុំឲ្យប្រជាកសិករដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រេីនហេីយនៅជិតគ្នាគួរ៖ 1. […]
កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី រវាងក្រុមហ៊ុន ឃែស៊ូណាត់ (CASHEW Nuts) និងសហគមន៍ដាំដុះស្វាយចន្ទី នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
9 មិថុនា 2023ថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីដល់សហគមន៍ចំនួន ១០ ដែលមានផ្ទៃដីដាំដុះសរុបចំនួន ២ ០០០ហិកតា នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី សម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នាហើយធ្វើការវេចខ្ជាប់តាមស្តង់ដាបច្ចេកទេស នៃការបញ្ជាទិញ ដោយផលិតផលដែលកំពុងវេចខ្ជាប់ទាំងនោះ គឺ ១)គ្រប់ស្វាយចន្ទី មានរសជាតិប្រៃ ២) ស្វាយចន្ទីរសជាតិទឹកដោះគោ ៣) ស្វាយចន្ទីរសជាតិឈើឯម និង ៤) ស្វាយចន្ទីរសជាតិតុំយ៉ាំ។ ផលិតផលទាំងនេះ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់ម្ចាស់ក្រុមហ៊ុន និងតំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់បងប្អូនសហគមន៍ជុំវិញការដាំដុះស្វាយចន្ទី។ […]
