ព័ត៌មានថ្មីៗ
កម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល
4 មិថុនា 2018ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការណ៍រវាងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងធនាគារអភិវឌ្ឍន៍ជនបទ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍នបទ និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល។
វេទិកាពិភាក្សាស្តីពីអាជីវកម្មរបស់សហគមន៍ កសិកម្ម
9 ឧសភា 2018នៅមជ្ឈមណ្ឌលដាយកូណៀរ (Dainkonia) រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នំាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នំា២០១៨ ឯកឧត្តម អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (ធអជ) បានអញ្ជើញចូលរួមជាវាគ្មិនក្នុង “វេទិកាពិភាក្សាស្តីពីអាជីវកម្មរបស់សហគមន៍ កសិកម្ម” ដែលរៀបចំនិងសម្របសម្រួលដោយ អង្គការហេហ្វឺអន្តរជាតិ
ឯកឩត្តម កៅ ថាច និងសហការី បានអញ្ជើញចូលរួមកម្មវិធីរាប់បាត្រនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
12 មេសា 2018ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ព្រឹកថ្ងៃព្រហ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ពស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចូលរួមកម្មវិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨អង្គនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ដែលខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុចនេះ។
កម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច និងបុគ្គលិក ធ.អ.ជ និង កម្មវិធីសូត្រមន្តលើករាសី ពិធីបាំងស្គូល និងពិធីរាំរបាំត្រុត
12 មេសា 2018ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ពស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅធនាគារអភិវឌ្ឍន៍ជនបទ មានរៀបចំកម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច អគ្គនាយក និងបុគ្គលិកក្រោមឱវាទទាំងអស់ ដើម្បីធ្វើការបូកសរុបលទ្ធផលដែលបានបំពេញកន្លងមក។ ក្នុងឱកាសនោះផងដែរ ឯកឩត្តមប្រធាន បានធ្វើការកត់សំគាល់នូវចំនុចសំខាន់ៗមួយចំនួនដើម្បីជំរុញអោយបុគ្គលិកខិតខំបំពេញអោយដល់គោលដៅ និងកែប្រែចំនុចអសកម្មផងដែរ។ ទន្ទឹមនេះផងដែរ ជាការលើកទឹកចិត្តដល់ការខិតខំបំពេញការងាររបស់បុគ្គលិក ឯកឩត្តមប្រធានសម្រេចតែងតាំង និងដំឡើងឋានៈបុគ្គលិកមួយចំនួនអោយសមស្របតាមគុណសម្បត្តិ និងសមត្ថភាពនៃការខិតខំបំពេញការងារកន្លងមក ។
កិច្ចសម្ភាស៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV
10 កុម្ភៈ 2018សូមទស្សនា កិច្ចសម្ភាស៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV ស្តីពីវឌ្ឍនៈភាពនៃដំណើរការផ្តល់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងវិស័យស្រូវអង្ករកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដែលបានចាក់ផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
ឯកឩត្តម កៅ ថាច ចុះពិនិត្យ ការអនុវត្តកម្មវិធី ឥណទានពិសេស របស់រាជរដ្ឋាភិបាល
10 មករា 2018សាលាខេត្តកំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៨៖នៅសាលាខេត្តកំពង់ធំមានរៀបចំ កិច្ចប្រជុំស្តីពីស្ថានភាពស្រូវអង្ករ និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាព លោក ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru rice និងមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងស្ទឹងសែនលោកស្រី អភិបាលរងស្រុក
កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ជាមួយក្រុមហ៊ុន Blue Media
21 វិច្ឆិកា 2017ធនាគារអភិវឌ្ឍន៍ជនបទ: កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន Bleu Media ។ សូមរង់ចាំទស្សនាកម្មវិធីនេះនៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨និង០០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច
1 វិច្ឆិកា 2017ស្រុកល្វាឯម ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ០១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាល័យពាមឧកញ៉ាអុង ស្ថិតក្នុងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ចើញចូលរួមពី លោក កន សុខកាយ អភិបាលរងស្រុកល្វាឯម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីអប់រំស្រុក នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយរឹទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនឃុំ អាជ្ញាធរឃុំ ភូមិ កងកំលាំងនគរបាល និងមាតាបិតាសិស្ស ចាស់ព្រឹទ្ធាចារ្យសរុប ៧៦៤នាក់ ។ ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឯកឧត្តម គណ:អធិបតី ក៏បានឧបត្ថម្ភសំភារះសិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ […]
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ
21 តុលា 2017ធនាគារអភិវឌ្ឍន៍ជនបទ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ សេចក្តីប្រកាសព័ត៍មានស្តីពីការចុះកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ និងផ្គត់ផ្គង់ឡសម្ងួតស្រូវសម្រាប់គម្រោងវិនិយោគពិសេសរបស់រាជរដ្ឋាបាល នៅតំបន់ខេត្តកំពង់ធំ ព្រៃវៃង និងតាកែវ:
សេចក្តីប្រកាសព័ត៌មាន
6 តុលា 2017ធនាគារអភិវឌ្ឍន៍ជនបទ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទបានប្រជុំពិនិត្យលើក្រុមហ៊ុន ដែលជាប់ក្នុងបញ្ជីសម្រាំង ដោយផ្អែកលើរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន Mekong Strategic Partners និង បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចជ្រើសរើស ក្រុមហ៊ុនចំនួន ០១ ក្នុងមួយតំបន់ ជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០ តោន និងឡសំងួតស្រូវដែលអាចសំងួតបាន ១៥០០ តោនក្នុងមួយថ្ងៃ ដែលមានទីតាំងនៅ៖
