ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី អញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅសង្កាត់ បារ៉ុង ក្រុងអរិយក្សត្រ
5 តុលា 2025ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ព្រមទាំងសហការី កាលពីថ្ងៃសៅរ៍ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់។ លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករនិងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុក ដូចជា ដំណាំពោតនិងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ទភាពតែម្តង។ បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល
4 តុលា 2025ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យបងប្អូនកសិករនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ លើកឡើងនូវបញ្ហាប្រឈមក្នុងមុខរបររបស់ខ្លួន ដែលសរុបជារួមកសិករបានលើកឡើងនូវបញ្ហាមួយចំនួនដួចជា៖ ១.បញ្ហាកើនតម្លៃនៃធាតុចូលកសិកម្ម ២.បញ្ហាបន្លែ សាច់គោ និងស្រូវចុះថោកជាដើម ដែលប៉ះពាល់ដល់អ្នកដាំដុះ និងអ្នកចិញ្ចឹម។ ជុំវិញនឹងបញ្ហាប្រឈមទាំងអស់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ ពិតជាបានយល់ច្បាស់ ពីព្រោះលោកក៏ជាកូនកសិករ និងធ្លាប់ធ្វើកសិកម្មពីមុនមកដែរ។ ឯកឧត្តមបណ្ឌិតដឹងយ៉ាងច្បាស់ថា “កសិករគឺជាក្រុមដែលហ៊ានទទួលយកហានិភ័យខ្ពស់ជាងគេក្នុងមុខរបររបស់ខ្លួន” ដែលហានិភ័យទាំងនោះអាចកើតឡើងតាំងពីពេលដាំដុះរហូតដល់ការលក់ចេញដូចជា៖ ហានិភ័យគ្រោះធម្មជាតិ ហានិភ័យប្រែប្រួលផ្នែកពាណិជ្ជកម្ម និងហានិភ័យទីផ្សារជាដើមដែលហានិភ័យទាំងអស់នេះសុទ្ធតែជាកត្តាធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ឬថ្លៃទិន្នផល។ ដោយហេតុនេះហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនបោះបង់កសិករចោលឡើយ ពោលមានតែពង្រឹងការយកចិត្តទុកដាក់ និងនៅជាប់ជានិច្ចជាមួយបងប្អូនកសិករ។ ពីខាងចំណែករបស់បងប្អូនកសិករវិញ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលបានស្នើសុំឱ្យ (១) មានការតស៊ូព្យាយាម ភាពអត់ធ្មត់ខ្ពស់ (២) ប្រែក្លាយខ្លួនពីកសិករចិញ្ចឹមឆ្នាំងទៅជាកសិករសហគ្រិន ដែលដឹងច្បាស់លាស់ពីចំណេញខាត និងដឹងថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ទើបអាចកំណត់ថ្លៃលក់បាន (៣) […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”
3 តុលា 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB” នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្តល់បទបង្ហាញពីសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវ ដែលក្រុមការងារបានកែសម្រួលស្របតាមមតិយោបល់របស់អង្គសិក្ខាសាលា ដែលបានរៀបចំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សំដៅស្នើសុំយោបល់បន្ថែមដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវមួយនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់សមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពស្រាវជ្រាវបន្ថែម និងចូលរួមឱ្យបានកាន់តែសកម្មក្នុងកិច្ចការនេះ សំដៅចូលរួមលើកកម្ពស់វប្បធម៌ស្រាវជ្រាវក្នុងស្ថាប័ន ក៏ដូចជានៅប្រទេសកម្ពុជាផងដែរ៕
ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងក្នុងពិធីជួបប្រជាកសិករនៅស្រុកខ្សាច់កណ្តាល
30 កញ្ញា 2025“បើនិយាយពីមោទនភាពជាតិខ្មែរ គឺយើងទាំងអស់គ្នាតែងតែមើលឃើញក្នុងរូបារម្មណ៍ភ្លាម នូវវាលស្រែពណ៌មាសធំល្វឹងល្វើយ ដើមត្នោត និងបឹងទន្លេសាប ដែលផ្តល់អាហារដ៏សំខាន់ដល់ជាតិខ្មែរទាំងមូលតាំងពីដូនតាមក មិនមែនត្រឹមតែអគារខ្ពស់នៅទីក្រុងធំៗនោះទេ។” ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ថ្លែងក្នុងពិធីជួបប្រជាកសិករនៅស្រុកខ្សាច់កណ្តាល នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចូលរួម សំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
28 កញ្ញា 2025ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្ដាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ប្រធានក្រុមប្រឹក្សាឃុំទាំង១២ មន្ត្រីកសិកម្មឃុំ សរុបទាំងអស់ ចំនួន ៥០០នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៦២នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាកូនកសិករម្នាក់ចេញមកពីតំបន់ជនបទរស់នៅឯជាយដែន ពិតជាមានមោទនភាពលើវិស័យកសិកម្ម ដែលជាមុខរបរស្នូលមួយបានចិញ្ចឹមប្រជាជនរាប់លាននាក់រស់នៅប្រកបដោយឥស្សរភាព សេចក្តីថ្លៃថ្នូរ និងសុខភាពល្អ ដែលនេះជា កេរិ៍្តមរតក តាំងពីដូនតាយើងមក ។ កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន ព្រមទំាងការតភ្ជាប់ទីផ្សារ ធានានូវការផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាព និងនិរន្តរភាព
25 កញ្ញា 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ដឹកនំាដោយលោក Lee Janghan នាយកផ្នែកផលិតកម្ម និងលោក Leang Lissang អ្នកគ្រប់គ្រង ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន ព្រមទំាងការតភ្ជាប់ទីផ្សារ ធានានូវការផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាព និងនិរន្តរភាព។ ទន្ទឹមនេះ លោក Lee Janghan នាយកផ្នែកផលិតកម្ម និងជាអ្នកស្រាវជ្រាវផ្នែកពូជ និងជីកសិកម្ម មកពីប្រទេសកូរ៉េ ក៏បានលើកឡើងអំពីបទពិសោធន៍ដំាដុះត្រសក់ផ្អែម និងបន្លែសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនំាចេញ សំដៅរួមចំណែកការបង្កើតការងារ ការបង្កើនការផ្គត់ផ្គង់បន្លែក្នុងស្រុកកាត់បន្ថយការនំាចូល និងការផ្ទេរជំនាញបច្ចេកទេសកសិកម្មដល់បងប្អូនប្រជាកសិករយើងផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម បាន លឹម និងសហការីបានទទួលជួបជាមួយគ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារ Beibu Gulf Bank ខេត្តក្វាងស៊ី និងគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS)
19 កញ្ញា 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម និងសហការីបានទទួលជួបជាមួយគ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារ Beibu Gulf Bank ខេត្តក្វាងស៊ី និងគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ (MoU) ក្នុងវេទិកាកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃពិព័រណ៍ចិន-អាស៊ានលើកទី ២២។ ឆ្លៀតក្នុងឱកាសនេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានចូលរួមចែករំលែកទស្សនៈនៃការប្រើប្រាស់បញ្ញាសប្បនិម្មិតសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់អនាគត ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃបញ្ញាសប្បនិមិ្មត និងហិរញ្ញវត្ថុ (Financial and Artificial Intelligence Ecosystem) រួមគ្នា ចិន-អាស៊ាន។
ឯកឧត្តម ប៉ិច សានី និងសហការី បានអញ្ជើញរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យឡើងវិញលើការអនុវត្តគម្រោង ក្រោមការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)
19 កញ្ញា 2025រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យឡើងវិញលើការអនុវត្តគម្រោង ក្រោមការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ កិច្ចប្រជុំនេះប្រារព្ធឡើងនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន ធិរុង្គ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោក ហ្វ្រូ បេហាបទូ (Frew Behabtu) នាយកមូលនិធិ IFAD និងលោក ប្រាយអិន ហ្វោណារី (Bryan Fornari) ប្រធានផ្នែកសហប្រតិបត្តិការនៃសហគមន៍អ៊ឺរ៉ុប (EU) ព្រមទាំងតំណាងនាយកគម្រោង-ប្រធានគម្រោង មកពីក្រសួង-ស្ថាប័នផ្សេងៗ ដែលចូលរួមអនុវត្តគម្រោង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងពិភាក្សាដោះស្រាយបញ្ហាគម្រោងចំនួន៤ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិ IFAD៕
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងអង្គការ Catalyste+ ចុះអនុស្សរណៈយោគយល់គ្នាស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”
19 កញ្ញា 2025ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងអង្គការ Catalyste+ ចុះអនុស្សរណៈយោគយល់គ្នាស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ” រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារARDB បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងទូរទស្សន៍អនឡាញ ARDB TV ជាមួយអង្គការអន្តរជាតិ Catalyste+ស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ជែន អ៉ីម៉ី នាយកគម្រោងសកលសម្រាប់សេវាកម្មអន្តរជាតិនៃអង្គការ Catalyste+ នៃប្រទេសកាណាដា, ឯកឧត្តម គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាតំណាងអង្គការ Catalyste+ប្រចាំកម្ពុជា លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៏កសិកម្មកម្ពុជា(CACA)និងថ្នាក់ដឹកនាំជាប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកARDB TV ។
