Home Latest News កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ
logo

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ

Latest News 22 March 2022 31.91K views
មន្ទីកសិកម្ម ខេត្តឧត្តរមានជ័យ៖
រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។
ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការជម្រាបជូនដល់ប្អូនកសិករ ក្នុងអង្គពិធី អំពី៖
  1. គោលការណ៍ឥណទាន និងគោលដៅនៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ នេះ ដោយក្នុងនោះធ្វើការគាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិតបានធ្វើការកត់សម្គាល់លើដំណាំស្វាយចន្ទី ត្រង់ចំនុចនេះ ឯកឧត្តមបណ្ឌិត ចង់ឃើញបងប្អូនប្រជាកសិករប្រែក្លាយខ្លួនមិនត្រឹមតែពីការដាំដុះសម្រាប់លក់ ប៉ុន្តែអាចមានសមត្ថភាពធ្វើការកែច្នៃ និងមានលទ្ធភាពស្តុកទុកក្នុងករណីផលិតផលធ្លាក់ថ្លៃ។
  2. ឯកឧត្តមបណ្ឌិត គាំទ្រអោយបងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី គួរមានឃ្លាំងស្តុករួមសម្រាប់សហគមដើម្បីធានាការលក់ថេរ ចូលក្នុងទីផ្សារ និងជៀសវាងការលក់ជាកំហុក ដែលអាចបង្ករអោយធ្លាក់ថ្លៃ។
  3. ឯកឧត្តមបណ្ឌិត ស្នើអោយបងប្អូនប្រជាកសិករ គួរតែស្វែងរកព័ត៍មានកសិកម្ម តាមរយៈមន្ទីជុំវិញខេត្តអោយបានច្បាស់លាស់ មុនសម្រេចចិត្តធ្វើការដាំដុះ និងមុនធ្វើការសម្រេចចិត្តលក់។
  4. ស្នើសុំអោយបងប្អូន ចេះ ធ្វើការគ្រប់គ្រងអាជីវកម្ម ដោយធ្វើការកត់ត្រាចំណូល ចំណាយ ជាប្រចាំអោយបានច្បាស់លាស់ ព្រោះការណ៍នេះ វាជួយអោយអាជីវកម្ម របស់បងប្អូន មានភាពរីកចំរើន និងដឹង អំពីការចំណេញ ខាត។ ក្នុងករណីបងប្អូនមានតម្រូវការឥណទាន អាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីទទួលបានអត្រាការប្រាក់ទាប។
  5. ឯកឧត្តមបណ្ឌិត ធ្វើការកត់សម្គាល់អំពីវិស័យកសិកម្ម គឺជាវិស័យអទិភាព ក្នុងបរិបទនៃកូវីដ ១៩ នេះ, ដូចនេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្ត អោយបងប្អូនកសិករ ចងក្រងជាសហគម និង ធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចេរភាពនៃការផ្គត់ផ្គង់ចូលទីផ្សារ និងចំនេញថវិកា។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការប្រគល់ជូនរង្វាន់ជាវត្ថុអនុស្សាវរីយ៍ជូនដល់កសិករគំរូ ដែលទទួលបានឥណទានក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលចំនួន៤ រូប ដោយក្នុងនោះ ក្នុងម្នាក់ទទួលបាន ទូរស័ព្ទចំនួន ១ គ្រឿង និងជូនថវិកាអ្នកចូលរួមក្នុងម្នាក់ចំនួន ២ ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថាក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ផងដែរ មាន៖
  1. លោក ចៅ សុផល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម
  2. លោក ឈឿន ពន្លឺ អនុប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ និងអស់លោក លោកស្រី ជាសមាជិកសហគម និងបងប្អូនប្រជាកសិករមួយចំនួន។
RELATED TagS
About the Author
Previously
up Next

Select Category