កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC)
19 April 2025
កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC)
——————————————-
នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ដោយមានការចូលរួមពីសហការី បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC) ដើម្បីពិនិត្យលទ្ធភាពក្នុងការសែ្វងរកកិច្ចសហប្រតិបត្តិការអាជីវកម្ម។ ជាលទ្ធផល ធនាគារទាំងពីរបានឯកភាពយល់ព្រមក្នុងការចែករំលែកនូវព័ត៌មានទៅវិញទៅមក និងស្វែងរកកិច្ចសហប្រតិបត្តិការសេវាកម្មធនាគារ ជាពិសេសការទូទាត់ឆ្លងប្រទេស៕