15 January 2026

តំណាងធនាគារ ARDB បានចូលរួមក្នុង សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៦ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB និង លោកស្រី អៀង ច័ន្ទគ្រឹស្នា ប្រធានអង្គភាពសម្របសម្រួលគម្រោង បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៦ របស់សមាសភាគទី១ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។ កម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម មុី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ,តំណាងក្រុមការងារ MAFF, CGCC, គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ផ្សេងៗទៀត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យនិងវាយតម្លៃលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ , ពិនិត្យបញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយ ព្រមទាំងរៀបចំផែនការបន្ទាប់ ដើម្បីជំរុញការអនុវត្តការងារ ក្នុងឆ្នាំ២០២៦ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងស្របតាមផែនការ ដែលបានគ្រោងទុក។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នាព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។