ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល

19 តុលា 2025

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៩៤ នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើងដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈដែលការព្រួយបារម្ភដូចៗគ្នា (១)លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់​និង(៥)តម្លៃកសិផលមិនមានស្ថិរភាព ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើមដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រេីប្រាស់ពូជមានទិន្នផលខ្ពស់​ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំ​ដូចថែទាំមនុស្ស​ និងត្រូវយល់ដឹងថាពេលវេលាឬម៉ោងណាដំណាំត្រូវការទឹកឬជី​ និងប្រេីប្រាស់ថ្នាំកំចាត់សត្វល្អិតអោយចំពេលវេលា​ជាដេីម។ ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង។ យោងតាមរបាយការណ៍អាកាសធាតុពិភពលោក ដែលបានព្យាករណ៍ថាក្នុងឆ្នាំ២០២៥ នឹងមានគ្រោះធម្មជាតិ បង្កឱ្យប្រទេសមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសន្ដិសុខស្បៀង […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុង “មហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE”

18 តុលា 2025

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅនៅសណ្ឋាគារ SUN & MOON Riverside, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុង “មហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE” ដែលបានរៀបចំឡើងដោយ BNI Cambodia និងសមាជិក BNI ផ្សេងទៀត។ ក្នុងមហាសន្និបាតថ្នាក់ជាតិ ដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើទិដ្ឋភាពចម្បងៗចំនួនពីរ រួមមាន៖ (១) ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គររហូតដល់បច្ចុប្បន្ន និងទំនោរសម្រាប់អនាគត ដោយបានបញ្ជាក់ថានាសម័យអាណាចក្រខ្មែរ ខ្មែរ មានរបបសេដ្ឋកិច្ចបែប អាណាចក្រកសិកម្ម (Temple-State Agrarian Economy), សម័យក្រោយអង្គរ ខ្មែរ មានរបបសេដ្ឋកិច្ចបែប កុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary […]

ឯកឧត្តមបណ្ឌិត កៅ ថាច ទៅកាន់ទីក្រុងម៉ាកាវ ប្រទេសចិនដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកាADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា

18 តុលា 2025

ចាប់ពីថ្ងៃទី​១៩​ ដល់ថ្ងៃទី២៤​​ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក(ADFIAP)នឹងដឹកនាំប្រតិភូតំណាងធនាគារ ARDB ទៅកាន់ទីក្រុងម៉ាកាវ ប្រទេសចិនដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកាADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គទី៣ នៃពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

14 តុលា 2025

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គទី៣ នៃពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី “The Role of Development Finance Institutions in Supporting Agricultural Cooperatives in Cambodia: A Comparative Study and the Case of Agricultural and Rural Development Bank” សំដៅពិនិត្យ និងប្រមូលធាតុចូលបន្ថែម ដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះ​ផ្សាយ។ […]

ឯកឧត្ដមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើ លទ្ធផលការងារឆ្នាំ២០២៥ និងសេចក្តីព្រាងផែនការថវិកាប្រចាំឆ្នាំ២០២៦

14 តុលា 2025

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើ លទ្ធផលការងារឆ្នាំ២០២៥ និងសេចក្តីព្រាងផែនការថវិកាប្រចាំឆ្នាំ២០២៦ របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី២ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ២ របាយការណ៍របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

13 តុលា 2025

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី២ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ២ របាយការណ៍របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នារសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវចំនួន ២ ដែលប្រធានបទទី១ ស្តីពី “MSMEs Development in Cambodia: An Institutional Analysis through the Lens of the Development State” និងប្រធានបទទី២ ស្ដីពី “Assessing the Transition of Low-Carbon Rice Cultivation in Selected ASEAN Countries: Implications […]

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ តំណាងសហគ្រាសវារីវប្បកម្ម ចូលជួបប្រជុំ ដើម្បីពិភាក្សាអំពី ផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជា និងការបង្កើតក្រុមហ៊ុនវារីវប្បកម្មខ្មែរ (KAG)

13 តុលា 2025

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ តំណាងសហគ្រាសវារីវប្បកម្ម ចូលជួបប្រជុំ ដើម្បីពិភាក្សាអំពី ផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជា និងការបង្កើតក្រុមហ៊ុនវារីវប្បកម្មខ្មែរ (KAG)។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការបង្កើនសមត្ថភាពនៃការផលិត និងការដំណើរការក្នុងទីផ្សារ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យវារីវប្បកម្ម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងទិសដៅការងារ និង របៀបវារៈផ្សេងៗទៀត

13 តុលា 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងទិសដៅការងារ និង របៀបវារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តលើសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល

13 តុលា 2025

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការី នៅថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល អាជ្ញាធរមូលដ្ឋានក្នុងស្រុកមុខកំពូល ដែលមានអ្នកចូលរួមសរុបប្រមាណ ៥១១ នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៥០ នាក់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើងដែលកន្លងមកតែងតែប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលដែលបងប្អូនប្រជាកសិករចង់បានដូចៗគ្នា គឺ (១) តម្លៃកសិផលដែលមានស្ថេរភាព ជាពិសេសនៅពេលប្រមូលផលឱ្យបានតម្លៃសមរម្យ (២) មានទីផ្សារ (៣) ធាតុចូលកសិកម្មជីថ្នាំមានតម្លៃសមរម្យ និង (៤) កម្ចីដែលមានអត្រាការប្រាក់ទាប។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិន ដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានបន្តទៀតថា បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃក្នុងរយៈកាលកន្លងមកថ្មីៗ ដែលបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

12 តុលា 2025

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នារសៀលថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះផ្តួចផ្តើមឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី “Agri-food Processing SMEs in Cambodia: Challenges, Opportunities, and Policy Directions” សំដៅផ្ដល់មតិស្ថាបនា និងប្រមូលធាតុចូលបន្ថែម ដើម្បីឱ្យរបាយការណ៍នេះសម្រេចបានគុណភាពកាន់តែប្រសើរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសបញ្ជាក់ពីតួនាទីរបស់មជ្ឈមណ្ឌល APM និងសារៈសំខាន់នៃការស្រាវជ្រាវ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការសម្រេចបាននូវទស្សនវិស័យរបស់ធនាគារ ARDB ក្នុងការលើកស្ទួយជីវភាពរបស់កសិករ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមទាំង វិស័យបៃតង ផងដែរ។