យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

Senior Officer, Merchant Support- Marketplace

កាលបរិច្ឆេទ៖ 11/11/2026 - ថ្ងៃផុតកំណត់៖ 30/11/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • សម្រួលដំណើរការចុះឈ្មោះពាណិជ្ជករថ្មី (Merchant Onboarding) និងធ្វើកិច្ចព្រមព្រៀងដាក់លក់ ផលិតផល។
  • ឆ្លើយតប និងដោះស្រាយបញ្ហាពាណិជ្ជករបានទាន់ពេលតាម Chat, Email និងទូរស័ព្ទ។
  • ប្រឹក្សាជាមួយពាណិជ្ជករអំពីការប្រើប្រាស់ Platform, ការគ្រប់គ្រងផលិតផល និងវិធីសាស្ត្រលក់ល្អៗ (Best Practices)។
  • ចុះតាមដាន និងជួបពិភាក្សាជាប្រចាំជាមួយក្រុមអ្នកលក់ Top/Low Sellers ដើម្បីជួយតម្រង់ទិស និងបង្កើនប្រសិទ្ធភាពលក់។
  • ដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការបញ្ជាទិញ (Order), ការទូទាត់ (Payment), ការដឹកជញ្ជូន (Logistics) និងគោលការណ៍ផ្សេងៗ (Policies)។
  • ស្វែងរកឫសគល់នៃបញ្ហាដែលកើតឡើងញឹកញាប់ ដើម្បីដោះស្រាយ និងកាត់បន្ថយចំនួន Ticket តវ៉ា (Ticket Volume)។
  • បង្កើត និងបច្ចុប្បន្នភាពឯកសារ SOP, Knowledge Base និងប្រព័ន្ធឯកសារគាំទ្រផ្សេងៗ។
  • តាមដាន ពង្រឹង និងកែលម្អគុណភាពសេវាកម្ម ព្រមទាំងស្តង់ដារ SLA ឱ្យបានល្អប្រសើរ។
  • វិភាគទិន្នន័យ Support (Ticket Volume, Response Time, Merchant Satisfaction) ដើម្បីស្វែងរក Insight ធ្វើរបាយការណ៍។
  • ចូលរួមត្រួតពិនិត្យគុណភាពការងារ (QA) ព្រមទាំងណែនាំ និងធ្វើជា Mentor ដល់បុគ្គលិក Support ថ្មីៗ។
  • សហការជិតស្និទ្ធជាមួយក្រុម Product, Operations, Engineering, Tech, Marketing & Sales, Risk, Compliance និង Logistics ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធ និងរលូននៃប្រតិបត្តិការ។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Business), ព័ត៌មានវិទ្យា (IT) ឬផ្នែកពាក់ព័ន្ធ។
  • បទពិសោធន៍ ២ ទៅ ៣ ឆ្នាំឡើង ផ្នែក Customer Support ឬ Merchant Support ព្រមទាំងមានបទពិសោធន៍ដោះស្រាយករណី Escalation និងបញ្ហាស្មុគស្មាញ។
  • មានបទពិសោធន៍ផ្ទាល់លើ E-commerce / Marketplace Platforms (ដូចជា Shopee, Lazada, Amazon, Taobao ឬ Platform ស្រដៀងគ្នា)។
  • យល់ដឹងស៊ីជម្រៅអំពី E-commerce Operations, Seller Operations, ប្រព័ន្ធដឹកជញ្ជូន (Logistics) និងប្រព័ន្ធទូទាត់ប្រាក់ (Payment Systems)។
  • មានជំនាញវិភាគទិន្នន័យ ដោះស្រាយបញ្ហា និងការគ្រប់គ្រង/រៀបចំទុកដាក់ឯកសារបានល្អ។
  • ជំនាញភាសាអង់គ្លេស (និយាយ និងសរសេរ) បានស្ទាត់ជំនាញ។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

Senior Officer, Merchant Support- Marketplace