យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់តាមដានការប្រមូលបំណុល

កាលបរិច្ឆេទ៖ 26/02/2025 - ថ្ងៃផុតកំណត់៖ 30/03/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • សិក្សា និងស្វែងយល់ពីគោលការណ៍ នីតិវិធី និងទម្រង់បែបបទ នៃការតាមដាន និងផ្ទៀងផ្ទាត់ការប្រមូលបំណុល
  • រំលឹក ត្រួតពិនិត្យ តាមដាន និងផ្ទៀងផ្ទាត់ទិន្នន័យឥណទាន ពាក់ព័ន្ធនឹងការបង់បំណុលរបស់អតិថិជនដែលដល់កាលកំណត់សង និងអតិថិជនដែលខកខានបង់សងនាពេលកន្លងមកគ្រប់ប្រភពទុន តាមរយៈប្រព័ន្ធធនាគារស្នូលរបស់ធនាគារ ARDB
  • ត្រួតពិនិត្យ និងរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ នូវសំណុំឯកសារឥណទានរបស់អតិថិជនដែលយឺតយ៉ាវ ដែលទទួលបានពីនាយកដ្ឋានពាក់ព័ន្ធ
  • តាមដានអតិថិជនដែលហួសកាលកំណត់សងប្រាក់ដើម និងការប្រាក់ និងទម្រង់ការត្រឡប់មក ARDB តាមរយៈប្រព័ន្ធ Oracle BI ជាប្រចាំថ្ងៃ
  • រៀបចំផែនការ និងកំណត់បង្ហាញស្នើសុំចុះដោះស្រាយ និងប្រមូលបំណុលយឺតយ៉ាវ
  • ចុះដោះស្រាយ និងប្រមូលបំណុលយឺតយ៉ាវ ដល់ទីតាំងអាជីវកម្មអតិថិជន និងរៀបចំរបាយការណ៍លទ្ធផល ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ
  • រៀបចំរបាយការណ៍លទ្ធផលការងារប្រចាំសប្តាហ៍ និងប្រចាំខែ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានុក្រម
  • ផ្តល់ធាតុចូល ឬសំណូមពរ ការកែលម្អលំហូរធុរកិច្ច និងនីតិវិធីក្នុងការដោះស្រាយការប្រមូលបំណុលឥណទានយឺតយ៉ាវ ឬឥណទានមិនដំណើរការ
  • រៀបចំការប្រជុំផ្ទៃក្នុងនាយកដ្ឋាន និងកត់ត្រាកំណត់ហេតុប្រជុំ
  • រៀបចំ គ្រប់គ្រង និងរក្សាទុកសំណុំឯកសារកាលប្បវត្តិឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព
  • បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ​យ៉ាង​តិច​ ០២ឆ្នាំ
  • យល់ច្បាស់ពីនីតិវិធី និងគោលការណ៍សម្រាប់អនុវត្តការប្រមូលបំណុលចំពោះឥណទាន យឺតយ៉ាវ ឬ ឥណទានមិនដំណើរការ
  • មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុមបាន
  • មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
  • មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Word, Excell , និង Power Point
  • អាចបើកបររថយន្ត និងអាចធ្វើដំណើរទៅខេត្តបានក្នុងករណីមានបេសកកម្ម
  • យល់ដឹងពីកិច្ចការងាររដ្ឋបាលសាធារណៈ
  • យល់ដឹងពីច្បាប់ ប្រកាស និងបញ្ញត្តិផ្សេងៗ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
  • សរសេររបាយការណ៍ និងកំណត់បង្ហាញផ្សេងៗ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកជាន់ខ្ពស់តាមដានការប្រមូលបំណុល