យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកឥណទាន

កាលបរិច្ឆេទ៖ 28/04/2025 - ថ្ងៃផុតកំណត់៖ 28/05/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Stung Treng

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ផ្សព្វផ្សាយពីគោលការណ៍ឥណទានរបស់ធានាគារ ឱ្យបានទូលំទូលាយ
  • ទទួល និងពិនិត្យលើពាក្យសុំខ្ចីឥណទាននិងឯកសារផ្សេងៗរបស់អតិថិជន
  • ចុះពិនិត្យ-សិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន
  • ចុះពិនិត្យវត្ថុធានាបំណុលរបស់អតិថិជន
  • គ្រប់គ្រង ត្រួតពិនិត្យ ការទូទាត់សងបំណុល និងធ្វើការដោះស្រាយលើបំណុលដែលមានបញ្ហាលើការសងត្រលប់
  • សិក្សាស្រាវជ្រាវ រកមូលហេតុចំប្បងដែលនាំឱ្យមានការសងបំណុលយឺតយ៉ាវ និងរៀបចំជារបាយការណ៍។
  • បំពេញកិច្ចការផ្សេងៗ តាមការប្រគល់ជូនរបស់ថ្នាកដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន
  • ចេះវិភាគ និងចុះសិក្សាលើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
  • អាចវាយតម្លៃ និងផ្តល់ជាអនុសាសន៍លើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
  • អាចវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
  • មានចំណេះដឹងផ្នែក Microsoft office (Words, Excel, Power Point), Internet & Email.
  • ទំនាក់ទំនងល្អជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់
  • ភាសាអង់គ្លេសអាចប្រើការបាន

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកឥណទាន