យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកឥណទានជាន់ខ្ពស់

កាលបរិច្ឆេទ៖ 10/09/2025 - ថ្ងៃផុតកំណត់៖ 10/10/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖ Stung Treng, Kampong Chhnang

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ផ្សព្វផ្សាយពីគោលការណ៍ឥណទានរបស់ធនាគារ ឱ្យបានទូលំទូលាយ។
  • ទទួល និងពិនិត្យលើពាក្យសុំខ្ចីឥណទាន និងឯកសារផ្សេងៗរបស់អតិថិជន។
  • ចុះពិនិត្យ-សិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន។
  • ចុះពិនិត្យវត្ថុធានាបំណុលរបស់អតិថិជន។
  • រៀបចំរបាយការណ៍ដែលបានចុះសិក្សា ពិនិត្យ និងវាយតម្លៃ និងរបាយការណ៍វិភាគលើការផ្តល់ឥណទាន។
  • គ្រប់គ្រង ត្រួតពិនិត្យ ការទូទាត់សងបំណុល និងធ្វើការដោះស្រាយលើបំណុលដែលមានបញ្ហាលើការសងត្រឡប់។
  • រក្សាសំណុំឯកសាររបស់អតិថិជនឱ្យមានសុវត្តិភាព​ និង​ងាយស្រួលរក (Soft & hard)។
  • សិក្សាស្រាវជ្រាវ រកមូលហេតុចម្បងដែលនាំឱ្យមានការសងបំណុលយឺតយ៉ាវ និងរៀបចំជារបាយការណ៍។
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីប្រធានការិយាល័យ។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកនីតិសាស្រ្ត, ផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ជាផ្នែកប្រតិបត្តិតាម យ៉ាងតិច ២ ឆ្នាំ
  • មានសមត្ថភាពលើការងារត្រួតពិនិត្យការងារប្រតិបត្តិតាម
  • មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
  • យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្តាប់ និយាយ អាន និងសរសេរ)
  • មានភាពស្មោះត្រង់, មានការសហការ ចេះជួយធុរៈក្នុងកិច្ចការងារ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកឥណទានជាន់ខ្ពស់