យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកអភិវឌ្ឍន៍អាជីវកម្ម និងផលិតផល
កាលបរិច្ឆេទ៖ 16/06/2025 - ថ្ងៃផុតកំណត់៖ 20/07/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ពិនិត្យ តាមដាននិន្នាការវិវត្តក្នុងវិស័យធនាគារ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ក្នុងប្រទេស តំបន់ និងសកលជាប្រចាំថ្ងៃ។
- សិក្សា ពិនិត្យ ធ្វើបច្ចុប្បន្នកម្ម ផលិតផល និងសេវាកម្ម របស់ធនាគារឱ្យស្របតាមតម្រូវការទីផ្សារ។
- ចងក្រងឯកសារពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម។
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូន របស់ប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ, និងការគ្រប់គ្រងធុរៈកិច្ច ឬ សញ្ញាបត្រដែលមានតម្លៃស្មើ។
- មានបទពិសោធន៍ផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត។
- មានសមត្ថភាពក្នុងការរៀបចំផែនការអាជីវកម្ម, ទំនាក់ទំនងល្អជាមួយនាយកដ្ឋានដែលពាក់ព័ន្ធ
- មានសមត្ថភាពស្រាវជ្រាវការវិវឌ្ឍនៃវិស័យសេដ្ឋកិច្ច ធនាគារ និងវិស័យផ្សេងៗ។
- មានសមត្ថភាពតាមដាន ពិនិត្យ និងវាយតម្លៃ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអាជីវកម្ម ព្រមទាំងការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្ត។
- មានជំនាញក្នុងការវិភាគ ផ្តួចផ្តើមគំនិត ច្នៃប្រឌិត ការគ្រប់់គ្រង និងអភិវឌ្ឍន៍ Data Based។
- ស្ទាត់ជំនាញ ក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេស។
- ចេះប្រើប្រាស់កម្មវិធី Microsoft Office, Word, Power Point, Excel និង SPSS។
- រួសរាយរាក់ទាក់, មានទំនាក់ទំនងល្អ, ក្លាហាន និងស្វាហាប់។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
