យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកគាំទ្រការអភិវឌ្ឍន៍គម្រោង
កាលបរិច្ឆេទ៖ 10/09/2025 - ថ្ងៃផុតកំណត់៖ 10/10/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ផ្ដួចផ្ដើមស្រាវជ្រាវ និងអភិវឌ្ឍគម្រោងថ្មីៗពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីរួមចំណែកលើកកម្ពស់
សេដ្ឋកិច្ចជនបទ - ប្រមូលទិន្នន័យពាក់ព័ន្ធដើម្បីវិភាគ និងរៀបចំឯកសារគម្រោង
- រៀបចំយន្តការអនុវត្តជាមួយដៃគូ និងភាគីពាក់ព័ន្ធក្នុងគម្រោង
- ផ្សព្វផ្សាយគម្រោងជូនដល់កសិករ ឬសហគមន៍ក្នុងតំបន់គោលដៅដើម្បីចូលរួមអនុវត្ត
- តាមដានការអនុវត្តគម្រោងស្របតាមគោលដៅគម្រោងប្រចាំខែ ឬតាមការចាំបាច់
- វាយតម្លៃគម្រោងប្រចាំឆមាស ប្រចាំឆ្នាំ ឬតាមការចាំបាច់
- រៀបចំចងក្រងអំពីលទ្ធផលជោគជ័យនៃការអនុវត្តគម្រោង
- រៀបចំការផ្សព្វផ្សាយគន្លឹះសំខាន់ៗនៃគម្រោងជូនដល់ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ
- រៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់របស់ប្រធានអង្គភាព និងអគ្គនាយករង។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចកសិកម្ម, ការគ្រប់គ្រងគម្រោង, ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រពាក់ព័ន្ធ
- ទើបបញ្ចប់បរិញ្ញាបត្រ ឬមានបទពិសោធន៍កាន់តែប្រសើរ
- ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេស
- អាចប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel,Power Point) និង SPSS, Stata or E-view
- មានភាពស្មោះត្រង់, ទំនាក់ទំនងល្អ និងចេះធ្វើការងារជាក្រុម
- មានភាពជាអ្នកដឹកនាំ និងមានទំនួលខុសត្រូវខ្ពស់
- មានការអភិវឌ្ឍសមត្ថភាពជាប្រចាំ
- មានភាពក្លាហាន និងភាពអត់ធ្មត់ក្នុងការងារ។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
