យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកបណ្តុះបណ្តាលជំនាញជាន់ខ្ពស់
កាលបរិច្ឆេទ៖ 27/08/2025 - ថ្ងៃផុតកំណត់៖ 25/09/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
(English)
- សម្របសម្រួលការរៀបចំ និងការប្រព្រឹត្តទៅនៃវគ្គបណ្តុះបណ្តាលជំនាញក្នុងធនាគារ ARDB, វគ្គបណ្តុះបណ្តាលជំនាញដែលស្ថិតក្រោមការសហការជាមួយដៃគូនៅថ្នាក់ជាតិ និងអន្តរជាតិ, វគ្គបណ្តុះបណ្តាលគ្រូបង្គោល។
- ស្វែងរកគ្រូឧទ្ទេសនាម ដើម្បីធានាថាវគ្គបណ្តុះបណ្តាលនីមួយៗអាចប្រព្រឹត្តទៅបានដោយរលូន។
- ប្រមូលទិន្នន័យ និងចូលរួមពិនិត្យ តាមដាន និងវាយតម្លៃវគ្គបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលនីមួយៗ។
- តាមដានការចូលរួមវគ្គបណ្តុះបណ្តាល រក្សាកំណត់ត្រាវត្តមាន និងធានាឱ្យបាននូវការចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ចូលរួមរៀបចំរបាយការណ៍ និងឯកសាររដ្ឋបាលនានាដែលពាក់ព័ន្ធនឹងការិយាល័យបណ្តុះបណ្តាល។
- ចូលរួមរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្គោល និងបុគ្គលិកធនាគារ ARDB។
- រៀបចំ និងចងក្រងឯកសារដែលត្រូវបានចែករំលែកក្នុងអំឡុងវគ្គបណ្តុះបណ្តាល ដែលត្រូវបានសម្របសម្រួល ឬរៀបចំដោយការិយាល័យបណ្តុះបណ្តាលជំនាញ។
- សម្របសម្រួលការធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់ការិយាល័យបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ។
- ចូលរួមរៀបចំរបាយការណ៍វឌ្ឍនភាពការងាររបស់ការិយាល័យបណ្តុះបណ្តាលជំនាញ។
- បំពេញភារកិច្ចការផ្សេងទៀតតាមការណែនាំរបស់ប្រធាន។
គុណវុឌ្ឍិនិងសមត្ថភាព
(English)
- បរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្ស ធនាគារ និងហិរញ្ញវត្ថុ អប់រំ និងបណ្តុះបណ្តាល ឬសញ្ញាបត្រពាក់ព័ន្ធ។
- បទពិសោធន៍បង្រៀន ឬសម្របសម្រួល និងវាយតម្លៃគម្រោងបណ្តុះបណ្តាលជំនាញពី ១ ទៅ ៣ ឆ្នាំ។
- អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសបានល្អទាំងការអាន ស្តាប់ សរសេរ និងនិយាយ។
- យល់ដឹងពីការរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងតាមអនឡាញ។
- ចេះប្រើប្រាស់កម្មវិធី Microsoft Word, Excel, PowerPoint, Outlook និង Canva។
- មានសមត្ថភាពធ្វើបទបង្ហាញ និងនិយាយជាសាធារណៈ។
- មានភាពអត់ធ្មត់ ស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តរៀនសូត្រ។
- មានភាពរហ័សរហួន អាចបត់បែន និងមានទំនាក់ទំនងល្អ។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
