ទិដ្ឋភាពទូទៅគម្រោង
- គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) មានការគាំទ្រមូលនិធិពីអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ គម្រោងនេះមានមូលនិធិសរុបចំនួន ៤៥ លានដុល្លារអាម៉េរិក ដោយមានបដិភាគពីរាជរដ្ឋាភិបាលចំនួន ៨,៧ លានដុល្លារអាម៉េរិក និង IFAD ចំនួន ៣៦,៣ លានដុល្លារអាម៉េរិក។
គម្រោង AIMS មានគោលបំណងជំរុញកំណើនប្រកប ដោយបរិយាប័ន្នលើទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងអភិវឌ្ឍចង្កោមផលិតផលតាមមូលដ្ឋាន និងអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រដែលអាចទទួលបានផលប្រយោជន៍រួមគ្នា។
ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ឥណទាន និងមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃដល់អ្នកទទួលផលក្នុងគម្រោង ដោយគាំទ្រខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅ ចំនួន ៥ គឺ៖ស្រូវ មាន់ស្រែ បន្លែ ដំឡូងមី និងសូត្រឆៅ។
គម្រោងនេះបានអនុវត្តរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់២០២៣ ដោយអនុវត្តក្នុងខេត្តគោលដៅចំនួន ១៨ ខេត្ត-ក្រុង រួមមាន៖ ភ្នំពេញ កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត កណ្តាល តាកែវ កែប សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង។
- គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS-AF)
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS-AF) ឬគម្រោង AIMS ជំហានទី២ ត្រូវបានបន្តអនុវត្តរយៈពេល ៣ឆ្នាំបន្ថែម ចាប់ពីឆ្នាំ២០២៤ ដល់ខែកញ្ញា ២០២៧ ដោយគម្រោងទទួលបានការគាំទ្រមូលនិធិបន្ថែមសរុបចំនួន ២០ លានដុល្លារអាម៉េរិក សម្រប់អនុវត្តគម្រោងទាំងមូល ក្នុងនោះមូលនិធិសម្រាប់ហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណជា ៣,២ លានដុល្លារអាម៉េរិក។ គម្រោងបាននិងកំពុងបន្តអនុវត្តក្នុងខេត្តគោលដៅចំនួន១៨ និងផ្តោតសំខាន់លើផលិតផលចាស់របស់គម្រោង AIMS លើកលែងតែសូត្រ និងបន្ថែមផលិតផលកសិកម្មមួយចំនួនរួមមាន៖ បន្លែសុវត្ថិភាព មាន់ខ្មែរ អង្ករប្រណិត និងគ្រឿងទេស។
តួនាទីរបស់ ARDB នៅក្នុងគម្រោង AIMS/AIM-AF
| ធនាគារ ARDB ត្រូវបានជ្រើសរើសជា គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ផ្តល់ឥណទាន និងបញ្ចេញមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃដល់អ្នកទទួលផលក្នុងគម្រោង | ||
|---|---|---|
| គម្រោង | AIMS | AIMS-AF |
| មូលនិធិគម្រោង | មូលនិធិឥណទានៈ ៨,១ លានដុល្លារអាម៉េរិក ជំនួយឥតសំណងៈ ៩ លានដុល្លារអាម៉េរិក |
ជំនួយឥតសំណងៈ ៣,២ លានដុល្លារអាម៉េរិក តំណភ្ជាប់: https://aimsmoc.com/about-us/value-chain-innovation-fund |
| រយៈពេលអនុវត្តគម្រោង | ចាប់ផ្តើមអនុវត្ត៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ គម្រោងបញ្ចប់៖ ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២៤ |
ចាប់ផ្តើមអនុវត្ត៖ ខែកញ្ញា ឆ្នាំ២០២៤ គម្រោងបញ្ចប់៖ ខែកញ្ញា ឆ្នាំ២០២៧ |
| អ្នកទទួលផល | កសិករខ្នាតតូច សហគមន៍កសិកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គ្រប់តួអង្គខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម |
កសិករខ្នាតតូច សហគមន៍កសិកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គ្រប់តួអង្គខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម |
| ខេត្តគោលដៅ | មានចំនួន ១៨ខេត្ត-ក្រុង កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត កណ្តាល តាកែវ កែប សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង |
មានចំនួន ១៨ខេត្ត-ក្រុង កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត កណ្តាល តាកែវ កែប សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង |
| ផលិតផលកសិកម្ម | បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី |
បន្លែ/បន្លែសុវត្ថិភាព មាន់ស្រែ/មាន់ខ្មែរ ស្រូវ/ស្រូវប្រណិត ដំឡូងមី និងគ្រឿងទេស |
លក្ខខណ្ឌតម្រូវ
- មានបុគ្គលិកលក្ខណៈផ្លូវច្បាប់
- មានបទពិសោធន៍អាជីវកម្ម
- មានប្រវត្តិល្អក្នុងការប្រើប្រាស់ឥណទាន
- មានលទ្ធភាពក្នុងការសងត្រលប់ និង
- ត្រូវមានទ្រព្យដាក់ធានាឥណទាន
ឯកសារតម្រូវ
- កសិករ
- សហគមន៍កសិកម្ម
- សហគ្រាសធុនតូចនិងមធ្យម
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/ម្ចាស់អាជីវកម្មជាជនជាតិខ្មែរ
- របាយការណ៍ហិរញ្ញវត្ថុ (ករណីបើមាន)
- ទ្រព្យសម្រាប់ការដាក់ធានាឥណទាន និង
- ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម និងលក្ខខន្ដិកៈសហគមន៍
- បញ្ជីសមាជិកក្នុងសហគមន៍កសិកម្ម
- កំណត់ហេតុនៃសេចក្ដីសម្រេចស្នើសុំឥណទាន និងប្រគល់សិទ្ធជូនអ្នកតំណាងស្នើសុំខ្ចី
- របាយការណ៍ហិរញ្ញវត្ថុ /ផែនការអាជីវកម្ម
- ទ្រព្យសម្រាប់ការដាក់ធានាឥណទាន
- ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- មានលិខិតអនុញ្ញាត ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីអាជីវកម្ម
- លក្ខខន្ដិកៈក្រុមហ៊ុន (នីតិបុគ្កល)
- កំណត់ហេតុនៃសេចក្ដីសម្រេចស្នើសុំឥណទាន និងប្រគល់សិទ្ធជូនអ្នកតំណាងស្នើសុំខ្ចី
- ម្ចាស់សហគ្រាស/ម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ
- របាយការណ៍ហិរញ្ញវត្ថុ /ផែនការអាជីវកម្ម
- ទ្រព្យសម្រាប់ការដាក់ធានាឥណទាន
- ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់
ផលិតផលឥណទាន
| ការពិព័ណនា | ទុនបង្វិល | ទុនវិនិយោគ |
|---|---|---|
| ទំហំឥណទាន | ចាប់ពី៥០០ដុល្លារអាម៉េរិកឡើងទៅ | ចាប់ពី៥០០ដុល្លារអាម៉េរិកឡើងទៅ |
| រយៈពេលកម្ចី | រហូតដល់៣ឆ្នាំ | រហូតដល់៧ឆ្នាំ |
| អត្រាការប្រាក់ | ៧%ក្នុងមួយឆ្នាំ | ៧%ក្នុងមួយឆ្នាំ |
វិធីសាស្រ្តសងត្រឡប់
- ប្រាក់ដើមអាចទូទាត់ជារៀងរាល់ខែ ត្រីមាស ឆមាសដោយផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន
- ការប្រាក់ត្រូវទូទាត់ជារៀងរាល់ខែ




