13 តុលា 2026

គម្រោងកាត់បន្ថយភាពក្រីក្រ — បង្កើតមុខរបរ លើកស្ទួយជីវភាព និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB  ក្នុងគោលបំណងផ្តល់ឱកាសការងារក្នុងស្រុកជូនដល់កសិករក្រីក្រ និងពលករ ដែលទើបវិលត្រឡប់ពីក្រៅប្រទេស។

គម្រោងកាត់បន្ថយភាពក្រីក្រ បានបង្កើតការងារ និងប្រាក់ចំណូលដល់កសិករក្នុងមូលដ្ឋានបន្ថែម តាមរយៈការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ព្រមទាំងបានជំរុញផលិតកម្មដាំដុះក្នុងស្រុកប្រកបដោយគុណភាព និងលើកកម្ពស់សុវត្ថិភាពស្បៀងអាហារ ដោយការអនុវត្តបច្ចេកទេស ការអនុវត្តកសិកម្មល្អ (GAP)។

រួមគ្នាគាំទ្រផលិតកម្មរបស់កសិករ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងកសាងវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើន។