ទិដ្ឋភាពទូទៅគម្រោង
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) មានមូលនិធិសរុបចំនួន ១០១,៦៧ លានដុល្លារអាម៉េរិក ក្នុងនោះមានហិរញ្ញប្បទានឥណទានចំនួន ៩១,៦៧ លានដុល្លារអាម៉េរិក ពីធនាគារពិភពលោក និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០ លានដុល្លារអាម៉េរិក។
គម្រោងត្រូវបានរៀបចំឡើង ក្នុងគោលបំណងសម្របសម្រួលលើការអភិវឌ្ឍពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មដែលនៅក្នុងទីតាំងភូមិសាស្រ្ត ដែលបានជ្រើសរើសក្នុងប្រទេសកម្ពុជា និងផ្តល់ការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះវិបត្តិ។
ធនាគារ ARDB ត្រូវបានជ្រើសរើសជាធនាគាររតនាគារ ដែលមានតួនាទីផ្តល់ឥណទានបោះដុំ ជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង (PFIs) ចំនួន ៣ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក និង ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។ គ្រឹះស្ថានហិរញ្ញវត្ថុមានតួនាទីផ្តល់ឥណទានបន្តជូនអ្នកទទួលផលក្នុងគម្រោង ដូចជា កសិករ ក្រុមអ្នកផលិត សហគមន៍កសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម ។
គម្រោងមានមូលនិធិសម្រាប់ផ្តល់ជាបន្ទាត់ឥណទានចំនួន ៣០ លានដុល្លារអាមេរិក ដល់អ្នកទទួលផលដោយបានបែងចែកជាពីរច្រក រួមមាន៖
- ច្រកទូទៅ (General Window): មានមូលនិធិសរុបចំនួន ២០ លានដុល្លារអាម៉េរិក សម្រាប់ផ្តល់ឥណទានទៅលើគ្រប់តួអង្គនៃខ្សែច្រវាក់ផលិតផលកសិកម្មលើកលែងតែស្រូវ។
- Diversification Window) មានមូលនិធិសរុបចំនួន ១០ លានដុល្លារអាម៉េរិក សម្រាប់ផ្គូរផ្គងឥណទានដល់សហគមន៍និងសមាជិក ដែលទទួលបានជំនួយឥតសំណងចំនួន៤០% នៃផែនការអាជីវកម្មសរុប ពីគម្រោង។
គម្រោងនេះអនុវត្តរយៈពេល ៧ ឆ្នាំ (២០១៩-២០២៦) នៅក្នុងខេត្ត-ក្រុង គោលដៅ ចំនួន ១៥ រួមមាន៖ បាត់ដំបង មណ្ឌលគីរី ស្ទឹងត្រែង រតនគីរី ព្រះវិហារ សៀមរាប កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ តាកែវ និងរាជធានីភ្នំពេញ ។
គួរកត់សម្គាល់ផងដែរថា គម្រោងត្រូវបានកែសម្រួលលក្ខខណ្ឌមួយចំនួន នៅចុងឆ្នាំ២០២៥ ដោយបន្ថែមតួនាទីរបស់ធនាគារ ARDB ក្នុងការផ្តល់ឥណទានដោយផ្ទាល់ដល់សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប តាមរយៈច្រកពិពិធកម្ម។ គម្រោងត្រូវបានពន្យារពេលអនុវត្តរហូតដល់ ខែកក្កដា ឆ្នាំ២០២៦។
តួនាទីរបស់ ARDB នៅក្នុងគម្រោង
| ធនាគារ ARDB ត្រូវបានជ្រើសរើសជាធនាគាររតនាគារ ដែលមានតួនាទីបោះដុំឥណទានជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង (PFIs) | |
|---|---|
| មូលនិធិបន្ទាត់ឥណទាន |
|
| ផលិតផលកសិកម្ម |
|
| បោះដុំឥណទានជូនគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ |
|
| អ្នកទទួលផល |
|
| ខេត្តគោលដៅ |
|
តួនាទីបន្ថែមរបស់ ARDB នៅក្នុងគម្រោង
| ធនាគារ ARDB ត្រូវបានជ្រើសរើសឱ្យផ្តល់ឥណទានដោយផ្ទាល់តាមរយៈច្រកពិពិធកម្ម | |
|---|---|
| មូលនិធិបន្ទាត់ឥណទាន | ១៥ លានដុល្លារអាម៉េរិក |
| ផលិតផលកសិកម្ម | ផ្តល់ឥណទានដល់គ្រប់តួអង្គនៃខ្សែច្រវាក់ផលិតផលកសិកម្ម |
| អ្នកទទួលផល | សហគមន៍កសិកម្ម (ACs) និងសហគមន៍កសិកម្មទំនើប (MACs) |
| ខេត្តគោលដៅ | បាត់ដំបង មណ្ឌលគីរី ស្ទឹងត្រែង រតនគីរី ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ សៀមរាប កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងរាជធានីភ្នំពេញ |







