23 ធ្នូ 2025

គម្រោងកសិកម្មឆ្លាតវៃ ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
គម្រោងផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បន្លែ៧មុខបានដាំដុះ និងប្រមូលផល រួមមាន៖ ស្ពៃក្រញ៉ាញ់, ស្ពៃតឿ, ស្ពៃចង្កឹះ, ស្ពៃឆៃស៊ីម, ស្ពៃពួយឡេង, ខាត់ណាដើម និងផ្កាខាត់ណាខៀវ បរិមាណផលសរុបចំនួន ៥ ០៤៥ គីឡូក្រាម។ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ កសិករប្រមូលផលសរុបចំនួន ៤៣ ៦៧៧,៧ គីឡូក្រាម។