យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ នៃការិយាល័យបម្រើសេវា និងថែរក្សាអតិថិជន
កាលបរិច្ឆេទ៖ 26/01/2026 - ថ្ងៃផុតកំណត់៖ 20/02/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ទទួលស្វាគមន៍អតិថិជនដោយភាពរួសរាយរាក់ទាក់ និងផ្តល់សេវាកម្មប្រកបដោយភាពទន់ភ្លន់។
- ឆ្លើយសំណួរអំពីផលិតផល ឬសេវាកម្មរបស់ធនាគារឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
- គាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្នែកលក់ ដើម្បីជំរុញកំណើនអតិថិជន។
- គ្រប់គ្រងដំណើរការ បើក/បិទ និងកែប្រែព័ត៌មានគណនីជូនអតិថិជនក្នុងប្រព័ន្ធ។
- សម្របសម្រួលលើការស្នើសុំ Reset ARDB Mobile App និងការស្នើសុំប្រើប្រាស់កាត ATM។
- បោះពុម្ភសៀវភៅគណនី (Passbook) និងសៀវភៅមូលប្បទានបត្រ (Cheque book) ជូនអតិថិជន។
- ដោះស្រាយករណីអតិថិជនជាប់កាតនៅទូរ ATM (ចំពោះការិយាល័យដែលមានទូរផ្ទាល់)។
- ពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានអតិថិជនតាមរយៈប្រព័ន្ធ Dow Jones (Compliance check)។
- តាមដានសុពលភាពនៃឯកសារភ្ជាប់ក្នុងការបើកគណនី និងត្រួតពិនិត្យគណនីដែលគ្មានប្រតិបត្តិការលើសពី ១២ ខែ។
- ស្កែនឯកសារដែលបានអនុម័តរួចបញ្ចូលក្នុងប្រព័ន្ធធនាគារស្នូល (Core Banking) និងរៀបចំទុកដាក់ឯកសារឱ្យមានរបៀបរៀបរយតាមលំដាប់លំដោយ។
- ទទួលបណ្តឹងតវ៉ាផ្សេងៗ និងស្វែងរកដំណោះស្រាយជូនអតិថិជនឱ្យបានទាន់ពេលវេលា។
- តាមដានដំណោះស្រាយប្រតិបត្តិការតាមរយៈប្រព័ន្ធ Bakong ជាមួយធនាគារសមាជិក។
- កត់ត្រាព័ត៌មានភ្ញៀវដែលចេញ-ចូលការិយាល័យធនាគារ។
- រៀបចំរបាយការណ៍សកម្មភាពការងារប្រចាំថ្ងៃ សប្តាហ៍ ខែ និងឆ្នាំ ជូនថ្នាក់ដឹកនាំ។
- បំពេញភារកិច្ចផ្សេងៗទៀតដែលចាត់តាំងដោយថ្នាក់គ្រប់គ្រង។
គុណវុឌ្ឍិនិងសមត្ថភាព
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ។
- បទពិសោធន៍៖ មានបទពិសោធន៍យ៉ាងតិច ២-៣ ឆ្នាំ ក្នុងផ្នែកសេវាអតិថិជនក្នុងវិស័យធនាគារ។
- ចំណេះដឹងភាសា៖ ចេះភាសាអង់គ្លេស (អាចទំនាក់ទំនងបាន) និងភាសាខ្មែរច្បាស់លាស់។
- អាចប្រើប្រាស់ Microsoft Office (Word, Excel) និងប្រព័ន្ធធនាគារបានស្ទាត់ជំនាញ។
- មានចំណូលចិត្តក្នុងការផ្តល់សេវាកម្ម និងមានភាពអត់ធ្មត់ខ្ពស់។
- មានភាពហ្មត់ចត់ ច្បាស់លាស់ និងមានទំនួលខុសត្រូវលើការងារឯកសារ។
- មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងមានទំនាក់ទំនងល្អ។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
