យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់តាមដានការប្រមូលបំណុល

កាលបរិច្ឆេទ៖ 10/02/2026 - ថ្ងៃផុតកំណត់៖ 28/02/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • រៀបចំរបាយការណ៍ស្ថានភាពឥណទានយឺតយ៉ាវ និងតាមដានវឌ្ឍនភាពនៃការដោះស្រាយបំណុលរបស់អតិថិជនឱ្យបានទៀងទាត់។
  • សហការជាមួយក្រុមការងារប្រមូលបំណុល និងនាយកដ្ឋានពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការប្រមូលបំណុលយឺតយ៉ាវ ឬឥណទានមិនដំណើរការ (NPL) ឱ្យមានប្រសិទ្ធភាព។
  • រៀបចំ និងចូលរួមអនុវត្តគោលការណ៍ នីតិវិធី ក៏ដូចជាទម្រង់បែបបទនានាដែលពាក់ព័ន្ធនឹងការប្រមូលបំណុល។
  • តាមដាន និងផ្ទៀងផ្ទាត់ការបង់សងប្រាក់របស់អតិថិជនក្នុងប្រព័ន្ធធនាគារស្នូល (Core Banking System)។
  • ពិនិត្យ និងរៀបចំបញ្ជីផ្ទៀងផ្ទាត់ឯកសារឥណទាន (Checklist) ឱ្យបានត្រឹមត្រូវតាមកាលកំណត់ និងតាមដានបំពេញឯកសារដែលខ្វះខាត។
  • ចុះជួបអតិថិជនផ្ទាល់ (On-site) និងតាមដានតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញការទូទាត់ រួមទាំងរៀបចំរបាយការណ៍លទ្ធផលក្រោយចុះអនុវត្ត។
  • សិក្សាវាយតម្លៃពីឥរិយាបថ លំហូរសាច់ប្រាក់ មុខរបរ និងស្ថានភាពទ្រព្យធានា ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយបំណុលឱ្យចំគោលដៅ។
  • រៀបចំលិខិតជូនដំណឹង ដីកាបញ្ជូន និងកំណត់ហេតុប្រជុំនានា ពាក់ព័ន្ធនឹងការចុះដោះស្រាយបំណុលយឺតយ៉ាវ។
  • ផ្តល់យោបល់ និងធាតុចូលដើម្បីកែលម្អលំហូរការងារ និងនីតិវិធីប្រមូលបំណុលឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ និងសញ្ញាបត្រដែលមានតម្លៃស្មើ ឬប្រហាក់ប្រហែល។
  • បទពិសោធន៍៖ មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ ទាក់ទងនឹងផ្នែកឥណទាន។
  • ចំណេះដឹងជំនាញ៖ យល់ច្បាស់ពីនីតិវិធី និងគោលការណ៍សម្រាប់អនុវត្តការប្រមូលបំណុលចំពោះឥណទាន យឺតយ៉ាវ ឬ ឥណទានមិនដំណើរការ
  • ភាសាអង់គ្លេសអាចប្រើប្រាស់បាន (ទាំងការនិយាយ និងការសរសេរ)។
  • មានភាពជាអ្នកដឹកនាំ ហ្មត់ចត់ ច្បាស់លាស់ និងអាចធ្វើការងារក្រោមសម្ពាធបាន។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកជាន់ខ្ពស់តាមដានការប្រមូលបំណុល