យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ ផ្នែកចាក់ផ្សាយ
កាលបរិច្ឆេទ៖ 30/04/2026 - ថ្ងៃផុតកំណត់៖ 31/05/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ត្រួតពិនិត្យបច្ចេកទេសទូទៅ និងដំណើរការប្រព្រឹត្តទៅប្រចាំថ្ងៃក្នុងការផ្សាយតាមកាលវិភាគកម្មវិធីដែលបានឯកភាពដោយអ្នកគ្រប់គ្រងកម្មវិធីផ្សាយ
- គ្រប់គ្រងការផ្សាយ និងសហការជាមួយក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកផលិតកម្មវិធី រៀបចំតារាងកាលវិភាគនៃការផ្តល់ មាតិកា រឿង សម្រាប់ផ្សាយ
- រៀបចំទុកដាក់ថែរក្សាឧបករណ៍សម្ភារៈក្នុងស្ទូឌីយ៉ូ ម៉ាស៊ីនថត និងសម្ភារៈសំរាប់ប្រើប្រាស់ក្នុងការផលិត កម្មវិធីដទៃទៀតតាមលក្ខណៈបច្ចេកទេសនិងមានសុវត្ថិភាព
- ធ្វើការអភិវឌ្ឍសោភ័ណភាពប្លង់ផ្សាយក្នុងស្ទីឌីយោជាប្រចាំដើម្បីបង្កើនភាពទាក់ទាញដល់អ្នកទស្សនា និងមានសំបូរបែប។
- បំពេញការងារផ្សេងៗទៀតតាមការស្នើរបស់ប្រធានគ្រប់គ្រង។
គុណវុឌ្ឍិនិងសមត្ថភាព
- មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឫសញ្ញាប័ត្រដែលទាក់ទង
- មានបទពិសោធន៍ក្នុងការផ្សាយជាវីដេអូ និងរូបភាពយ៉ាងតិច២ឆ្នាំ
- អាចសរសេរជា Caption ខ្លីៗសម្រាប់ការផ្សាយ
- មានចំណេះដឹងផ្នែកគ្រប់គ្រង Social Media ដូចជា Facebook, Telegram, YouTubeជាដើម
- មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
- ចេះប្រើប្រាស់កុំព្យូទ័រ Word, Excell, Power Point
- ចេះប្រើកម្មវិធីសម្រាប់Liveផ្ទាល់ និងLive Stream
- ចេះប្រើកម្មវិធីសម្រាប់កាត់តជាមូលដ្ឋានដូចជា, Adobe Photo shop, Adobe Premier, Adobe Audition.
- ចេះពិនិត្យគុណភាពបច្ចេកទេសសម្លេង និងពន្លឺក្នុងស្ទីឌីយោ។
- មានចំណង់ចំណូលស្វែងរកការទទួលចំណេះដឹងបន្ថែមថ្មីៗ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
