លក្ខខណ្ឌ និងខចែង – ប្រាក់បញ្ញើមានកាលកំណត់

អំពីកម្មវិធី ARDB Mobile App

សូមអ្នកប្រើប្រាស់មេត្តាអាន លក្ខខណ្ឌនិងខចែងនៃការប្រើប្រាស់កម្មវិធី ARDB Mobile App ខាងក្រោម ដោយយកចិត្តទុកដាក់។ តាមរយៈការប្រើប្រាស់កម្មវិធី ARDB Mobile App  និងមុខងារដែលអាចរកបានក្នុងកម្មវិធីនេះ អ្នកប្រើប្រាស់ មានកាតព្វកិច្ចបំពេញតាម លក្ខខណ្ឌ និងខចែងរបស់ធនាគារ ARDB ដែលមានដូចខាងក្រោម។ អ្នកប្រើប្រាស់ គួរតែអាន លក្ខខណ្ឌនិងខចែងទាំងនេះ ដោយយកចិត្ត​ទុកដាក់ម្តងទៀតរាល់ពេលប្រើប្រាស់កម្មវិធី។ នៅពេលអ្នកប្រើប្រាស់ បានចុចពាក្យ “យល់ព្រម” លើលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធី ARDB Mobile App បញ្ជាក់ថា​ អ្នកប្រើប្រាស់ ត្រូវបាន ពន្យល់ និងណែនាំ ឬ អានដោយខ្លួនឯង បានយល់ច្បាស់ និងព្រមព្រៀងនូវគ្រប់លក្ខខណ្ឌទាំងអស់ដែលបានចែងនេះ ហើយសុខចិត្តទទួលខុសត្រូវ ទាំងស្រុងលើប្រតិបត្តិការធនាគារ តាមរយៈកម្មវិធី ARDB Mobile App និងព្រមព្រៀងនូវលក្ខខណ្ឌផ្សេងទៀត ដូចជា ថ្លៃសេវា ការកំណត់ប្រតិបត្តិការ នៃកម្មវិធី ARDB Mobile App ដែលធនាគារ ARDB បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវបានចូលជាធរមាន។ លក្ខខណ្ឌនិងខចែងទាំងនេះ អាចត្រូវបានធ្វើវិសោធនកម្មនៅពេលណាមួយដោយអនុលោមតាមច្បាប់ ជាធរមាន និង/ឬស្ថានភាពជាក់ស្តែង។ ធនាគារ ARDB នឹងជូនដំណឹងដល់អ្នកប្រើប្រាស់នៅលើកម្មវិធី ARDB Mobile App ឬតាមមធ្យោបាយសមស្របណាមួយ ឬតាមលទ្ធភាពដែលធនាគារអាចធ្វើទៅបាន។ អ្នកប្រើប្រាស់ត្រូវបានសន្មតថា បានយល់ព្រមទៅនឹង លក្ខខណ្ឌ និងខចែង ដែលត្រូវបានធ្វើវិសោធនកម្ម ករណីអ្នកប្រើប្រាស់នៅបន្ត​ប្រើកម្មវិធីនេះ។

និយមន័យ

ARDB ពាណិជ្ជករទូទាត់ សំដៅលើសេវាទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ, iPad, Tablet ឬ ឧបករណ៍អេឡិចត្រូនិច ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី ARDB Mobile App អាចធ្វើការទូទាត់ចេញពីគណនី ARDB របស់ខ្លួន តាមរយៈ ARDBកាត​ CSSកាត និងការស្កេនកូដ QR ដែលត្រូវគ្នា នៅលើម៉ាស៊ីនឆូតកាត (POS)។
គណនី សំដៅដល់ គណនីដែលបើកនៅធនាគារ  ARDB រួមមាន គណនីប្រាក់បញ្ញើសន្សំ គណនីប្រាក់បញ្ញើចរន្ត គណនីប្រាក់បញ្ញើមានកាលកំណត់ ឬគណនីផ្សេងទៀត ជាប្រាក់រៀល ឬ ជាប្រាក់ដុល្លារអាម៉េរិក។ ប្រភេទរូបិយប័ណ្ណផ្សេងទៀតអាចមានបញ្ចូលបន្ថែមទៀត នៅពេលក្រោយ។
ឧបករណ៍កំណត់       អត្តសញ្ញាណតាមជីវមាត្រ សំដៅដល់ស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ និងមធ្យោបាយផ្សេងៗ ដែល ក្រុមហ៊ុន​​​​​​ផលិតឧបករណ៍ប្រើប្រាស់តាមទូរស័ព្ទដៃអនុញ្ញាតឱ្យអ្នកប្រើប្រាស់​​ផ្ទៀងផ្ទាត់អត្តសញ្ញាណខ្លួន សម្រាប់គោលបំណងបើកមើល (unlock) ឧបករណ៍​ចល័តរបស់ពួកគេ និងចូលប្រើប្រាស់កម្មវិធីមួយចំនួន រួមទាំងកម្មវិធី ARDB Mobile App។
លេខ CIF សំដៅដល់លេខសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ ARDB ហើយអ្នកប្រើប្រាស់ទទួលបាននៅពេលដែលបើកគណនីជាមួយធនាគារ ARDBរួចរាល់។
អ្នកប្រើប្រាស់ សំដៅដល់ម្ចាស់គណនី ARDB និងមិនមែនម្ចាស់គណនី ARDB ដែលបានប្រើប្រាស់សេវាកម្មនៅធនាគារ ARDB តែម្តងក៏ដោយ (one off-service) ហើយអ្នកប្រើប្រាស់ទាំងអស់ត្រូវមានទម្រង់នៃការវាយតម្លៃផ្សេងៗគ្នា។
របាយការណ៍អេឡិចត្រូនិក

(e-Statement)

សំដៅលើរបាយការណ៍សេវាធនាគារដែលត្រូវបានបញ្ចូលរួមគ្នាមួយសម្រាប់ ​បង្ហាញពីកំណត់ត្រាសកម្មភាពអ្នកប្រើប្រាស់នៅក្នុងធនាគារ ARDBសម្រាប់រយៈពេលជាក់លាក់ណាមួយ។ របាយការណ៍នេះ ប្រើសម្រាប់គោលបំណងផ្តល់ជាពត៌មានតែមួយប៉ុណ្ណោះ។
វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ សំដៅលើឯកសារអេឡិចត្រូនិកសម្រាប់ផ្ដល់ព័ត៌មានអំពីសេចក្ដីលម្អិតនៃគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលបានបើកតាមរយៈកម្មវិធី ARDB Mobile App ឬនៅតាមសាខារបស់ធនាគារ ARDB។
ការទូទាត់ សំដៅដល់ដំណើរធ្វើប្រតិបត្តិការទូទាត់ ដែលអ្នកប្រើប្រាស់ធ្វើឡើងតាមរយៈ ARDB​ Mobile App ដើម្បីដកប្រាក់ចេញពីគណនី ដែលមានសិទ្ធិប្រើប្រាស់សម្រាប់រាល់ការទូទាត់នានា។ ឧទាហរណ៍៖ ការទូទាត់ទៅឱ្យអ្នកលក់ និង/ឬ អាជីវករ តាមទីតាំងផ្ទាល់ ឬតាមប្រព័ន្ធនិម្មិត (អនឡាញ)។
ឈ្មោះអ្នកប្រើប្រាស់ (Username) សំដៅដល់អត្តសញ្ញាណឈ្មោះរបស់អ្នកប្រើប្រាស់ សម្រាប់ចូលទៅកម្មវិធី ARDB Mobile App។ អត្តសញ្ញាណនេះ ត្រូវបង្កើតឡើងនៅពេលបើកដំណើរការដំបូង និងអ្នកប្រើប្រាស់ត្រូវចងចាំទុកសម្រាប់ប្រើប្រាស់ពេលក្រោយ។
ពត៌មានផ្ទាល់ខ្លួន សំដៅដល់ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ជូនដោយអ្នកប្រើប្រាស់មកកាន់ធនាគារ ARDB ដូចជា ឈ្មោះ, លេខអត្តសញ្ញាណបណ្ណ, ថ្ងៃខែឆ្នំាកំណើត, លេខទូស័ព្ទ, Email, អាសយដ្ឋាន ជាដើម។
អត្តសញ្ញាណទូរស័ព្ទ សំដៅដល់លេខកំណត់អត្តសញ្ញាណដាច់ដោយឡែកមួយ ផ្តល់ទៅឱ្យអ្នកប្រើប្រាស់ សម្រាប់ការប្រើប្រាស់កម្មវិធី ARDB Mobile App នីមួយៗ នៅពេលចុះឈ្មោះ។
ប្រតិបត្តិករទូរស័ព្ទ សំដៅដល់ ប្រតិបត្តិករបម្រើសេវាទូរស័ព្ទចល័ត។
លេខសម្ងាត់ PIN សំដៅដល់លេខសម្ងាត់ទាំង ៦ (ប្រាំមួយ) ខ្ទង់ ប្រើដើម្បីចូលទៅប្រើប្រាស់ កម្មវិធី ARDB Mobile App និងប្រើប្រាស់សម្រាប់បញ្ជាក់រាល់ប្រតិបត្តិការ។
ការជូនដំណឹង សំដៅដល់ សារទូរស័ព្ទ​ (SMS) និងការជូនដំណឹងនៅក្នុងកម្មវិធីទូរស័ព្ទដៃអ្នកប្រើប្រាស់ អំពីព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារ, ការ​ផ្សព្វ​​ផ្សាយពាណិជ្ជកម្ម ឬ ការជូនដំណឹងផ្សេងៗដែលផ្ញើជូនដោយធនាគារ ARDB។
Security Credential សំដៅដល់លេខកូដសម្ងាត់, លេខអត្តសញ្ញាណផ្ទាល់ខ្លួន​ ​​ឬ លេខអត្តសញ្ញាណសម្រាប់ចូលទៅប្រើប្រាស់, លេខសម្ងាត់សម្រាប់ប្រើតែមួយដង (OTP), លេខកូដផ្សេងទៀត និងនីតិវិធីរួមមាន សារខ្លីៗតាមទូរស័ព្ទ (SMS) ក៏ដូចជាការប្រើប្រាស់សេវាកម្មក្នុងកម្មវិធី ARDB Mobile App ដែលផ្តល់ជូនដោយធនាគារ ARDB ពីពេលមួយទៅពេលមួយ។
ប្រវត្តិប្រតិបត្តិការ សំដៅដល់ បញ្ជីប្រតិបត្តិការទាំងអស់ ដែលត្រូវបានដាក់បញ្ចូល ឬធ្វើឡើងនៅក្នុងគណនី ARDB ក្នុងអំឡុងពេលជាក់លាក់ណាមួយ។
QR ស្កែន  សំដៅដល់ សេវាស្កែន QR កូដនៅក្នុងកម្មវិធី ARDB Mobile App ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កែននិងទូទាត់ នៅតាមទីតាំងដែលធនាគារ ARDB អនុញ្ញាត ឬ ទីតាំងរបស់ធនាគារ ARDB ផ្សេងទៀត ដើម្បីធ្វើប្រតិបត្តិការទូទាត់។
GPS សំដៅដល់ ទីតាំងអ្នកប្រើប្រាស់នៅពេលអ្នកប្រើប្រាស់ចូលទៅប្រើកម្មវិធី ARDB​ Mobile App។
ការផ្ទៀងផ្ទាត់ជីវមាត្រ       (ស្កេនម្រាមដៃ/ទម្រង់មុខ) សំដៅលើមុខងារសុវត្ថិភាព ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើប្រាស់កម្មវិធី ARDB Mobile App ដោយប្រើប្រាស់ការស្កេនម្រាមដៃ ឬទម្រង់មុខ បន្ថែមលើការប្រើប្រាស់លេខកូដសម្ងាត់ (PIN)។ ដើម្បីអាចកំណត់មុខងារជីវមាត្រនេះសម្រាប់កម្មវិធី ARDB Mobile App អ្នកប្រើប្រាស់ត្រូវកំណត់ និងបើកដំណើរការការស្កេនម្រាមដៃ ឬទម្រង់មុខ នៅក្នុងទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ជាមុនសិន។

មុខងាររបស់ ARDB Mobile App រួមមាន៖

មុខងារគ្រប់គ្រងគណនី៖ គណនីប្រាក់បញ្ញើសន្សំ/ គណនីប្រាក់បញ្ញើចរន្ត/ គណនីប្រាក់បញ្ញើមានកាលកំណត់/គណនីសោធននិវត្តន៍/ របាយការណ៍សង្ខេបអំពីគណនី/ របាយកាណ៍ក្នុងពេលកំណត់ណាមួយ/ការពិនិត្យមើលពីចំនួនទឹកប្រាក់ក្នុងគណនី/និងការទាញយករបាយការណ៍គណនី

មុខងារបើកគណនីតាមអនឡាញ៖ អ្នកប្រើប្រាស់ថ្មីអាចបើកគណនីប្រាក់បញ្ញើសន្សំ/ គណនីប្រាក់បញ្ញើចរន្ត/ គណនីប្រាក់បញ្ញើមានកាលកំណត់/គណនីសោធននិវត្តន៍ ជាប្រាក់រៀល និងដុល្លារ តាមរយៈ ARDB Mobile App ដោយខ្លួនឯង

មុខងារផ្ទេរប្រាក់    ការគ្រប់គ្រងគណនីអ្នកទទួលផល/ការផ្ទេរសាច់ប្រាក់វាងគណនីរបស់អ្នកប្រើប្រាស់ផ្ទាល់/  និងការ​​ផ្ទេរសាច់ប្រាក់រវាងគណនីនៅក្នុងធនាគារ ARDB

មុខងារទូទាត់ប្រាក់    អ្នកប្រើប្រាស់អាចធ្វើការទូទាត់វិក្កយបត្រ អគ្គិសនី ទឹក សំរាម និងវិក្កយបត្រផ្សេងៗទៀត

មុខងារបញ្ចូលទឹកប្រាក់ក្នុងប្រព័ន្ធទូរស័ព្ទ៖ បញ្ចូលទឹកប្រាក់គ្រប់ប្រព័ន្ធ តាមរយៈ​ ARDB Mobile App

មុខងារកម្ចី៖  អ្នក​ប្រើប្រាស់អាចពិនិត្យសមតុល្យប្រាក់កម្ចី/ពិនិត្យមើលចំនួនទឹកប្រាក់ដែលត្រូវបង់សង/កាលបរិច្ឆេទកម្ចី /កាលវិភាគបង់សង

មុខងារស្នើកម្ចី ៖​ អ្នកប្រើប្រាស់អាចស្នើសុំកម្ចីតាមរយៈ ARDB Mobile App

មុខងារ​បាគង ៖ ផ្ទេរប្រាក់ទៅកាន់សមាជិកបាគង ឬធនាគារផ្សេងទៀត តាមរយៈប្រព័ន្ធបាគង

ព័ត៌មានអំពីការប្តូរប្រាក់៖​ ពិនិត្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃសម្រាប់ប្រាក់ដុល្លារ និងរៀល

KHQR ៖ ​អ្នកប្រើប្រាស់អាចទាញយក KHQR សម្រាប់គណនីរៀល ឬ ដុល្លារ ពី ARDB Mobile App

មុខងារទូទាត់ប្រាក់តាម KHQR ​អ្នកប្រើប្រាស់ស្កែនទូទាត់ប្រាក់ តាមរយៈ KHQR ជាមួយពាណិជ្ជករ ឬ​ស្កែនទូទាត់ទៅធនាគារផ្សេង បានតាមរយៈ ARDB Mobile App។

មុខងារស្វែងរកទីតាំង ARDB ៖ ស្វែងរកទីតាំងធនាគារ ARDB បានតាមរយៈ ARDB Mobile App។

 

អត្ថប្រយោជន៍

១. សេវាកម្មធនាគារឌីជីថលរបស់ធនាគារ ARDB មានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ និងចំណាយពេលវេលាតិច

២. សន្សំពេលវេលា កាត់បន្ថយហានិភ័យទទួលសាច់ប្រាក់ក្លែងក្លាយ​ កាត់បន្ថយហានិភ័យក្នុងការប្រើប្រាស់សាច់ប្រាក់

៣.ទទួលបានឱកាសប្រើប្រាស់សេវាផ្សេងទៀតរបស់ធនាគារ ARDB

៤. មានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់ការផ្ទេរនិងទូរទាត់សាច់ប្រាក់ក្នុងស្រុក។

 

លក្ខណសម្បត្តិអ្នកប្រើប្រាស់ និងការចុះឈ្មោះប្រើប្រាស់សេវា ARDB Mobile App

 

កម្រិតលើប្រតិបត្តិការ

ធនាគារ ARDB រក្សាសិទ្ធិ ក្នុងការកំណត់ និងផ្លាស់ប្តូរ ការកំណត់ចំនួនសាច់ប្រាក់ប្រតិបត្តិការ,លក្ខខណ្ឌ, ទិសដៅនៃការផ្ទេរសាច់ប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងទុកជាមុន ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយហានិភ័យរបស់ធនាគារ។

លទ្ធភាពការប្រើប្រាស់

១. ការចូលទៅប្រើប្រាស់ ARDB Mobile App អាចធ្វើទៅបានសម្រាប់រាល់អ្នកប្រើប្រាស់ដែលមានគណនីផ្ទាល់ខ្លួននៅធនាគារស្រាប់។ ព័ត៌មាននៃប្រភេទគណនីដែលត្រូវបានរៀបចំឡើងសម្រាប់ការចូលទៅប្រើប្រាស់​កម្មវិធី ARDB Mobile App ត្រូវបានកំណត់នៅក្នុង លក្ខខណ្ឌនិងខចែងរបស់គណនីទាំងនោះ។

២. អ្នកប្រើប្រាស់អាចស្នើសុំប្រើប្រាស់កម្មវិធី ARDB Mobile App ប្រសិនបើអ្នកប្រើប្រាស់មានបំណងចង់ប្រើប្រាស់កម្មវិធីនេះ។ ការកំណត់ប្រតិបត្តិការប្រចំាថ្ងៃ គឺត្រូវបានកំណត់ដោយធនាគារ ARDB ឬ អាចត្រូវបានស្នើដោយអ្នកប្រើប្រាស់ (ស្ថិតក្រោមការអនុញ្ញាត​​​​ពីធនាគារ ARDB)។

៣.កម្មវិធី ARDB Mobile App អាចប្រើប្រាស់ទៅបានដោយមានប្រព័ន្ធអ៊ីនធឺណិតភ្ជាប់ទៅនឹងទូរស័ព្ទដៃ ឬ ឧបករណ៍អេឡិចត្រូនិកណាមួយ ដែលអាចដំណើរការប្រព័ន្ធប្រតិបត្តិការរៀបចំដោយធនាគារ ARDB។

ដែនកំណត់លើការប្រើប្រាស់

ដែនកំណត់នៃប្រតិបត្តិការផ្ទេរសាច់ប្រាក់ប្រចាំថ្ងៃ ត្រូវបានកំណត់ដោយធនាគារ ARDB និងយោងតាមការស្នើសុំរបស់អ្នកប្រើប្រាស់ដោយផ្ទាល់ (ស្ថិតក្រោមការអនុញ្ញាតពីធនាគារ ARDB)។

ការផ្តល់សញ្ញានៅក្នុងកម្មវិធី ARDB Mobile APP

អ្នកប្រើប្រាស់ យល់ព្រមទទួលការផ្តល់សញ្ញាជូនដំណឹង ឬ Notificationសម្រាប់ប្រតិបត្តិការគណនីជាក់លាក់របស់អ្នកប្រើប្រាស់ ឬសម្រាប់ផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ធនាគារ ARDB។

 

ភាសា

ភាសាខ្មែរ និងភាសាអង់គ្លេស ដែលត្រូវបានប្រើប្រាស់នៅក្នុង លក្ខខណ្ឌនិងខចែងទាំងនេះ គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ ករណីបើមានភាពខុសគ្នា ឬ ភាពមិនស៊ីចង្វាក់គ្នារវាងភាសាខ្មែរ និងភាសាអង់គ្លេស នោះលក្ខខណ្ឌនិងខចែងជាភាសាខ្មែរ ត្រូវយកជាការបាន។

រូបិយប័ណ្ណ

រូបិយប័ណ្ណដែលប្រើប្រាស់នៅក្នុងធនាគារ ARDB មានរូបិយប័ណ្ណជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក។ ប្រសិនបើអ្នកធ្វើការទូទាត់ជាសាច់ប្រាក់ក្នុងទម្រង់រូបិយប័ណ្ណណាមួយដែលខុសគ្នាពីរូបិយប័ណ្ណរបស់គណនី ប្រព័ន្ធកម្មវិធី ARDB Mobile App នឹងប្តូររូបិយប័ណ្ណនោះដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់អត្រាប្តូរប្រាក់កំណត់ដោយធនាគារ ARDB។

ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការ

នៅពេលអ្នកប្រើប្រាស់ចូលប្រើប្រាស់ ARDB Mobile App ដើម្បីធ្វើប្រតិបត្តិការជាក់លាក់ណាមួយ ធនាគារ ARDB អាចមានការកំណត់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការ។ អ្នកប្រើប្រាស់ យល់ព្រមបង់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការ​ ហើយអ្នកប្រើប្រាស់ក៏យល់ព្រមឱ្យ ធនាគារ ARDB អាចកាត់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការទាំងនោះ ដោយផ្ទាល់ពីគណនីរបស់អ្នកប្រើប្រាស់់។ ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់​ការ​​ទាំងនេះ អាចនឹងត្រូវបានកែសម្រួលដោយធនាគារ ARDB តាមស្ថានភាពជាក់ស្តែង។ អ្នកប្រើប្រាស់ អាចរកព័ត៌មានលម្អិតអំពីថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការនាពេលបច្ចុប្បន្ន នៅធនាគារ ARDB ផ្ទាល់។

 

ប្រភេទនៃទូរស័ព្ទដៃ

ទូរស័ព្ទចល័តស្ទើតែគ្រប់ប្រភេទដែលដំណើរការដោយប្រព័ន្ធ iOS ឬ Android អាចភ្ជាប់ជាមួយសេវាកម្មកម្មវិធី ARDB Mobile​​ App របស់ធនាគារ ARDB បាន។ សម្រាប់អ្នកប្រើប្រាស់ដែលទទួលប្រាក់ផ្ទេរតាម  រយៈសេវាកម្មនេះ គឺអាចប្រើប្រាស់ទូរសព្ទចល័តប្រភេទណាក៏បានដែរ។

 

 

កាតព្វកិច្ចរបស់អ្នកប្រើប្រាស់

អ្នកប្រើប្រាស់ ត្រូវប្រុងប្រយ័ត្នទុកជាមុនឱ្យបានខ្ពស់ ដើម្បីបង្ការនូវករណីក្លែងបន្លំណាមួយ ទៅលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត (internet browsers) ទូរស័ព្ទដៃ និងព័ត៌មានសុវត្ថិភាព (security information)។ ការប្រុងប្រយ័ត្នទាំងនេះរួមមាន៖

ការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់

អ្នកប្រើប្រាស់ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះព័ត៌មាន ដែលបានបំពេញដោយខ្លួនឯងតាមរយៈ ARDB Mobile App។

 

ការទូទាត់ និងការផ្ទេរប្រាក់តាមកម្មវិធី ARDB Mobile App

ការលាតត្រដាងព័ត៌មាន

ធនាគារ ARDB សូមរក្សាសិទ្ធិក្នុងការបង្ហាញព័ត៌មានទាក់ទងនឹងគណនីរបស់អ្នក​ប្រើប្រាស់ក្នុងករណីដូចខាងក្រោម៖

ការប្រើប្រាស់ និងការកំណត់ឯកជនភាពនៃព័ត៌មាន ឬទិន្នន័យបុគ្គល

វិវាទ និងដំណោះស្រាយ

ធនាគារទទួលស្គាល់ករណីមួយចំនួន ដែលធនាគារអនុវត្តមានបញ្ហាខ្វះចន្លោះ ហើយនៅពេលដែលករណីទាំងនេះកើតឡើង ធនាគារប្តេជ្ញាថានឹងកែតម្រូវឱ្យបានត្រឹមត្រូវ​ម្តងទៀត ។ ប្រសិន​បើអ្នកប្រើប្រាស់បាត់បង់ថវិកា ក្នុងករណីដែលកើតឡើងពេលប្រតិបត្តិការ ឬ អ្នកប្រើប្រាស់បាត់បង់ទូរស័ព្ទដៃ ឬឧបករណ៍សម្រាប់ប្រើប្រាស់កម្មវិធី ARDB Mobile App អ្នកប្រើប្រាស់ គួរតែទាក់ទងមកកាន់ផ្នែកម្រើសេវាអតិថិជន (Call Center) របស់ធនាគារ ARDB ជាបន្ទាន់ ឬ មកកាន់ទីស្នាក់ការធនាគារផ្ទាល់ដែលនៅជិតលោកអ្នក។

ច្បាប់គ្រប់គ្រង

លក្ខខណ្ឌនិងខចែងទាំងនេះ ត្រូវស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់វិវាទ គឺស្ថិតនៅក្រោមយុត្តាធិការ នៃតុលាការកម្ពុជា។

ទីស្នាក់ការកណ្តាល

អគារលេខ១៦៨ ផ្លូវបេតុងលេខ៧ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

Swift Code: ARDMKHPP