រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន BT Payment International (Cambodia) Co., Ltd. និងក្រុមហ៊ុន Banktech Group Pty Ltd ដឹកនាំដោយ លោក David Glen នាយកគ្រប់គ្រងនៃក្រុមហ៊ុន Banktech Group Pty Ltd និងលោក David Yip ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន BT Payment International (Cambodia) Co., Ltd. ដើម្បីពិភាក្សាអំពីលទ្ធភាពដែលធនាគារ ARDB អាចធ្វើសមាហរណកម្មបណ្តាញម៉ាស៊ីន ATM របស់ខ្លួន ជាមួយបណ្តាញ ATM របស់ក្រុមហ៊ុន BT Payment International (Cambodia) Co., Ltd. ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនប្រើប្រាស់ KHQR សម្រាប់ធ្វើប្រតិបត្តិការដកប្រាក់/ដាក់ប្រាក់លើបណ្តាលម៉ាស៊ីន ATMរបស់ក្រុមហ៊ុន និងសេវាឌីជីថលផ្សេងទៀត ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។










