21 សីហា 2026

ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អនុញ្ញាតឱ្យ ប្រធានប្រតិបត្តិនៃសាលាធនាគារអាស៊ី (Asian Banking School) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ សាស្ត្រាចារ្យ បណ្ឌិត Manivanan Saman ប្រធានប្រតិបត្តិនៃសាលាធនាគារអាស៊ី (Asian Banking School – ABS) ប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះបានផ្តោតសំខាន់លើការផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័នលើវិស័យហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងការស្វែងយល់ពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារ ARDB និងសាលាធនាគារអាស៊ី (ABS) ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងការអភិវឌ្ឍបៃតងប្រកបដោយចីរភាពក្នុងតំបន់។