យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិករដ្ឋបាលឥណទានជាន់ខ្ពស់
កាលបរិច្ឆេទ៖ 05/10/2026 - ថ្ងៃផុតកំណត់៖ 30/10/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖
Stung Treng, Kampong Thom
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ពិនិត្យភាពត្រឹមត្រូវ ច្បាស់លាស់ និងលក្ខខណ្ឌតម្រូវនៃសំណុំឯកសារអតិថិជន មុននឹងបញ្ជូនទៅថ្នាក់គ្រប់គ្រងដើម្បីសុំការអនុម័ត។
- តាមដានដំណើរការឯកសារដែលបានបញ្ជូន និងបំពេញបន្ថែមរាល់ឯកសារដែលខ្វះខាតឱ្យបានទាន់ពេលវេលា។
- បញ្ចេញឥណទាន (Disbursement) ជូនអតិថិជនក្នុងប្រព័ន្ធធនាគារស្នូល។
- រៀបចំកាត់កម្ចីឥណទានក្នុងប្រព័ន្ធតាមនីតិវិធី។
- រៀបចំ ស្កេន និងរក្សាទុកសំណុំឯកសារឥណទានឱ្យមានរបៀបរៀបរយ សុវត្ថិភាព និងទាន់ពេលវេលាជូននាយកដ្ឋានពាក់ព័ន្ធ។
- ចុះជួបអតិថិជនផ្ទាល់ដើម្បីប្រមូលឯកសារ ព័ត៌មានលម្អិត និងពិភាក្សាលើសំណើកម្ចី។
- ចូលរួមផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ដល់អតិថិជនគោលដៅ។
- ជំរុញការបញ្ចេញឥណទានឱ្យសម្រេចបានតាមផែនការប្រចាំខែ និងប្រចាំឆ្នាំ។
- តាមដានការសងត្រឡប់របស់អតិថិជនជាប្រចាំ និងចូលរួមដោះស្រាយករណីឥណទានយឺតយ៉ាវឱ្យមានប្រសិទ្ធភាព។
- បំពេញការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានការិយាល័យ។
គុណវុឌ្ឍិនិងសមត្ថភាព
- មានកម្រិតសិក្សាចាប់ពី បរិញ្ញាបត្ររង ឬបរិញ្ញាបត្រ ឡើងទៅ លើជំនាញធនាគារ និងហិរញ្ញវត្ថុ, សេដ្ឋកិច្ច, គណនេយ្យ, គ្រប់គ្រងពាណិជ្ជកម្ម ឬសញ្ញាបត្រដែលមានតម្លៃប្រហាក់ប្រហែល។
- មានបទពិសោធន៍ការងារយ៉ាងតិច ២ ទៅ ៣ ឆ្នាំឡើងទៅ ក្នុងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ លើផ្នែករដ្ឋបាលឥណទាន (Credit Admin) ប្រតិបត្តិការឥណទាន (Credit Operations) ឬជាមន្ត្រីឥណទាន (Credit Officer)។
- មានសមត្ថភាពប្រើប្រាស់ ភាសាអង់គ្លេស បានល្អ (ទាំងការប្រាស្រ័យទាក់ទង និងឯកសាររដ្ឋបាល)។
- យល់ដឹងច្បាស់ពីប្រតិបត្តិការឥណទាន (Credit Operations) និងហិរញ្ញវត្ថុ។
- យល់ដឹងពីការគ្រប់គ្រងហានិភ័យឥណទាន (Credit Risk Management) និងការស្រាវជ្រាវទីផ្សារ។
- មានសមត្ថភាពវិភាគរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍ឥណទាន និងការវាយតម្លៃហានិភ័យលើឯកសារកម្ចី។
- យល់ដឹងច្បាស់ និងប្រកាន់ខ្ជាប់នូវ ស្តង់ដារវិជ្ជាជីវៈផ្នែកឥណទាន និងនីតិវិធីច្បាប់ពាក់ព័ន្ធនឹងកម្ចី។
- មានចំណេះដឹង ឬបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធធនាគារស្នូល (Core Banking System)។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
